ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ចោរឆក់​យ៉ាង​សកម្ម​នៅ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល និង​កំពង់ស្ពឺ ត្រូវ​អាវុធហត្ថ​ចាប់ខ្លួន​០៣​នាក់ បញ្ជូន​ទៅ​តុលាការ

8 ខែ មុន

រាជធានី​ភ្នំពេញ ៖ ក្រុម​ចោរឆក់ ដែល​ទើបតែ​ពេញវ័យ ០៣​នាក់ ក្នុង​ចំណោម​បក្ខពួក​០៧​នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចាប់​ឃាត់ខ្លួន បញ្ជូន​ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់…

រាជធានី​ភ្នំពេញ ៖ ក្រុម​ចោរឆក់ ដែល​ទើបតែ​ពេញវ័យ ០៣​នាក់ ក្នុង​ចំណោម​បក្ខពួក​០៧​នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចាប់​ឃាត់ខ្លួន បញ្ជូន​ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់ ។

ក្រុម​ចោរឆក់ ទាំង​០៣​នាក់ រួម​មាន ៖
១. ឈ្មោះ ផាត មក​រា (​ហៅ​អា​ពេជ្រ​) អាយុ​១៨​ឆ្នាំ
២. ឈ្មោះ ពេជ្រ សីហា អាយុ​១៨​ឆ្នាំ
៣. ឈ្មោះ សំ វិសាល (​ហៅ​សាន់​) អាយុ​១៨​ឆ្នាំ ។

បើ​យោង​តាម​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា ក្រុម​ចោរឆក់​ខាងលើ​នេះ តែងតែ​ធ្វើ​សកម្មភាព​ឆក់​យ៉ាង​សកម្ម ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​, ខេត្តកណ្តាល និង​ខេត្តកំពង់ស្ពឺ ត្រូវ​បាន​កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​កំ​បូល សហការ​ជាមួយ​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ កាលពី​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០២៣ ខណៈ​ពួក​គេ​រៀប​គម្រោង​ចេញ​ឆក់​ទូរ​សព្ទ និង​កាបូប ក្នុងភូមិ​សាស្ត្រ រាជធានី​ភ្នំពេញ ។

តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ទាំង​០៣​នាក់ បាន​ឲ្យ​ដឹង​ដូច​ៗ​គ្នា​ថា កន្លង​មក​ពួក​ខ្លួន​រួម​ជាមួយ​បក្ខពួក ០៤​នាក់​ផ្សេង​ទៀត មានឈ្មោះ អា​ចូ​វ​, អា​ចាក់​ជ្រូក​, អា​ឆាយ និង អា​ស៊ុ​យ​ទ្រី ធ្លាប់​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរ​សព្ទ និង​កាបូប​ជា​ច្រើន​ដង​មក​ហើយ ទាំង​នៅ​រាជធានី​ភ្នំពេញ ខេត្តកណ្ដាល និង​ខេត្តកំពង់ស្ពឺ រួម​មាន ដូច​ជា ៖ ឆក់​នៅ​ម្តុំ​ផ្សារ​ជម្ពូ​វ័​ន្ត​, ឆក់​នៅ​ចំណុច​មុខ​ក្លោ​ង​ទ្វារ​បុរី​សែន​មនោ​រម្យ​, ឆក់​នៅ​ចំណុច​ផ្សារ​បែក​ចាន ខេត្តកណ្តាល​, ឆក់​នៅ​ចំណុច​ផ្សារ​ថ្នល់ទទឹង ខេត្តកំពង់ស្ពឺ​, ឆក់​នៅ​ផ្លូវជាតិ​លេខ​៣ ក្នុងភូមិ​សាស្ត្រ​ខេត្ដកណ្តាល​, ឆក់​នៅ​ចំណុច​មុខ​ព្រ​លាន​យន្តហោះ​អន្តជាតិ​ភ្នំពេញ​, ឆក់​នៅ​ចំណុច​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ​, ឆក់​នៅ​ចំណុច​ភ្នំ​បាសិត ភូមិសាស្ត្រ​ខេត្តកណ្តាល​, ឆក់​នៅ​ចំណុច​ជិត​ស្ពាន​ស្ទឹង​មាន​ជ័យ​, ឆក់​នៅ​ចំណុច​ផ្សារ​ដើម​គរ​, ឆក់​នៅ​ចំណុច​មហាវិថី​ឈ្នះ​ៗ, ឆក់​នៅ​ចំណុច​ផ្សារ​ឈូក​មាស​, ឆក់​នៅ​ចំណុច​ផ្លូវ​វេ​ង​ស្រេង​, ឆក់​នៅ​ចំណុច​ទីរួមស្រុក​អង្គ​ស្នូល ខេត្តកណ្តាល​, និង​ចុង​ក្រោយ​នេះ កំពុង​នាំ​គ្នា​រៀបចំ​ចេញ​ឆក់​ក្នុងភូមិ​សាស្ត្រ រាជធានី​ភ្នំពេញ ក៏​ត្រូវ​បាន​សមត្ថកិច្ច​អាវុធហត្ថ​ចាប់ខ្លួន​តែ​ម្តង​។ មុន​ពេល​ចេញ​ឆក់​ម្ដង​ៗ ពួក​ខ្លួន​តែងតែ​ប្រមូលផ្ដុំ​គ្នា​ប្រើប្រាស់​សារធាតុ​ញៀន​ជា​មុន ទើប​ចេញ​ធ្វើ​សកម្មភាព​។ តាម​ការ​ទទួល​ព័ត៌មាន ក៏​នៅ​មាន​ទីតាំង​ជា​ច្រើន​ផ្សេង​ទៀត ដែល​ក្រុម​ទាំងនេះ​បាន​ចេញ​ធ្វើ​សកម្មភាព​ឆក់ ផង​ដែរ ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​០៣​នាក់​ខាងលើ ត្រូវ​បាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ចំណែកឯ​បក្ខពួក​០៤​នាក់​ទៀត ដែល​រត់គេច​ខ្លួន សមត្ថកិច្ច​ជំនាញ អាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុង​ស្រាវជ្រាវ​ឃាត់ខ្លួន​បន្ត (​មិន​ឲ្យ​​នរណា​ម្នាក់រួចខ្លួន​ឡើយ យកល្អ ចូលសារភាពទោស) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ