ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​អង្គ ជួន កក្កដា ៖ ទោះ​ជួប​បញ្ហា​ជីវិត​យ៉ាងណា កុំ​អស់សង្ឃឹម

2 អាទិត្យ មុន
  • ភ្នំពេញ

ព្រះ​អង្គ ជួន កក្កដា បាន​មាន​ព្រះ​ឱវាទ​ថា ទោះ​ជួប​បញ្ហា​ជីវិត​យ៉ាង​ក៏​ដោយ កុំ​អស់សង្ឃឹម​អោយ​សោះ ព្រោះ​យើង​នៅ​តែ​មានឱកាស​

ព្រះ​អង្គ ជួន កក្កដា បាន​មាន​ព្រះ​ឱវាទ​ថា ទោះ​ជួប​បញ្ហា​ជីវិត​យ៉ាង​ក៏​ដោយ កុំ​អស់សង្ឃឹម​អោយ​សោះ ព្រោះ​យើង​នៅ​តែ​មានឱកាស​។

នេះ​គឺជា​ព្រះ​ឱវាទ​ដ៏​មាន​តម្លៃ ខណៈ​ដែល​មាន​ប្រជាជន​កម្ពុ​ជាមួយ​ចំនួន​ប្រឈម​នឹង​បញ្ហា​ផ្លូវចិត្ត ដោយសារ​តែ​ស្ថានភាព​សេដ្ឋកិច្ច​ពិបាក​។

ព្រះ​អង្គ ជួន កក្កដា បាន​មាន​សង្ឃដីកា​ថា «​ជួប​បញ្ហា​ជីវិត​យ៉ាងណា កុំ​អស់សង្ឃឹម បើ​អ្នក​នៅ​មាន​ដង្ហើម អ្នក​នៅ​តែ​មានឱកាស​ងើបឡើង​វិញ​»​។

ព្រះ​ឱវាទ​របស់​ព្រះ​អ​ង្ឃ នឹង​អាច​ជួយ​បំភ្លឺ​ផ្លូវ​ដល់​បងប្អូន​កម្ពុជា ទាំងឡាយ​ណា​ដែល​ជួប​ប្រទះ​បញ្ហា​ក្នុង​ជីវិត ដើម្បី​អោយ​មានចិត្ត​តស៊ូ​ទៅ​មុខ​ទៀត​។

ការ​តស៊ូ​រមែងតែ​នាំ​មក​នូវ​ជោគជ័យ ខណៈ​ដែល​ការ​បរាជ័យ​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​ជីវិត ដែល​មនុស្ស​គ្រប់​រូប​ឆ្លងកាត់​។

គ្មាន​មនុស្ស​ណា ដែល​មិន​ធ្លាប់​បរាជ័យ​ក្នុង​ជីវិត​ឡើយ​។ វា​ខុស​គ្នា​ត្រង់​ថា អ្នកខ្លះ​បរាជ័យ​ហើយ គេ​ក្រោក​ឡើង​យ៉ាង​រឹង​មាំ ដើម្បី​ធ្វើ​អោយ​ជីវិត​កាន់តែ​ប្រសើរ ដោយ​ប្រែក្លាយ​បរាជ័យ​ជា​បទ​ពិសោធន៍​នៃ​ជីវិត ដែល​ត្រូវ​ចៀសវាង​កុំអោយ​កើត​មាន​ម្តង​ហើយ​ម្តងទៀត​។

ដូច្នេះ យើង​គ្រប់​គ្នា​ត្រូវ​តែ​រឹង​មាំ​ឡើង ហើយ​កុំ​បណ្តោយ​បញ្ហា​មួយ​នៃ​ជីវិត​ដាក់ទោស​ជីវិត​របស់​យើង​អោយ​សោះ​។

ពេល​អស់សង្ឃឹម យើង​គួរតែ​ចង​ចាំ​ព្រះ​ឱវាទ​របស់​ព្រះ​អង្គ ជួន កក្កដា ដែល​មាន​សង្ឃដីកា​ថា «​ដរាបណា​នៅ​មាន​ដង្ហើម អ្នក​នៅ​តែ​មានឱកាស​ងើបឡើង​វិញ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ