ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកបើកបរ​ឡាន​​ដឹកទំនិញ​​​ងោក​មួយភាំង​ ​បង្កគ្រោះ​ផ្អើល​ផ្លូវជាតិលេខ​​​៣​

1 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖​ រថយន្ត​ទ្រុង​ដឹក​ទំនិញ​១​គ្រឿង​បាន​រេ​ចង្កូត​ឡើង​ទៅ​លើ​ខឿន​ផ្លូវ រួច​បុ.ក​រះ​រថយន្ត​

​រាជធានី​ភ្នំពេញ ៖​ រថយន្ត​ទ្រុង​ដឹក​ទំនិញ​១​គ្រឿង​បាន​រេ​ចង្កូត​ឡើង​ទៅ​លើ​ខឿន​ផ្លូវ រួច​បុ.ក​រះ​រថយន្ត​ឡិច​ស៊ី​ស​របស់​សាលាបង្រៀន​បើកបរ​ និង​ម៉ូតូ​២​គ្រឿង ព្រមទាំង​ផ្ទះ​លក់​គ្រឿង​បរិក្ខា​អគ្គិសនី និង​សំ​យ៉ាប​ផ្ទះ​លក់​នំ​បញ្ចុក​ស្ថិត​នៅ​ជាប់​គ្នា​នោះ បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​និង​កំពប់​សម្ល​នំ​បញ្ចុក​អស់​១​ឆ្នាំង បន្ទាប់​មក​អ្នកបើកបរ​រថយន្ត​ខាងលើ​ត្រូវ​បាន​ពលរដ្ឋ​ឃាត់ខ្លួន​បាន​រួច​ប្រគល់​ឲ្យ​នគរបាល​នាំ​ទៅ​សាកសួរ​។

​ហេតុការណ៍​ខាងលើនេះ​​កើតឡើង កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹកថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០២៣ នៅ​តាម​ផ្លូវជាតិ​លេខ​៣ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ត្បូង​២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​កើតហេតុ​រថយន្ត​ទ្រុង​ខាងលើ​ម៉ាក ​ISUZU ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2BE-6448 ដឹក​ទំនិញ​បើកបរ​ដោយ​បុរស​ម្នាក់ រួម​ដំណើរ​ជាមួយ​ដោយ​បុរស​ម្នាក់​ទៀត​ដែល​ជា​ព្រូ បាន​បើកបរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ។ ​លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ស្រាប់តែ​រេ​ចង្កូត​ឡើង​ខឿន​ផ្លូវបុក​រះ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX300 ពណ៌​ស្ករ ១​គ្រឿង​ពាក់​ស្លាក​លេខ ភ្នំពេញ 2T-0337 ជា​រថយន្ត​របស់​សាលាបង្រៀន​បើកបរ ៨ ​មិ​នា ចត​នៅ​មុខ​ផ្ទះ​។ រួច​ជ្រុល​ទៅ​បន្ត​ទៅ ម៉ូតូ​ម៉ាក​ហុងដា​ស្គូ​​ពី ​ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1HP-4431 និង​ម៉ូតូ​១​គ្រឿង​ទៀត ម៉ាក​Honda FTR ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1GT-0981 ព្រមទាំង​ផ្ទះ​លក់​គ្រឿង​សម្ភារៈ​បរិក្ខា​អគ្គិសនី និង​កំពប់ទឹក​សម្ល​នំ​បញ្ចុក​១​ឆ្នាំង បាក់​ទ្វារ​និង​បាក់​សំ​យ៉ាប​ផ្ទះ​អស់​៣​ល្វែង ហើយ​របួស​ជាងភ្លើង​ម្នាក់ បន្ទាប់​មក​ប្រជាពលរដ្ឋ​បាន​ឃាត់​អ្នកបើកបរ​និង​ព្រូ​ប្រគល់​ឲ្យ​នគរបាល ។

ក្រោយ​ឃាត់ខ្លួន​បុរស​អ្នកបើកបរ​រថយន្ត​បង្ក​ខាងលើ​បាន​និយាយ​ថា គាត់​ងើប​ធ្វើការ​បើករថយន្ត​ដឹក​ទំនិញ​​ដាក់​ឲ្យ​ម៉ូយ​នៅ​តាម​បណ្ដា​ហាង​នានា តាំងពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ម្ល៉េះ​ ។ ​គាត់​ងងុយដេក​ខ្លាំង​ តែ​មិន​ហ៊ាន​សម្រាក​ហើយ ខណៈ​ដែល​កំពុង​បើក​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ស្រាប់តែ​ងោក​មួយភាំង ក៏​បាត់បង់​ម្ចាស់​ការ​ក្នុង​ការ​បើកបរ​ហើយ​ក៏​ប​មាន​គ្រោះថ្នាក់​បែប​នេះ​កើតឡើង​តែ​ម្ដង​។

ក្រោយ​ពេល​កើតហេតុ​ ខាង​ក្រុមហ៊ុន​រថយន្ត​បង្ក​បាន​សុំ​ធ្វើការ​សម្របសម្រួល ដើម្បី​ទទួល​ចេញ​សង​ថ្លៃ​ខូចខាត ហើយ​បាន​ហៅ​ជាង​មក​វាយតម្លៃ​លើ​ការ​ជួសជុល​រថយន្ត​ឡិចស៊ី​ស ​RX-300​ របស់​សាលាបង្រៀន​បើកបរ​ ។ ​ជាង​បាន​ប្រាប់​ថា​ការ​ជួសជុល​អស់​១៧០០​ដុល្លារ ដោយឡែក​នៅ​គ្រឿង​សម្ភារៈ​បរិក្ខា​អគ្គិសនី រួម​ទាំង​ផ្ទះ​លក់​នំ​បញ្ចុក​និង​ម៉ូតូ​២​គ្រឿង​ទៀត​អត់​ទាន់​ដេ​ង​ថា​ត្រូវ​ចំណាយ​ប៉ុន្មាន​ទៀត​ឡើយ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ