ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោទាំងហ្វូងៗកំពុងតែរាតត្បាត នៅក្នុងរាជធានីភ្នំពេញ

8 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ គោទាំងហ្វូងៗនៅតែបន្តរាតត្បាត នៅក្នុងរាជធានីភ្នំពេញ ដោយដើរពាសវាលពាសកាលយ៉ាងអនាធិបតេយ្យ នៅតាមដងផ្លូវបង្កអោយបាត់បង់សណ្តាប់ធ្នាប់ កើតមានគ្រោះថ្នាក់ និងរុករានភូមិឋានផ្ទះសម្បែងបំផ្លិចបំផ្លាញផលដំណាំរបស់ប្រជាពលរដ្ឋ ហើយពុំត្រូវបានអាជ្ញាធរមូលដ្ឋានយកចិត្តទឹកដាក់ទប់ស្កាត់អោយមានប្រសិទ្ធិភាពឡើយ ។…

រាជធានីភ្នំពេញ ៖ គោទាំងហ្វូងៗនៅតែបន្តរាតត្បាត នៅក្នុងរាជធានីភ្នំពេញ ដោយដើរពាសវាលពាសកាលយ៉ាងអនាធិបតេយ្យ នៅតាមដងផ្លូវបង្កអោយបាត់បង់សណ្តាប់ធ្នាប់ កើតមានគ្រោះថ្នាក់ និងរុករានភូមិឋានផ្ទះសម្បែងបំផ្លិចបំផ្លាញផលដំណាំរបស់ប្រជាពលរដ្ឋ ហើយពុំត្រូវបានអាជ្ញាធរមូលដ្ឋានយកចិត្តទឹកដាក់ទប់ស្កាត់អោយមានប្រសិទ្ធិភាពឡើយ ។

ជាក់ស្តែង នៅក្នុងមូលដ្ឋានសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ និងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ត្រូវបានប្រជាពលរដ្ឋក៏ដូចជា អ្នកដំណើរ តែងតែប្រទះឃើញហ្វូងគោ បានធ្វើដំណើរតាមដងផ្លូវយ៉ាងអនាធិបតេយ្យតាមដងផ្លូវ បង្កអោយបាត់បង់សណ្តាប់ធ្នាប់ និងមានការក្តៅក្រហាយពីអ្នកភូមិ ។

តាមព័ត៌មានអោយដឹងថា ជារៀងរាល់ថ្ងៃ គេតែងតែឃើញក្របីទាំងហ្វូងៗបានដើរលើដងផ្លូវចេញពីភូមិក្បាលដំរី២(បុរីញ៉ូថោន) ហើយឆ្ពោះទៅដីវាលនានា នៅក្នុងភូមិត្រពាំងជ្រៃ ជួនកាលក៏បានចូលទៅក្នុងភូមិព្រៃសាលា សង្កាត់កាកាប២ ។ នៅពេលព្រឹកៗនោះដែរ គេឃើញ គោមួយហ្វូងទៀតបានធ្វើដំណើរនៅតាមដងផ្លូវក្នុងភូមិកាកាប ខាងត្បូងភោជនីយដ្ឋាន ឃ្មុំអាំង ក្នុងសង្កាត់កាកាប២នេះដែរ ។

នៅក្នុងនោះគេឃើញហ្វូងគោទាំងនោះបានដើរត្រាចចរពេញផ្លូវនេះបង្កអោយបាត់បង់សណ្តាប់ និងកកស្ទះចរាចរណ៍នៅតាមដងផ្លូវ ដោយយានយន្តនាំគ្នាឈប់គោរពគ្រប់គ្នា នៅពេលហ្វូងសត្វទាំងនោះ ទៅផុតទើបបន្តដំណើរទៅមុខទៀត ។ ហ្វូងគោ ទាំងនោះក៏បានដើរបិចបោកស៊ីដំណាំ រុករានតាមផ្ទះនានាបង្កអោយមានការក្តៅក្រហាយពីអ្នកភូមិផងដែរ ។

តាមប្រជាពលរដ្ឋ បានអោយដឹងទៀតថា កន្លងពួកគាត់ក៏បានរាយការណ៍ ប្រាប់អាជ្ញាធរមូលដ្ឋានអោយជួយមានវិធានការទប់ស្កាត់ និងបានចាប់គោ ក្របី ទាំងនោះហៅម្ចាស់ទៅធ្វើការអប់រំ តែម្ចាស់មិនស្តាប់តាមការណ៍ណែនាំ នៅតែចិញ្ចឹមគោក្របីបែបនេះទៀត ។

គួរបញ្ជាក់ថា មិនមែនតែក្នុងសង្កាត់កាកាបទី២ និងសង្កាត់ក្រាំងធ្នង់នោះទេ នៅតាមបណ្តាសង្កាត់នានានៅជាយរាជធានីភ្នំពេញ គេសង្កេតឃើញហ្វូងគោ ក្របីបានដើរទាំងហ្វូងបង្កអោយបាត់បង់សណ្តាប់ធ្នាប់ និងបង្កអោយកើតមានគ្រោះថ្នាក់ជាបន្តបន្ទាប់ផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ