ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈប្រតិភូមូលនិធិ​ ពានរង្វាន់សម្តេចចៅហ្វាមហាចក្រី ស្វែងរកកិច្ចសហការជាមួយអ្នកទទួល «ពានរង្វាន់សម្តេចចៅហ្វាមហា​ចក្រី​»

11 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ កំឡុង​ពេល​ ៣ ​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​ ១៦ ​ដល់ថ្ងៃទី ១៨ ខែសីហា…

រាជធានី​ភ្នំពេញ ​៖ កំឡុង​ពេល​ ៣ ​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​ ១៦ ​ដល់ថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៣ គណៈប្រតិភូ​នៃ​មូលនិធិ​ពានរង្វាន់សម្តេចចៅហ្វាមហា​ចក្រី (Princess Maha Chakri Award Foundation, ហៅ​កាត់ PMCAF) ដែលដឹកនាំ​ដោយ​លោក​បណ្ឌិត Krissanapong Kirtikara ប្រធាន​មូលនិធិ​បាន​ធ្វើ​ទស្សនកិច្ច នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ជួប​ជាមួយ​អ្នក​ទទួល​ពានរង្វាន់ សម្តេចចៅហ្វាមហា​ចក្រី ។

កាលពី​ថ្ងៃ​ទី ​១៦ ខែសីហា ឆ្នាំ ​២០២៣ លោក​បណ្ឌិត Krissanapong Kirtikara ប្រធាន PMCAF និង​ជា​គណៈកម្មាធិការ PMCAF បានជួប​សម្តែង​ការ​គួរសម នៅ​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​ផ្តល់​ព័ត៌មាន​ដល់​ក្រសួង អំពី​ពិធី​ប្រគល់​រង្វាន់ Princess Maha Chakri Award លើក​ទី​ ៥ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​ ១៧ ខែតុលា ឆ្នាំ​ ២០២៣ ខាងមុខនេះ និង​សកម្មភាព​ពាក់ព័ន្ធ​ផ្សេង​ទៀត​ ។

បន្ទាប់​ពី​ចូល​ជួប​សម្តែង​ការ​គួរសម នៅ​ក្រសួង​អប់រំ រួច​ហើយ​នោះ លោក​បណ្ឌិត Krissanapong Kirtikara និង​ក្រុមការងារបាន​ទទួល​ជួប PMCA ទាំង​អស់ពី​ប្រទេស​កម្ពុជា ដែល​បាន​ប្រព្រឹត្តិ​ទៅ នៅ​ស្ថានទូត​ថៃ​ប្រចាំព្រះរាជាណាចក្រ​កម្ពុជា ក្នុង​គោលបំណង ដើម្បី​ពិភាក្សា​អំពី​គម្រោង និង​ការ​ដំណើរការ​ផ្សេង​ៗ របស់ PMCA ទាំង ៥ រូប (​អវត្តមាន​ ១ ​រូប​) និង​ស្វែងរក​កិច្ចសហការ​នា​ពេល​អនាគត​ផង​ដែរ​ ។

លោក​បណ្ឌិត Krissanapong Kirtikara មាន​ប្រសាសន៍​ថា​ ៖ «​ពានរង្វាន់ Princess Maha Chakry គឺជា​ពានរង្វាន់​ដ៏​មាន​កិត្យានុភាព ដែល​ទទួលស្គាល់​តម្លៃ​គ្រូបង្រៀន និង​អាច​ឱ្យ​ពួក​គេ​ដើរតួ​នាទីក្នុង​ការ​អភិវឌ្ឍន៍​វិស័យ​អប់រំនៅ​ក្នុង​ប្រទេស​នីមួយ​ៗ​ ​។ ការ​ទទួល​បាន​ពានរង្វាន់​នេះ ត្រូវ​បាន​ចាត់​ទុក​ថា ជា​ជំហាន​ឆ្ពោះទៅ​រក​ការ​ពង្រីក​ចំណេះដឹង និង​ជា​គំរូ​សម្រាប់​គ្រូបង្រៀន​ផ្សេង​ទៀត នៅ​ក្នុង​ប្រទេស​នីមួយ​ៗ​ ។ មិន​តែ​ប៉ុណ្ណោះ ពានរង្វាន់​នេះ​ក៏​បាន​ដើរតួ​ជា​យន្តការ​មួយ ក្នុង​ការ​អភិវឌ្ឍន៍​បណ្តាញ​គ្រូបង្រៀន នៃ PMCA តាម​រយៈ​កិច្ចសហការ​របស់​ស្ថានទូត​ថៃ និង​ក្រសួង​អប់រំ យុវជន​និង​កីឡា ក៏​ដូច​ជា​វិស័យ​ផ្សេង​ៗ ដើម្បី​គាំទ្រ​អ្នក​ទទួល​បាន​ពាន​នៃ PMCA ក្រោម​គោល​គំនិត «មិត្ត​របស់​ប្រទេស​ថៃ​» ។

បន្ថែម​ពី​នេះ​លោក​បណ្ឌិត Krissanapong Kirtikara ក៏​បាន​ថ្លែងអំណរគុណ​​ផង​ដែរ ចំពោះ​សារព័ត៌មាន​ក្នុងស្រុក ដែល​ផ្សាយ​ជា​ខេមរភាសា ទាំង​ការ​ផ្សាយ​លើ​ប្រព័ន្ធ​ឌី​ជី​ថ​ល និង​ការ​បោះពុម្ព​លើ​កាសែត ដែល​តែងតែ​ជួយ​ផ្សព្វផ្សាយ​នៅ​កម្មវិធី​មូលនិធិ​នេះ លោក​ថា សារព័ត៌មាន​ដើរតួរ​យ៉ាង​សំខាន់ក្នុង​ការ​ជួយ​ផ្សព្វផ្សាយ នូវ​រាល់​ព័ត៌មាន​ទាំងអស់ មិន​ថា​តែ​មូលនិធិ​នេះ​ប៉ុណ្ណោះ​ទេ​ ។

នៅ​ក្នុង​ថ្ងៃ​ដដែល​នេះ​ផង​ដែរ គណៈប្រតិភូ PMCAF បាន​អញ្ជើញ​លោកស្រី ឌី សោភ័ណ អ្នក​ទទួល​បាន​ពាន​ក្នុង​ឆ្នាំ ​២០១៧ និង​លោក ឡ​យ វី​រៈ អ្នក​ទទួល​បាន​ពាន​ក្នុង​ឆ្នាំ ​២០១៩ លោក ណន ដារី អ្នក​ទទួល​ពានរង្វាន់​នៅ​ឆ្នាំ ២០២១ និង​ លោកស្រី ហៃ ចរិយា អ្នក​ទទួល​ពានរង្វាន់​នៅ​ឆ្នាំ ២០២៣ ដោយឡែកលោកស្រី តូច បណ្តូល អ្នក​ទទួល​ពានរង្វាន់​នៅ​ឆ្នាំ ១០១៥ អវត្តមាននៅក្រៅប្រទេស ដើម្បី​បន្ត​កិច្ច​សហប្រតិបត្តិការ និង​ស្វែងរក​លទ្ធភាព​ណាមួយ សម្រាប់​ការ​សហការ​នា​ពេល​អនាគត សម្រាប់​អតីត​អ្នក​ទទួល​ពាន និង​អ្នក​ទើប​ទទួល​បាន​ ។

សម្រាប់​គម្រោង​បន្ទាប់ នៅ​ថ្ងៃ​ទី ​១៧ ខែសីហានេះ គណៈប្រតិភូ PMCAF នឹង​ទៅ​សួរសុខទុក្ខ​លោក ណ​ន ដា​រី ដែល​ជា​អ្នក​ទទួល​ពានរង្វាន់សម្តេចចៅហ្វាមហា​ចក្រី ​ក្នុង​ឆ្នាំ ​២០២១ នៅ​សាលា​បឋម​សិក្សា គួ​ច ម៉េ​ង​លី ទួល​បេង ក្នុងភូមិ​ទួល​បេង ​។ ចំណែក​ថ្ងៃ​បន្ទាប់​គឺ​ថ្ងៃ​ទី​ ១៨ ខែសីហា គណៈប្រតិភូ PMCAF នឹង​ទៅ​សួរសុខទុក្ខ លោកស្រី ហៃ ចរិយា ដែល​ជា​អ្នក​ទទួល​បាន​ពាន PMCA ក្នុង​ឆ្នាំ​ ២០២៣ នៅ​វិទ្យាល័យ សុខ អាន សំរោង ក្នុងស្រុក​សំរោង ខេត្តតាកែវ ផង​ដែរ​ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ពានរង្វាន់សម្តេចចៅហ្វាមហា​ចក្រី (Princess Maha Chakri) គឺជា​ពានរង្វាន់​អន្តរជាតិ​មួយ ដែល​បង្កើត​ឡើង​ក្នុងឆ្នាំ ២០១៥ ក្នុង​គោលបំណងគោរព​ដល់សម្តេចចៅហ្វា Maha Chakri Sirindhorn ដែល​ជា​អ្នកអប់រំ​មួយ​អង្គនៃ​ប្រទេស​ថៃ សម្តេចចៅហ្វា Maha Chakri ជឿជាក់​ និង​ទទួលស្គាល់​ថា គ្រូបង្រៀន​ដែល​ឆ្នើម គឺ​មានការ​លះបង់​ខ្ពស់ ហើយ​ការ​លះបង់​របស់​គាត់បាន​ផ្លាស់​ប្តូរជីវិត​សិស្ស​របស់​ពួក​គាត់ និង​រួមចំណែក​ដល់​ការ​អប់រំ នៅ​ក្នុង​តំបន់​អាស៊ាន និង​ទី​ម័​រ​ខាងកើត​ ។

បន្ថែម​ពី​នេះ ពានរង្វាន់សម្តេចចៅហ្វាមហា​ចក្រី ត្រូវ​បាន​ផ្តល់​ជា​រៀង​រាល់​ពីរ​ឆ្នាំ​ម្តង ក្នុង​ប្រទេស​នីមួយ​ៗ គឺ​ជ្រើសរើស​យក​អ្នក​ទទួល​ពាន​មួយ​រូប​ប៉ុណ្ណោះ ដោយ​មូលនិធិ​នេះ​ផ្តល់​ជូន​ចំនួន ១០ ប្រទេស នៃប្រទេសជាសមាជិកអាស៊ាន និង ១ ប្រទេសទៀត គឺទីម័រឡេស្តេ ​។ ពិធី​ប្រគល់​ពានរង្វាន់​ សម្តេចចៅហ្វាមហា​ចក្រី លើក​ទី​ ៥ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី ​១៧ ខែតុលា ឆ្នាំ​២០២៣ នៅ​ប្រទេស​ថៃ​ ៕

អត្ថបទសរសេរ ដោយ