ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្មេ.ងម្នាក់​ស្រេកទឹកពេក លួចកាច់​​អំពៅ១ដើម​​ក្នុង​ចំការ ត្រូវ​ម្ចាស់​​​ទាន់​ចាប់​វា.យដល់​សន្ល.ប់

1 ឆ្នាំ មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ ក្រោយ​មានការ​ផ្សព្វផ្សាយ​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុក ​មានករណី​ក្មេង​ប្រុស​ម្នាក់

ខេត្ត​ព្រៃវែង ៖ ក្រោយ​មានការ​ផ្សព្វផ្សាយ​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុក ​មានករណី​ក្មេង​ប្រុស​ម្នាក់ ដោយសារ​ស្រេកទឹក​ពេក បាន​ចូល​លួ.ច​កាច់​អំពៅ​គេ​ក្នុង​ចំការ ហូប​ចំអែត​ក្រពះ តែ​ត្រូវ​ម្ចាស់​គេ​ទាន់ ចាប់​វា.យ​នឹង​​អំពៅ​រហូត​សន្ល.ប់ ពេល​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ស្រាវជ្រាវ​រក​ឃើញ​ហើយ​។

ករណី​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​យប់ថ្ងៃ​ទី​១៤ ​សីហា ​ឆ្នាំ​២០២៣ នៅ​ចំណុច​ភូមិ​ដូង ឃុំ​បា​បោង ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​។

​ក្មេង​ប្រុស​​ខាងលើ​ឈ្មោះ តឺ​យ ជន ភេទ​ប្រុស អាយុ​១៤​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​​ឃុំ​កើតហេតុ ។ ចំណែក​ម្ចាស់​ចំការឈ្មោះ ហែល វាសនា ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​ជាមួយ​គ្នា​។

យោង​តាម​ការ​រៀបរាប់​របស់​ក្មេង​រង​គ្រោះ​បាន​ឱ្យ​ដឹង​ថា​ នៅ​យប់​ថ្ងៃ​ទី​១៤ ​សីហា​នោះ រូបគេ​និង​មិត្តភក្តិ​ម្នាក់​ទៀត បាន​ទៅ​ដើរ​លេង​នៅ​ក្បែ​ចំការ​អំពៅ គាប់​ជួន​ពេល​នោះ​រូបគេ​ស្រេកទឹក​ពេក ក៏​ចូល​កាច់​អំពៅ​បាន​មួយ​ដើម​យក​មក​ហូប បំបាត់​ស្រេក​​ទឹក តែ​ពេល​កំពុង​ហូប​ក៏​ត្រូវ​ម្ចាស់ចម្ការ​​មក​ទាន់​ចាប់​បាន ហើយ​យក​ដើម​អំពៅ​វា.យ​រូបគេ បាក់​អំពៅ​អស់​២​ដើម រហូត​រូបគេ​ទ្រោម​ខ្លួន​សន្ល.ប់​​តែម្តង ។ ចំណែក​មិត្តភក្តិ​ម្នាក់​ទៀត ពេល​ឃើញ​ម្ចាស់​ចំការ​វា.យ​រូបគេ​បែប​នេះ ក៏​រត់​ទៅ​ប្រាប់​ឪពុក​ម្តាយ​គេ​នៅផ្ទះ លុះ​ពេល​មក​ដល់​ឃើញ​កូន​សន្ល.ប់ ក៏​យក​កូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​តែ​ម្តង ដោយ​មិន​បាន​ប្តឹង​សមត្ថកិច្ច​នោះ​ទេ​។

រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​១៦​ សីហា ក្រោយ​ឃើញ​មានការ​បង្ហោះ​រូបភាព និង​រឿងរ៉ាវ​នេះ​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុក​ ទើប​ធ្វើ​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​ទៅ​ស្រាវជ្រាវ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ម្ចាស់​ចំការ​អំពៅ យក​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ពាម​រក៍ កសាង​សំណុំរឿង​និង​ចាត់ការ​បន្ត​ទៅ​តាម​នី​តិ​វិធី​។

បច្ចុប្បន្ន ម្ចាស់​ចំការ​អំពៅ​ត្រូវ​បាន​ឃាត់ខ្លួន និង​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង​ហើយ ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​និ​តិ​វិធី ចំណែក​ក្មេង​ប្រុស​​រង​គ្រោះ​កំពុង​សំរាក​ព្យាបាល​នៅ​​គ្លីនិក​​ឯកជន​មួយកន្លែង​​ក្នុង​សង្កាត់​បារាយណ៍ ក្រុង​ព្រៃវែង ហើយ​ស្ថានភាព​របួស​បាន​ធូរស្រាល​ច្រើន​ហើយ​។

ជាមួយ​គ្នា​​នេះដែរ​ លោកស្រី សេង ទៀង អភិបាលស្រុក និង​សហការី​ បាន​ទៅ​សួរសុខទុក្ខ​​ក្មេង​ប្រុស​​រង​គ្រោះ ដល់​មន្ទីរពេទ្យ និង​បាន​ឧបត្ថម្ភ​ថវិកា ៤០០.០០០រៀលផង​ដែរ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ