ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​លោក​អធិការរង​ខណ្ឌចំការមន​ទៅ​កាន់​តុលា​ការ ករណី​ហិ​.​ង្សា ​ម្ខាង​សន្លប់ ម្ខាង​បាក់​ធ្មេញ​មុខ​អស់​៣

2 ឆ្នាំ មុន
  • ភ្នំពេញ

លោក​វរសេនីយ៍ទោ ហ៊ុត គង់ អធិការរង​ខណ្ឌចំការមន ទទួល​ផែនការ​ងារ​ជំនាញ​កោសល្យ​វិ​ច្ឆ័​យ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បញ្ជូន​ខ្លួន​ទៅ​កាន់​តុលាការ​ហើយ

រាជធានី​ភ្នំពេញ ៖ លោក​វរសេនីយ៍ទោ ហ៊ុត គង់ អធិការរង​ខណ្ឌចំការមន ទទួល​ផែនការ​ងារ​ជំនាញ​កោសល្យ​វិ​ច្ឆ័​យ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បញ្ជូន​ខ្លួន​ទៅ​កាន់​តុលាការ​ហើយ កាលពី​រសៀល​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០២៣ ដើម្បី​បើក​ការ​ស៊ើបសួរ​លើ​ករណី «​ប្រើ​អំពើ​ហិ​.​ង្សា​ដោយ​ចេតនា​ទោ​លើ​ប្រជាពល​រដ្ឋ»។

ករណី​ហិ​.​ង្សា​ខាងលើ​នេះ ត្រូវ​បាន​គេ​ដឹង​ថា សមត្ថកិច្ច​បាន​ធ្វើ​របាយការណ៍​សំយោគ ដាក់​ជូន​ទៅ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ចោទប្រកាន់​ភាគី​ទាំង​សងខាង «​វៃ​ទៅ​វ៉ៃ​មក» ។

សមត្ថកិច្ច​បាន​បង្ហើប​ឲ្យ​ដឹង​ថា «​មក​ដល់​ពេល​នេះ ភាគី​លោក ហ៊ុត គង់ អធិការរង​ខណ្ឌចំការមន បាន​ដាក់​ពាក្យបណ្តឹង​ប្តឹង​ទៅ​ភាគី​ប្រជាពលរដ្ឋ​ម្នាក់​ដែល​លោក​វា​.​យ​១​ដៃ​សន្លប់ ខណៈ​បើករថយន្ត​បុ​.​ក​គំរប​លូ​នៅ​លើ​ផ្លូវ​នោះ​រួចរាល់​ហើយ ចំណែក​ភាគី​រង​នូវ​កណ្តាប់​លោក​អធិការរង​វិញ មិន​ទាន់​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​ដល់​សមត្ថកិច្ច​ជា​ផ្លូវការ​នៅឡើយ​ទេ​។

ហើយ​បើ​តាម​ពាក្យបណ្តឹង​របស់​លោក​អធិការរង ហ៊ុត គង់ បាន​បញ្ជាក់​ថា នៅ​យប់​ថ្ងៃ​កើតហេតុ​នោះ លោក​បាន​ចេញពី​កម្មវិធី​មួយ ហើយ​ជិះ​ម៉ូតូ​តាម​ផ្លូវ​ក៏​ឃើញ​ម៉ូតូ និង​រថយន្ត​បើក​ក្នុង​ល្បឿន​លឿន លោក​ក៏​តាម​ពីក្រោយ ខណៈ​ពេល​មើលទៅ ហាក់ដូចជា​រថយន្ត​ដេញ​បុ​.​ក​ម៉ូតូ​អ​ញ្ចឹ​ង​។ លុះដល់​ផ្លូវ​កោង ម៉ូតូ​បាន​បត់​ផុត ចំណែក​រថយន្ត​បត់​អត់​ផុត​ទេ ក៏​បុ​.​ក​ជាមួយនឹង​គំរប​លូ ពេល​នោះ​លោក​បាន​ឈប់​ពីក្រោយ​រថយន្ត ហើយ​សួរ​ទៅ​ម្ចាស់​រថយន្ត​ថា «​អូន​ហែង​បើកឡាន​លឿន​ម៉េ​សអា​អូន​ហា​» ទើប​មានការ​ប៉ះ​សម្ដី​គ្នា ហើយ​ម្ចាស់​រថយន្ត​ស្រែក​ខ្លាំង​ពេក លោក​ក៏​ស្ទុះ​ទៅ​ទះ​ក្បាល​មួយ​ដៃ ក្រោយ​ពី​ទះ​ក្បាល​អ្នកបើកបរ​១​ដៃ ភាគី​ខាង​នោះ​ក៏​វា​.​យ​លោក​វិញ រហូត​បាក់​ធ្មេញ​ខាង​មុខ​អស់​៣​តែ​ម្ដង​។

ពាក្យបណ្តឹង​របស់​លោក​អធិការរង ហ៊ុត គង់ បាន​បញ្ជាក់​បន្ត​ថា ក្រោយមក​លោក​ក៏​បាន​ឡើង​ជិះ​ម៉ូតូ​មាន​បំណង​គេច​ចេញ តែ​ត្រូវ​ម្ចាស់​រថយន្ត និង​អ្នក​សារព័ត៌មាន​ឃាត់​មិន​ឲ្យ​ទៅ​។ លុះដល់​ឃាត់​មិន​ឲ្យ​ទៅ លោក​ក៏​ចុះ​ពីលើ​ម៉ូតូ​វិញ ហើយ​ឃើញ​ភាគី​ម្ខាង​ទៀត​នៅ​ឡូឡា និង​សម្ភាសន៍​ជាមួយ​អ្នកកាសែត បន្ទាប់​មក​លោក​ក៏​ដើរ​សំដៅ​ទៅ​ទះ​មួយ​ដៃ​ទៀត អ្នកបើកបរ​នោះ​សន្លប់​ឈឹង រួច​លោក​ឡើង​ម៉ូតូ​ជិះ​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​តែ​ម្តង​ទៅ​។ ដូច្នេះ​សូម​មហាជន​រង់ចាំ​តាមដាន​មើល​តទៅ​ទៀត បើសិនជា​ដូច​រាយការណ៍​សំយោគ​របស់​សមត្ថកិច្ច​ដាក់​ជូន​ទៅ​ស្ថាប័ន​អយ្យការ​នោះ​មែន បើ​ចោទប្រកាន់​លោក​អធិការរង ជា​អ្នក​ប្រព្រឹត្ត​អំពើ​ហិ​.​ង្សា​លើ​ម្ចាស់​រថយន្ត ក៏​ត្រូវ​ចោទ​ម្ចាស់​រថយន្ត​ដែរ ព្រោះ​ជា​ករណី «​វ៉ៃ​ទៅ​វ៉ៃ​មក​» មាន​ន័យ​ថា «​មិន​អាច​មាន​ភាគី​ណា​ជា​អ្នក​រង​គ្រោះ ឬ​ភាគី​មួយ​ជា​ជន​ដៃដល់​នោះ​ទេ​»​។

សូម​បញ្ជាក់​ថា កាលពី​វេលា​ម៉ោងជាង​១​រំលង​អធ្រាត្រ​យប់​ឈាន​ចូល​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២៣ កន្លង​ទៅ នៅ​ចំណុច​ផ្លូវបំបែក​ជា​បួន លើ​ផ្លូវ​៤៨៤ កែង​ផ្លូវ​លេខ​៩៩ ស្ថិត​ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ មាន​ករណី​បុរស​ម្នាក់​បើករថយន្ត PRIUS ពាក់​ស្លាក​លេខ ភ្នំពេញ​2BV-5390 ទៅ​បុក​ឃឿ​ន​ផ្ទះ​ប្រជាពលរដ្ឋ បណ្តាល​ឲ្យ​ខូចខាត​បន្តិចបន្តួច​។ បន្ទាប់​ពី​កើតហេតុ ក៏​មាន​បុរស​ម្នាក់​ទៀត​ជិះ​ម៉ូតូ​ម៉ាក PCX ជា​អធិការរង​នគរបាល​ខណ្ឌចំការមន បាន​មក​ឃាត់​រថយន្ត ហើយ​ប្រើ​ពាក្យ​សម្ដី​មិន​សមរម្យ រហូត​ដល់​ប្រើ​អំពើ​ហិ​.​ង្សា​វា​.​យ​ម្ចាស់​រថយន្ត បណ្ដាល​ឲ្យ​សន្លប់​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្ដង ។

គួរ​រំលឹក​ទៀត​ថាលោក ស ថេ​ត នឹង​ចាត់វិធានការ​តាម​ច្បាប់​ចំពោះ​អធិការរង​ខណ្ឌ​នគរបាល​ខណ្ឌចំការមន​ប្រើ​ហិ​.​ង្សា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ