ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ស ថេ​ត នឹងចាត់វិធានការ​តាម​ច្បាប់​ចំពោះ​​​​​អធិ​ការ​រង​ខណ្ឌ​នគរបាល​ខណ្ឌចំការមន​ប្រើ​-​ហិ​-​ង្សា

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖​ លោក​ស ថេ​ត​ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​នឹង​ចាត់ វិធានការ​ច្បាប់ចំពោះ​អធិការរង​ខណ្ឌ​នគរបាល​ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ ដែល​បាន​ប្រើ​ហិង្សា​​លើ​បុរស​ម្នាក់​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ កាលពី​យប់​ថ្ងៃទី​១៣…

រាជធានី​ភ្នំពេញ ​៖​ លោក​ស ថេ​ត​ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​នឹង​ចាត់ វិធានការ​ច្បាប់ចំពោះ​អធិការរង​ខណ្ឌ​នគរបាល​ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ ដែល​បាន​ប្រើ​ហិង្សា​​លើ​បុរស​ម្នាក់​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ កាលពី​យប់​ថ្ងៃទី​១៣ ​សីហា​ ឆ្នាំ​២០២៣​ ទៅ​​តាម​​​ច្បាប់​។

យោង​តាម​បណ្តាញ​សង្គម​របស់​ស្នងការដ្ឋាន​នគ​បាល​រាជធានី​ភ្នំពេញ បាន​​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៤ ​សីហា​ បាន​ធ្វើការ​បកស្រាយ​បំភ្លឺ​របស់​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្មរហ័ស​នៃ​ស្នងការដ្ឋាន​នគរ​បាល​រាជធានី​ភ្នំពេញ ទាក់ទង​ទៅ​នឹង​ករណី​គ្រោះថ្នាក់ចរាចរណ៍​បង្ក​ឲ្យមាន​អំពើ​ហិង្សា​កាលពី​វេលា​ម៉ោងជាង​១​យប់រំលង​អ​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២៣ នៅ​ចំណុច​ផ្លូវបំបែក​ជា​បួន លើ​ផ្លូវ​៤៨៤ កែង​ផ្លូវ​លេខ​៩៩ ស្ថិត​ក្នុង​សង្កាត់ ផ្សារ​ដើម​ថ្កូវ ព្រំប្រទល់​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ លើ​ករណី​បុរស​ម្នាក់​បើករថយន្ត PRIUS ទៅ​បុក​ឃឿ​ន​ផ្ទះ​ប្រជា​ពលរដ្ឋ​បណ្តាល​ឲ្យ​ខូចខាត​បន្តិចបន្តួច ។

បន្ទាប់​ពី​កើតហេតុ​ បុរស​ម្នាក់​ទៀត​ជិះ​ម៉ូតូ​ម៉ាក PCX ជា​អធិការរង​នគរបាល​ខណ្ឌចំការមន បាន​មក​ឃាត់​រថយន្ត ហើយ​ប្រើ​ពាក្យ​សម្ដី​មិន​សមរម្យ រហូត​ដល់​ប្រើ​អំពើ​ហិង្សា​វាយ ម្ចាស់​រថយក្នុង​នាម​ជា​មន្ត្រី​នគរបាល​ជាតិ ពេល​ឃើញ​ករណី​គ្រោះថ្នាក់​ចរាចរណ៍ បណ្តាល​ខូច ខាត​ទ្រព្យ សម្បត្តិ​សា​ធារណៈ ត្រូវ​ធ្វើការ​សួរនាំ និង​ឃាត់​យានយន្ត​យក​មក​រក្សា​ទុក ដើម្បី​អនុវត្ត​តាម​និ​តិ​វិធី និង​ផាក​ពិន័យ​តាម​ច្បាប់ ប៉ុន្តែ​ក្នុង​នាម​ជា​មន្ត្រី​នគរបាល បើ​អនុវត្ត​ខុស​គឺ​ត្រូវ​តែ​អនុវត្ត​តាម​ច្បាប់​។

ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តម សេនីយ៍​ឯក ស ថេ​ត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ មន្ត្រី​ដែល​អនុវត្ត​ខុស ដោយ​បាន​ប្រេ​ី​អំពេ​ី​ហិង្សា​លេ​ី​ប្រជាពលរដ្ឋ គឺ​ត្រូវ​តែ​យក​ច្បាប់​មក​អនុវត្ត ។

សូម​ជម្រាប​ថា បើ​តាម​វិ​ដេ​អូ​ដែល​ក្រុម​អ្នក​សារព័ត៌​ថត​បាន​ក្នុង​ហេតុការណ៍​ខាងលើ​នេះ ឃើញ​ភាគី​ទាំង​ពីរ​មាន​ជជែក​គ្នា​មួយសន្ទុះ​ក្រោយមក​លោក​អធិការរង​បាន​ធ្វើការ​វាយ​លើ​បុរស​ម្នាក់​ជិះ​រថយន្ត​ម៉ា​ព្រូស រួច​ហើយ​ក៏​មានការ​វាយ​តបត​គ្នា​ទៅ​វិញ​ទៅ​មក​ក៏​ឈប់​។​មួយសន្ទុះ​មក បុរស​ដែល​ជិះ​រថយន្ត​បាន​និយាយ​មួយ​អ្នក​សារព័ត៌មាន​ស្រាប់តែ លោក​អធិការរង​មក វាយ​មួយ​ដៃ​បណ្តាល​សន្លប់​មួយ​រំពេច​។

មហាជន​ដែល​បាន​លើ​វី​ដេ​អូ​នាំ​គ្នា​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​ទ​ង្វើ​របស់​លោក​ធិ​ការ​រង​នេះ ​ដោយ​ធ្វើ​ជា​មន្ត្រី​មាន​សមត្ថកិច្ច​បែ​ជា​ធ្វើ​ទ​ង្វើ​ដែល​មិន​គួរ​ឲ្យ​គោរព រហូត​អ្នកខ្លះ​ឲ្យ​ថ្នាក់ដឹកនាំ​ដក បញ្ឈប់​ពី​ក្រប​ខណ្ឌ​ថែម​ទៀត ។

សូម​បញ្ជាក់​ថា លោក​អធិការរង​ខណ្ឌចំការមន​បាន​បង្ក​ហិង្សា​ទៅ​លើ​បុរស​ម្នាក់ ក្រោយ​បើករថយន្ត​តូ​យ៉ូ​តា​ព្រុស​ជ្រុល​ទៅ​បុក​ឃឿ​ន​ចិញ្ចើម​ផ្លូវ​មុខ​ផ្ទះ​ប្រជាពលរដ្ឋ​រង​ការ​ខូចខាត ស្រាប់តែ​មាន​បុរស​ម្នាក់​ទៀត​ដែល​គេ​ស្គាល់​ថា ជា​លោក​អធិការរង​ខណ្ឌចំការមន បាន​ជិះ​ម៉ូតូ​ចុះ​មក​សួរនាំ​បង្ក​ជា​ហិង្សា​វាយ​គ្នា​ទៅ​វិញ​ទៅ​មក ផ្អើល​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​ផង​ដែរ នៅ​វេលា​ម៉ោង​១២​និង​៤០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ ទី​១៤ ខែសីហា ឆ្នាំ​២០២៣ ចំណុច​ផ្លូវ​៩៩​កែង​ផ្លូវ​៤៨៤ សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​បាន​បើករថយន្ត​ម៉ាក​តូ​យូ​តា​ព្រុស សេរី​ឆ្នាំ​២០១០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2BV 5390 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​៩៩​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន លុះ​មក​ដល់​ចំនុច​កើតហេតុ​បួង​ចង្កូត​បត់​ឆ្វេង​ជ្រុល​ទៅ​បុក​ឃឿ​ន​ចិញ្ចើម​ផ្លូវ​មុខ​ផ្ទះ​ប្រជាពលរដ្ឋ​បណ្តាល អោយ​បែក​ឃឿ​ន​តិចតួច ក៍​ដូច​ជា​រង​ការ​ខូចខាត​រថយន្ត ផ្នែក​ខាង​មុខ​តិចតួច ។

គាប់​ជួន​ពេល​នោះ ស្រាប់តែ​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​លោក​អធិការរង​ខណ្ឌចំការមន​បាន​ជិះ​ម៉ូតូ​ម៉ាក PCX ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1JN 8247 បាន​ជិះ​មក​ដល់ ហើយ​ចោទ​បុរស​ជា​អ្នក​បើកបរ​រថយន្ត​ថា បើករថយន្ត​ដេញ​បុក​គេ ទើប​កើតជា​ទំនាស់​ពាក្យ​សម្ដី​គ្នា ហើយ​តាំងខ្លួន​គាត់​ជា​កងកម្លាំង ពេល​នោះ​បុរស​ជា​អ្នក​ជិះ​ម៉ូតូ​បាន​ស្ទុះ​ទៅ​វាយ​បុរស​ជា​អ្នក​បើករថយន្ត​មួយ​ដៃ ធ្វើ​ឲ្យ​បុរស​ជា​អ្នក​បើករថយន្ត​ស្ទុះ​ទៅ​វាយ​ប្រតាយប្រតប់​គ្នា រហូត​ទាល់តែ​ផ្អើល​សមត្ថកិច្ច​មូលដ្ឋាន​ប៉ុស្តិ៍​ចុះ​ទៅ​អន្តរាគមន៍ ពេល​សមត្ថកិច្ច​ចុះ​ទៅ​បំបែក​ហើយ​បុរស​ជា​អ្នក​បើករថយន្ត​បាន​ឈរ​និយាយ​ជា​អ្នក​ព៍​ត័​មាន ក៍​ស្រាប់តែ​បុរស​ជា​ជា​អ្នក​ជិះ​ម៉ូតូ បាន​លប​ទៅ​វាយ​បុរស​ជា​អ្នក​បើករថយន្ត​មួយ​ដៃ​ទៀត​ធ្វើ​ឲ្យ​ដួល​ទៅ​លើ​ដី រង​របួស​ត្រង់​ថ្គាម ទើប​ដើរ​គេច​ចេញ ហើយក៍​មាន​អ្នក​ជិះ​ម៉ូតូ​មក​រំដោះ​ទៅ​បាត់​ទៅ ។

ក្នុង​ហេតុការណ៍​នេះ​ដែរ បន្ទាប់​ពី​ខាង​ម៉ូតូ​គេច​បាត់​ហើយ ម្ចាស់​រថយន្ត​បាន​បាត់​ទូរស័ព្ទ​ម៉ាក iphone 14pro mix មួយ​គ្រឿង​និង​រង​របួស​ត្រូវ​ថ្គាម តែ​មិន​បាន​ទៅ​មន្ទីរពេទ្យ​នោះ​ទេ​។ ដោយឡែក​ប្រភព​ពី​ពលរដ្ឋ បាន​បន្ត​អោយ​ដឹង​ថា បុរស​អ្នក​ជិះ​ម៉ូតូ គឺជា​អធិការរង​ខណ្ឌ ចំការមន ប្រនាម ប្រា​សាក់​១៤ ។ ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ​បាន​សម្រេច​យក​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​ជា​បន្ត​ទៀត ៕

ព័ត៌មានបន្ថែម កោះសន្តិភាព​នឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ