ចំនួនអ្នកស្លា.ប់កើនឡើង ក្នុងសោកនា.ដកម្មផ្ទុះឆេះស្ថានីយចាក់ប្រេងមួយកន្លែង
ប្រទេសរុស្ស៊ី ៖ តាមតុល្យការថ្មីមួយចេញផ្សាយនាថ្ងៃទី១៥ សីហា ដោយអាជ្ញាធរ មូលដ្ឋានថា មនុស្ស
ប្រទេសរុស្ស៊ី ៖ តាមតុល្យការថ្មីមួយចេញផ្សាយនាថ្ងៃទី១៥ សីហា ដោយអាជ្ញាធរ មូលដ្ឋានថា មនុស្ស
ប្រទេសរុស្ស៊ី ៖ តាមតុល្យការថ្មីមួយចេញផ្សាយនាថ្ងៃទី១៥ សីហា ដោយអាជ្ញាធរ មូលដ្ឋានថា មនុស្សយ៉ាងតិច៣៥នាក់ស្លាប់ និងច្រើនសិបនាក់ទៀតរងរបួសក្នុងការផ្ទុះឆេះស្ថានីយចាក់ប្រេងមួយកន្លែងនៅសាធារណរដ្ឋដាហ្គេស្ថានតំបន់កូកាស់រុស្ស៊ី ។ គួររំលឹកថា ផ្ទុះឆេះនៅស្ថានីយចាក់ប្រេងមួយកន្លែង ស្លា.ប់ជាង៣០នាក់
មូលហេតុនៃគ្រោះមហន្តរាយនេះនៅមិនទាន់ដឹងច្បាស់នៅឡើយ តែគ្រោះថ្នាក់ និងឧប្បត្តិហេតុ
បែបនោះតែងកើតមានញឹកញាប់នៅរុស្ស៊ី ។ ជារឿយៗវាបណ្ដាលមកពីការបំពា.នបែបបទសន្តិ
សុខឬក៏ភាពចាស់ទ្រុឌទ្រោមនៃទីតាំង ។ បណ្ដារូបភាពចេញដោយក្រសួងសភាពការណ៍បន្ទាន់រុស្ស៊ី
បង្ហាញ បណ្ដារថយន្តត្រូវភ្លើងឆេះ និងពួកអ្នកជួយសង្គ្រោះខិតខំពន្លត់ភ្លើងនិងកាយគំនរបាក់បែក។
អាជ្ញាធរមូលដ្ឋាននិយាយថា មនុស្សដល់៣៥នាក់ស្លា.ប់ និង៦៤នាក់ទៀតរងរបួសដោយតុល្យការ
មុននេះរៀបរាប់ពីអ្នករបួស៨០នាក់ ។
ការផ្ទុះឆេះកើតមាននាយប់ថ្ងៃទី១៤មក១៥សីហា បានបំផ្លាញស្ថានីយចាក់ប្រេងមួយនៅជាយក្រុងម៉ាខាត់កាឡារដ្ឋធានីនៃរដ្ឋដាហ្គេស្ថាន ៕
ចែករំលែកព័តមាននេះ