ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ឆេះ​នៅ​ស្ថានីយ​ចាក់​ប្រេងមួយ​កន្លែង ស្លា.ប់ជាង៣០​នាក់

8 ខែ មុន

ប្រទេស​រុ​ស្ស៊ី​ ៖ តាម​តេ​ឡេ​ក្រាម​ក្រសួង​សភាពការណ៍​បន្ទាន់​រុ​ស្ស៊ី​រាយការណ៍​ថា មនុស្ស​ដល់​ជាង​១០២​

ប្រទេស​រុ​ស្ស៊ី​ ៖ តាម​តេ​ឡេ​ក្រាម​ក្រសួង​សភាពការណ៍​បន្ទាន់​រុ​ស្ស៊ី​រាយការណ៍​ថា មនុស្ស​ដល់​ជាង​១០២​នាក់​រង​របួស ក្នុង​គ្រោះថ្នាក់​ផ្ទុះ​ឆេះ​ស្ថានីយ​ចាក់​ប្រេង​មួយ​កន្លែង​នៅ​ទីក្រុង​ម៉ា​ខាត់​ឆ្កា​ឡា ដោយ​ក្នុង​ចំណោម​អ្នក​របួស​ទាំងនេះ យ៉ាងតិច​៣៣​នាក់​បាន​ត្រូវ​ស្លា.ប់​។

ការ​ផ្ទុះ​ឆេះ​នោះ​កើត​មាន​កាលពី​ថ្ងៃ​ទី​១៤ សីហា នៅ​ស្ថានីយ​ចាក់​ប្រេង​មួយ​នៃ​ទី​ក្រុ​ង​នេះ​ស្ថិត​នៅ​ជាប់​សមុទ្រ​កា​ស្ពី​យែ​ន ដែល​ជា​រដ្ឋធានី​នៃ​សាធារណរដ្ឋ​ដា​ហ្គេ​ស្ថាន​។ ភ្លើង​បាន​ឆេះ​រាលដាល​ក្នុង​ទំហំ​ប្រមាណ​៦០​ម៉ែត្រក្រឡា ដោយ​អ្នក​ពន្លត់ភ្លើង​ដល់​ទៅ​២៦០​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​។

ក្រសួង​សភាពការណ៍​បន្ទាន់​បន្ត​ថា យន្តហោះ​ពេទ្យ​១​គ្រឿង​ត្រូវ​បាន​បញ្ជូន​ទៅ​ដើម្បី​ដឹក​បណ្ដា​អ្នករ​បួស​ធ្ងន់​មក​កាន់​ក្រុង​មូ​ស្គូ​។ គ្រោះ​មហន្តរាយ​នេះ​កើត​មាន​នា​វេលា​ម៉ោង​២១​និង​៤១​នាទី​ម៉ោង​ក្នុងស្រុក តាម​ផ្លូវថ្នល់​សហព័ន្ធ​មួយ​។ ប្រមុខ​រដ្ឋបាល​នៃ​សាធារណរដ្ឋ​ដា​ហ្គេ​ស្ថាន លោក​ស័​រ​ហ្គេ​យ​មេ​លី​កូវ​គូសបញ្ជាក់​ថា មូលហេតុ​នៃ​ការ​ផ្ទុះ​ឆេះ​នោះ​កំពុង​តែ​បំភ្លឺ​។

តាម​សាក្សី​ម្នាក់​នៅ​កន្លែង​ផ្ទុះ​ឆេះ​ដកស្រង់​សម្ដី​ដោយ​កាសែត​រុ​ស្ស៊ី​ IZVETIA ថា ភ្លើង​ចាប់ផ្ដើម​ឆេះ​ចេញពី​កន្លែង​ដែល​មាន​រថយន្ត​ច្រើន​គ្រឿង​ចត ហើយ​ក៏បាន​ឆេះ​រាលដាល​ដល់​ស្ថានីយ​ចាក់​ប្រេង​។ ស្នូរ​ផ្ទុះ​ពិតជា​ខ្លាំង​ដោយ​ជះ​អណ្ដាតភ្លើង​ចេញ​សន្ធោសន្ធៅ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ