ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខណ្ឌ​ចំការមននាំ​អំណោយ​​ឧបត្ថម្ភ​​ដល់​​កងទ័ព​​

12 ឆ្នាំ មុន

ខេត្ត​ព្រះវិហារ​ ៖ ​អំណោយឧបត្ថម្ភ​ដល់​វរ​សេនាតូច​លេខ​​​៣៩២ ​ចំណុះ​កង​ពល​តូច​អន្តរា​គមន៍​​លេខ​៩ ការពារ​​តំបន់ប្រាសាទ​​ព្រះវិហារ​ រួមមាន​​មី​​៨០​កេស ត្រីខ​​​កំប៉ុង​២កេស ​សាប៊ូ​​១កេស ថ្នាំ​សេរ៉ូម ​​(០,៩%) ៤០​ប្លោក ​និង​​ស្កាល់​វ៉េន ទ្រុស ៤០ ថ្នាំ​ IMORYZ ២៥ប្រអប់​ ស្មើ​​​២.៥០០​គ្រាប់ ថ្នាំ ANTIGOLD ២០​ប្រអប់ ស្មើ​​២.០០០​គ្រាប់

ខេត្ត​ព្រះវិហារ​ ៖ ​អំណោយឧបត្ថម្ភ​ដល់​វរ​សេនាតូច​លេខ​​​៣៩២ ​ចំណុះ​កង​ពល​តូច​អន្តរា​គមន៍​​លេខ​៩ ការពារ​​តំបន់ប្រាសាទ​​ព្រះវិហារ​ រួមមាន​​មី​​៨០​កេស ត្រីខ​​​កំប៉ុង​២កេស ​សាប៊ូ​​១កេស ថ្នាំ​សេរ៉ូម ​​(០,៩%) ៤០​ប្លោក ​និង​​ស្កាល់​វ៉េន ទ្រុស ៤០ ថ្នាំ​ IMORYZ ២៥ប្រអប់​ ស្មើ​​​២.៥០០​គ្រាប់ ថ្នាំ ANTIGOLD ២០​ប្រអប់ ស្មើ​​២.០០០​គ្រាប់ ​ថ្នាំ PAINDOL (500mg) ៥​ប្រអប់​​​ស្មើ​​​៦.០០០គ្រាប់ ​​ថ្នាំ​​ AMP (500mg) ស្មើ​​​២.០០០គ្រាប់ ​​ថ្នាំ Cotrim (480mg) ស្មើ​​​១.០០០គ្រាប់ ​ថ្នាំ​មុល​​ទី​វីតាមីន​២.០០០​គ្រាប់ ​​ថ្នាំប៉ារ៉ា ​(500mg) ១.០០០គ្រាប់​​ និងថវិកា​​​១​លាន​រៀល ត្រូវ​បាន​​លោកឡូ យុយ អភិបាល​ខណ្ឌ​ចំការមន​នាំ​យកទៅប្រគល់​​ជូនដល់​កង​វរ​សេនាតូច​​​លេខ​​​៣៩២ កាលពីថ្ងៃទី​​​៩ ឧសភា ​​ឆ្នាំ​២០១១​។​
ប្រតិភូ​​រួម​​ដំណើរ​​​ជាមួយ​លោក​អភិបាល​ខណ្ឌ​​ចំការមន​​ក្នុង​ឱកាស​ចុះសាកសួរ​​សុខទុក្ខ​​​កង​យោធ​ពលខេមរភូមិន្ទ​​នៅ​សមរភូមិ​​​មុខ​នា​​​ឱកាស​​នោះ​​​មានលោកគឹម ​ឈុន​អ៊ូ ​​ប្រធានក្រុម​ប្រឹក្សា​​​ខណ្ឌចំការមន ​​លោកទុយ ​​ប៊ុន​​សេរី​រ័ត្ន​មុនី​​​នាយក​រង​រដ្ឋបាល​​ខណ្ឌចំការមន ។​

លោកឡូ យុយ ​​អភិបាលខណ្ឌ​​​ចំការមន ​បាន​ឱ្យ​ដឹង​ថា ​​អំណោយ​​​ដែល​បាន​​នាំ យក​ទៅ​​ចែក​ជូន​ដល់​​​​កង​ទ័ពក្នុង​ឱកាសនោះ​គឺបាន​មកពី​​សប្បុរស​ជន​​ដែលជាអាជីវករ​​​លក់ដូរ​នៅផ្សារ​បឹង​​កេង​កង​ដែលបានចូលរួម​ចំណែក​​លើកទឹកចិត្តដល់កង​ទ័ព​​យើងដែល​​​កំពុង​ជាប់រវល់​​ឈរ​ជើង​​ការពារ​សមរភូមិ​​ព្រំដែន​​ព្រះ​វិហារ​​ដែលចោរ​​សៀម​កំពុង​​ឈ្លានពាន​។​
បន្ទាប់ពី​ទទួលបាន​អំណោយ​​​ឧបត្ថម្ភ​​​ពីប្រតិ​ភូ​​​ខណ្ឌចំការមន លោកប្រធាន​​វរ​សេនា​តូច​​លេខ​​៣៩២ ​បាន​ថ្លែង​អំណរគុណ​ចំពោះ​​​គណៈប្រតិភូ​​​ដែលបាន​ផ្តល់​អំណោយ​​ដល់ទាហាន​​ជួរមុខ​​ជា​ប​ន្តបន្ទាប់​​ជា​សក្ខីភាព​ផ្សារ​​ភ្ជាប់​រវាង​​សមរភូមិ​​​មុខ និង​​សមរ​ភូមិក្រោយ ៕​