ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​! PSG និង Al-Hilal ព្រមព្រៀង​លើ​កិច្ចសន្យា​ផ្ទេរ​កំពូល​ប្រយុទ្ធ​ប្រេ​ស៊ី​ល Neymar

8 ខែ មុន

បារាំង ៖ ក្លិប​អ្នកមាន​បារាំង Paris Saint-Germain បាន​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ជាមួយ​ក្លិប​លី​គ​

បារាំង ៖ ក្លិប​អ្នកមាន​បារាំង Paris Saint-Germain បាន​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ជាមួយ​ក្លិប​លី​គ​កំពូល​អា​រ៉ា​ប៊ី​សា​អូឌីត Al-Hilal លើ​ការ​ផ្ទេរ​ខ្សែប្រយុទ្ធ Neymar Jr. នៅ​ក្នុង​តម្លៃ​ប្រហែល​៩០​លាន​អឺ​រ៉ូ ដែល​ស្មើ ៩៨.៥​លាន​ដុល្លារ​អា​មេ​រិ​ក បូក​រួម​នឹង​ប្រាក់​បន្ថែម​ផ្សេង​ទៀត នៅ​ពេល​ក្រោយ នៅ​ក្នុង​កិច្ចព្រមព្រៀង​រវាង​ក្លិប​ទាំង​ពីរ​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន CNN និង The Guardian ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ ២០២៣ ។

យោង​តាម​ប្រភព​ពី Ekhbariya ដែល​ជា​ក្រុមហ៊ុន​ទូរទស្សន៍​រដ្ឋ​អា​រ៉ា​ប៊ី​សា​អូឌីត បាន​បង្ហោះ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​កាលពី​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ ២០២៣ ថា ក្លិប Al-Hilal បាន​យល់ព្រម​ជា​ផ្លូវការ​លើ​លក្ខខណ្ឌ​ផ្ទាល់ខ្លួន​ជាមួយនឹង​កំពូល​ខ្សែ​ប្រ​យុ​ទ្អ Neymar ហើយ​ខ្សែប្រយុទ្ធ​វ័យ​៣១​ឆ្នាំ​រូប​នេះ នឹង​ពាក់​លេខ​អាវ ១០ ជាមួយ​ក្រុម​ថ្មី​។ ប្រភព​ពី Sky Sports បាន​រាយការណ៍​ថា Neymar នឹង​ទទួល​ការ​ពិនិត្យ​សុខភាព​នៅ​ថ្ងៃ​ចន្ទ​ស​ប្តា​ហ៍​នេះ មុន​ពេល​ចុះហត្ថលេខា​លើ​កិច្ចសន្យា​រយៈពេល​២​ឆ្នាំ ជាមួយនឹង Al-Hilal ហើយ​នៅ​ទីនោះ Neymar នឹង​ក្លាយជា​មិត្ត​រួម​ក្រុម​ជាមួយ​កីឡាករ Kalidou Koulibaly, Rúben Neves និង Sergej Milinkovic-Savic ផង​ដែរ​។

ប្រភព​ពី​សារព័ត៌មាន Sky Sports និង​បណ្តាសារ​ព័ត៌មាន​ជុំវិញ​ពិភពលោក​មួយ​ចំនួន​ផ្សេង​ទៀត បាន​រាយការណ៍​ថា Neymar បាន​យល់ព្រម​លើ​កញ្ចប់​ថវិកា​ថ្លៃ​ពលកម្ម ៣០០​លាន​​អឺ​រ៉ូ សម្រាប់​កុងត្រា​រយៈពេល​២​ឆ្នាំ​របស់​ខ្លួន​ជាមួយ Al-Hilal ច្រើន​ជាង​៦​ដង​នៃ​ចំនួន ដែល​កីឡាករ​រូប​នេះ​រកបាន​នៅ PSG​។

ប្រសិនបើ​ការ​ផ្ទេរ​នេះ ត្រូវ​បាន​បញ្ចប់​ជា​ផ្លូវការ នោះ​មាន​ន័យ​ថា PSG នឹង​ទទួល​បាន​មក​វិញ​តិច​ជាង​ពាក់កណ្តាល នៃ​តម្លៃ​កំណត់​ត្រា​ពិភពលោក ២២២​លាន​អឺ​រ៉ូ ប្រហែល ២៤៣​លាន​ដុល្លារ​អា​មេ​រិ​ក នៅ​ពេល​ដែល​ពួក​គេ​ចំណាយ​លើ​ការ​នាំ​យក Neymar ពី​ក្លិប​អ្នកមាន​បុណ្យ Barcelona កាលពី​ឆ្នាំ ២០១៧ ដែល​រហូត​មក​ទល់​ពេល​នេះ នៅ​មិន​ទាន់​មាន​កីឡាករ​រូប​ណា បំបែក​កំណត់​ត្រា​នេះ​បាន​នៅឡើយ​ទេ​។

គួរ​បញ្ជាក់​ថា Neymar បាន​ផ្លាស់​ពី​ក្លិប Barcelona មក​ចូលរួម​ជាមួយនឹង PSG នៅ​ក្នុង​កំណត់​ត្រា​ពិភពលោក ២២២​លាន​អឺ​រូ កាលពី​ឆ្នាំ ២០១៧​។ ខ្សែប្រយុទ្ធ​កម្ពស់ ១.៧៥​ម៉ែត្រ​រូប​នេះ ស៊ុត​បញ្ចូល​ទី ១១៨​គ្រាប់​ពី​ការ​បង្ហាញខ្លួន​សរុប ១៧៣​ប្រកួត​គ្រប់​កម្មវិធី​ទាំងអស់​ជាមួយ PSG និង​ឈ្នះ​ជើងឯក Ligue 1 ៥​ដង Coupe de France ៣​ដង French League Cup ២​ដង និង French Super Cup ៣​ដង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ