ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​ប្រុស​ស្រី​៤​នាក់ និង​រំដោះ​នារី​រង​គ្រោះ​១២​នាក់​ចេញពី​ហាង​កាហ្វេ​៥​កន្លែង​ជាប់​ៗ​គ្នា

9 ខែ មុន
  • ភ្នំពេញ

កម្លាំង​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​អគ្គស្នងការ​នគរបាល​ជាតិ បាន​ឆ្មក់​បង្ក្រាប​ទីតាំង​ហាង​កាហ្វេ​ចំនួន​៥​កន្លែង​ជាប់​ៗ​គ្នា ដែល​លួ​.​ច​បង្កប់​នូវ​សេវា​កម្សាន្ត ដោយ​ធ្វើការ​ឃាត់ខ្លួន

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កម្លាំង​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​អគ្គស្នងការ​នគរបាល​ជាតិ បាន​ឆ្មក់​បង្ក្រាប​ទីតាំង​ហាង​កាហ្វេ​ចំនួន​៥​កន្លែង​ជាប់​ៗ​គ្នា ដែល​លួ​.​ច​បង្កប់​នូវ​សេវា​កម្សាន្ត ដោយ​ធ្វើការ​ឃាត់ខ្លួន​ប្រុស​ស្រី​ចំនួន​៤​នាក់​ដែល​ជា​ម្ចាស់​ទីតាំង និង​រំដោះ​នារី​រង​គ្រោះ​ចំនួន​១២​នាក់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​យប់ ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២៣ នៅ​ចំណុច​ត្រឡោក​បែក តាម​បណ្ដោយ​ផ្លូវ​៥៩៨ ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក​។

សេចក្តីរាយការណ៍​បន្ត​ថា សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​១៦​នាក់ ក្នុង​នោះ​មាន​ម្ចាស់​ទីតាំង​ចំនួន​៤​នាក់ (​ស្រី​៣​នាក់​) និង​១២​នាក់​ទៀត គឺជា​នារី​រង​គ្រោះ រួម​ទាំង​វត្ថុ​តាង​មាន​ដូច​ជា ៖ ស្រោមអនាម័យ​ប្រើប្រាស់​រួច​មួយ​ចំនួន និង​មិន​ទាន់​ប្រើប្រាស់​មួយ​ចំនួន​ទៀត​។

បើ​តាម​សមត្ថកិច្ច បាន​ប្រាប់​ឱ្យ​ដឹង​ថា «​មុន​នឹង​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ចុះ​បង្ក្រាប​ទីតាំង​ខាងលើ​នេះ គឺ​មានការ​រាយការណ៍​ពី​បងប្អូន​ប្រជាពលរដ្ឋ​មក​ថា ហាង​កាហ្វេ​ទាំង​៥​ទីតាំង​នេះ គឺ​បើក​លក់​ទាំង​យប់​ទាំង​ថ្ងៃ និង​មាន​លួ​.​ច​បង្កប់​សេវា​កម្សាន្ត (​ផ្លូ .​វ​ភេ​.​ទ​)»​។

សមត្ថកិច្ច​ប្រាប់​បន្ត​ទៀត​ថា «​បន្ទាប់​មក​កម្លាំង​ជំនាញ​ក៏​បាន​ធ្វើការ​ស៊ើបអង្កេត រហូត​នៅ​យប់​ថ្ងៃ​កើតហេតុ កម្លាំង​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​អគ្គស្នងការ​នគរ​បាល​ជាតិ សហការ​ជាមួយនឹង​អ​ជ្ញា​ធរ ព្រមទាំង​សមត្ថកិច្ច​មូលដ្ឋាន ធ្វើការ​ចុះ​បង្ក្រាប និង​ឆែកឆេរ​រក​ឃើញ​វត្ថុ​តាង​រួម​មាន ៖ ស្រោមអនាម័យ​ប្រើប្រាស់​រួច​មួយ​ចំនួន និង​មិន​ទាន់​ប្រើប្រាស់​មួយ​ចំនួន ព្រមទាំង​បាន​រំដោះ​នារី​រង​គ្រោះ​ចំនួន​១២​នាក់ ហើយ​ធ្វើការ​ឃាត់ខ្លួន​ម្ចាស់​ទីតាំង​ចំនួន​៤​នាក់ ក្នុង​នោះ​មាន​ស្ត្រី​ចំនួន​៣​នាក់​ផង​ដែរ​»​។

ក្រោយ​ពេល​កើតហេតុ នារី​រង​គ្រោះ​ទាំង​១២​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​សង្គមកិច្ច ចំណែកឯ​ម្ចាស់​ទីតាំង​ចំនួន​៤​នាក់ រួម​ទាំង​វត្ថុ​តាង​វិញ ត្រូវ​សមត្ថកិច្ច​បញ្ជូន​ទៅ​កាន់​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​អគ្គស្នងការ​នគរបាល​ជាតិ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ រីឯ​ហាង​កាហ្វេ​ទាំង​៥​ទីតាំង​ខាងលើ​នេះ គឺ​ត្រូវ​បាន​ឃ្លុំបេ​បិទ​ជា​បណ្ដោះអាសន្ន​សិន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ