ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថត​ស្រា​.​ត គឺជា​រឿង​គ្រោះថ្នាក់​មួយ​នៅ​ពេល​អនាគត ដោយសារ​ជន​ខិ​ច​ខូច អាច​នឹង​យក​រូបថត​ស្រា​.​ត​នោះ​មក​ធ្វើការ​គំ​រា​.​ម​កំ​ហែ​.​ង​ដើម្បី​ហេតុផល​ផ្សេង​ៗ ។ គូរ​ស្នេហ៍​ខ្លះ​ស្រឡាញ់​គ្នា ស្និទ្ធស្នាល​ជាមួយ​គ្នា ហើយ​អាច​ឈាន​ដល់​រួ.មមេត្រី​ជាមួយ​គ្នា ។ ជាង​នេះ​ទៅ​ទៀត​ពួក​គេ​អាច​នឹង​ថតរូប​អាក្រា​.​តរបស់​ដៃគូ​ស្នេហា​ថែម​ទៀត…

ថត​ស្រា​.​ត គឺជា​រឿង​គ្រោះថ្នាក់​មួយ​នៅ​ពេល​អនាគត ដោយសារ​ជន​ខិ​ច​ខូច អាច​នឹង​យក​រូបថត​ស្រា​.​ត​នោះ​មក​ធ្វើការ​គំ​រា​.​ម​កំ​ហែ​.​ង​ដើម្បី​ហេតុផល​ផ្សេង​ៗ ។ គូរ​ស្នេហ៍​ខ្លះ​ស្រឡាញ់​គ្នា ស្និទ្ធស្នាល​ជាមួយ​គ្នា ហើយ​អាច​ឈាន​ដល់​រួ.មមេត្រី​ជាមួយ​គ្នា ។ ជាង​នេះ​ទៅ​ទៀត​ពួក​គេ​អាច​នឹង​ថតរូប​អាក្រា​.​តរបស់​ដៃគូ​ស្នេហា​ថែម​ទៀត ។

ដូច្នេះ យើង​ត្រូវ​ប្រយ័ត្ន​អោយ​មែនទែន ចំពោះ​ការ​លួច​ថតរូប​បែប​នេះ ពីព្រោះ​គេ​អាច​នឹង​យក​រូប​នោះ​មក​សំឡុត និង​គំ​រា​.​ម​កំ​ហែ​.​ង​យើង​ដើម្បី​ហេតុផល​ផ្សេង​ៗ​បាន ។ករណី​នេះ​នេះ បាន​កើត​មាន​ជា​ស្រេច​ហើយ​នៅ​ពេល​កន្លង​មកនេះ ។ ដូច្នេះ យុវជន និង​យុវតី​ត្រូវ​ប្រយ័ត្ន​ចំពោះ​រឿង​បែប​នេះ ។

យុវជន និង​យុវតី​ត្រូវ​យល់​ថា សម័យនេះ ការ​ផ្សព្វផ្សាយ គឺ​លឿន​ដូច​ផ្លេកបន្ទោរ និង​ងាយ​ដល់​មនុស្ស​ច្រើន​ណាស់​តាម​រយៈ​បណ្តាញ​សង្គម ។ ការ​ចុច​ម្រាមដៃ​តែ​មួយ រូបថត​អាក្រា​.​ត ឬ​រូបថត​ធម្មតា និង​មាតិការ​ផ្សេង​ៗ​ទៀត ងាយ​នឹង​ទៅ​ដល់​មនុស្ស​រាប់រយ​រាប់​ពាន់ ឬ​រាប់​ម៉ឺន​នាក់​តែ​ក្នុង​មួយ​នាទី​ក៏​មាន ។

កាលពី​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០២៣ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ឃាត់ខ្លួន​បុគ្គល​មួយ​រូប​ពាក់ព័ន្ធ​នឹង​ការ​គ​ម្រា​.​ម​នារី​ដែល​ជា​អតីតៈ​គូរ​ស្នេហ៍​ចាស់​របស់​ខ្លួន​ថា នឹង​ចែកចាយ​រូបភាព វី​ដេ​អូ​អាក្រា​.​ត​កាយ​ដែល​ខ្លួន​ធ្លាប់​បាន​ថត​ក្នុងអំឡុងពេល​រួ​.​ម​ដំណេក​ជាមួយ​គ្នា ។

ប្រតិបត្តិ​ការណ៍​នេះ ប្រព្រឹត្ត​ទៅ​ក្រោម​ការ​សម្របសម្រួល​ពី​ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​បាន​ចុះ​ទៅ​ឃាត់ខ្លួន ជនសង្ស័យ​ភ្លាម​ៗ​ក្រោយ​ពី​ជនសង្ស័យ​រូប​នេះ​បាន​គ​ម្រា​.​ម​កំ​ហ​.​ង​ជន​រង​គ្រោះជា​ច្រើន​លើក​ច្រើន​សារ​ថា នឹង​បង្ហោះ​ចែកចាយ​រូបភាព វី​ដេ​អូ​អាក្រា​.​ត​កាយ​របស់​ជន​រង​គ្រោះ តាម​បណ្តាញ​សង្គម​នានា​ប្រសិនបើ​ជន​រង​គ្រោះ​មិន​អនុវត្ត​តាម​បញ្ជា​របស់​ខ្លួន ។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី ។ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា មិន​បាន​ផ្តល់​អត្តសញ្ញាណ​របស់​ជន​រង​គ្រោះ និង​ជនសង្ស័យ​ទេ ។ ប៉ុន្តែ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​បាន​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​សូម​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​និយម​ថតរូប​ភាព វី​ដេ​អូ​បែប​មនោសញ្ចេតនា ស្រើបស្រាល​ជាមួយ​ដៃគូ​ស្នេហា ដែល​ទ​ង្វើ​នេះ​ជា​ការ​ដាក់ខ្លួន​ចូល​ទៅ​ក្នុង​ហានិភ័យ​នៃ​ការ​ប៉ះពាល់​ដល់​កិត្តិយស​សេចក្តី​ថ្លូ​រ​ធ្ងន់ធ្ងរ ប្រសិនបើ​រូបភាព​ទាំងនោះ​បាន​បែកធ្លាយ​ដោយ​អ​ចេតនា ឬ​ដោយសារ​ការ​ប៉ង​អាក្រក់​ពី​ភាគី​ណាមួយ ។

នេះ​ជា​ករណី​ជាក់ស្តែង​មួយ​នៃ​ការ​ថតរូប​ស្រា​.​ត ដោយ​អាច​នាំ​អោយ​មានទុក្ខ​នៅ​ពេល​ក្រោយ ។ ដូច្នេះ រាល់​ទំនាក់ទំនង​ស្នេហា ទោះបី​ស្រឡាញ់​គ្នា​ដល់​កម្រិត​ណា​ក៏​ដោយ មិន​ត្រូវ​អោយ​គេ​ថតរូប​ស្រា​.​ត​ឡើយ ។ វា​មិន​ផ្តល់​ផល​ចំណេញ​ទេ ប៉ុន្តែ​វា​នឹង​ក្លាយជា​ទុក្ខ​នៅ​ពេល​ក្រោយ ៕ ដោយ ប្រេ​វី​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ