ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

លោក បណ្ឌិត ហ៊ុន ម៉ា​ណែ​ត នាយ​រដ្ឋមន្ត្រី​តែងតាំង​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​ចំនួន​ពីរ​ដង គឺ​នៅ​ខែកញ្ញា និង បន្ទាប់​មក​នៅ​ខែតុលា ។ ប្រទេស​ចិន​ទំនងជា​នឹង​ក្លាយជា​ប្រទេស​ដំបូង​គេ​ដែល​លោក…

លោក បណ្ឌិត ហ៊ុន ម៉ា​ណែ​ត នាយ​រដ្ឋមន្ត្រី​តែងតាំង​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​ចំនួន​ពីរ​ដង គឺ​នៅ​ខែកញ្ញា និង បន្ទាប់​មក​នៅ​ខែតុលា ។

ប្រទេស​ចិន​ទំនងជា​នឹង​ក្លាយជា​ប្រទេស​ដំបូង​គេ​ដែល​លោក បណ្ឌិត​នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ដោយ​ឆ្លុះ​បញ្ចាំង​អំពី​ទំនាក់ទំនង​ខ្លាំងក្លា​បំផុត​រវាង​កម្ពុជា និង​ចិន ។ ទស្សនកិច្ច​ផ្លូវការ​របស់​លោក​បណ្ឌិត​ទៅ​កាន់​ប្រទេស​ចិន​ត្រូវ​បានអោយ​ដឹង​ជា​សាធារណ​:​ក្នុងអំឡុងពេល​ទស្សនកិច្ច​ផ្លូវការ របស់​លោក វ៉ាង យី រដ្ឋមន្ត្រី​ការ​បរទេស​ចិន​មក​កម្ពុជា កាលពី​ថ្ងៃ​ទី​១២ និង​១៣ ខែសីហា កន្លង​ទៅ​នេះ ។

បើ​យោង​តាម​អត្ថបទ​ដែល​បាន​ផូស នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ករប​ស់លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បានអោយ​ដឹង​ថា នៅ​ក្នុង​ជំនួបរ​រវាង​លោក​បណ្ឌិត​ហ៊ុន ម៉ា​ណែ​ត និង​លោក វ៉ាង យ៊ី កាលពី​ថ្ងៃ​ទី​១៣ ខែសីហា នៅ​វិមាន​សន្តិភាព ឯកឧត្តម​កិ​តិ្ត​ទេសាភិបាល បណ្ឌិត ហ៊ុន ម៉ា​ណែ​ត និង​ឯកឧត្តម វ៉ាង យី ប្តេជ្ញា​បន្ត​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ចិន ឱ្យ​កាន់តែ​ជិត​ស្និទ្ធ​បន្ថែម​ទៀត ។

លោក វ៉ាង យី បាន​បញ្ជាក់​អំពី​ជំហ​បន្ត​ជំរុញ​ការ​អនុវត្ត​ការងារ ប្រកបដោយ​ប្រសិទ្ធភាព និង​ភាព​ជិត​ស្និទ្ធ​ជាមួយ​កម្ពុជា ហើយ​ភាគី​មិត្ត​ចិន​នឹង​ត្រៀម​ទទួល​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​ផ្លូវការ និង​ការ​ចូលរួម​របស់​ឯកឧត្តម កិ​តិ្ត​ទេសាភិបាល បណ្ឌិត នៅ​ក្នុង​ពិព័រណ៍​ចិន​-​អាស៊ាន លើក​ទី​២០ ឆ្នាំ​២០២៣ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ណា​ន​នី​ង ខេត្ត​ក្វា​ង​ស៊ី ប្រទេស​ចិន នា​ពាក់កណ្តាល​ខែកញ្ញា ឆ្នាំ​២០២៣ ខាង​មុខ ។

ជាមួយ​គ្នា​នេះ ឯកឧត្តម​កិ​តិ្ត​ទេសាភិបាល​បណ្ឌិត បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​អញ្ជើញ​របស់​ភាគី​មិត្ត​ចិន​ទៅ​ចូលរួម​ពិធី​ខួប​លើក​ទី​១០ នៃ​ការ​បង្កើត​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ​នៅ​រដ្ឋធានី​ប៉េ​កាំ​ង សាធារណរដ្ឋ​ប្រជាមានិត​ប្រទេស​ចិន នា​ពាក់កណ្តាល ខែតុលា ឆ្នាំ​២០២៣ ខាង​មុខ ។

ទស្សនកិច្ច​របស់​លោក វ៉ាង យ៊ី គឺជា​ន​ទស្សនកិច្ច​ផ្លូវការ​ដំបូង​គេ​របស់​បរទេស​មក​កាន់​កម្ពុជា ដើម្បី​ផ្តល់​ការ​គាំទ្រ​ចំពោះ​ការ​ដឹកនាំ​អនាគត​របស់​លោក បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ដែល​នឹង​ដឹកនាំ​គណរដ្ឋមន្ត្រី​ថ្មី​របស់​លោក​ទៅ​កាន់​សភា ដើម្បី​សុំ​សេចក្តី​ទុកចិត្ត​នៅ​ថ្ងៃ​ទី​២២ ខែ សីហា​។ ការ​ចូល​កាន់​តំណែង​របស់​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ទាក់ទាញ​ការ​យកចិត្តទុកដាក់​ខ្លាំង​ទាំង​ក្នុង​ប្រទេស និង​ក្រៅប្រទេស ដោយ​នេះ គឺជា​ការ​ផ្លាស់​ប្តូរ​ការ​ដឹកនាំ​ពី​មនុស្ស​ជំនាន់​ចាស់​មក​មនុស្ស​ជំនាន់​ថ្មី​កម្ពុជា ។

បន្ទាប់​ពី​ការ​ទទួល​ការ​តែង​តាំងពី​ព្រះមហាក្សត្រ​ជា​នាយក​រដ្ឋមន្ត្រី​កម្ពុជា លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​សន្យា​ថា នឹង​ដឹកនាំ​ប្រទេស​អោយ​បន្ត​មាន​សន្តិភាព ស្ថិរភាព​សង្គម ព្រមទាំង​ធ្វើ​អោយ​សេដ្ឋកិច្ច​មានការ​រីក​ចម្រើន ហើយ​ប្រជាជន​កាន់តែ​មាន ជីវភាព​ធូរធា ។ លោក វ៉ាង យី បាន​ចាក​ចេញពី​កម្ពុជា កាលពី​ល្ងាច​ថ្ងៃ​ទី​១៣ ខែ សីហា បន្ទាប់​ពី​ទស្សនកិច្ច​ផ្លូវការ​រយ​:​ពេល​ពីរ​ថ្ងៃ​នៅ​កម្ពុជា​៕ ដោយ ប្រេ​វី​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ