ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់សាច់​! Chelsea ឆក់​បាន​គោលដៅ​របស់ Liverpool ក្នុង​តម្លៃ​កំណត់​ត្រា​ផ្ទេរ​នៅ​អង់គ្លេស

8 ខែ មុន

អង់គ្លេស ៖ ក្លិប​តោ​ខៀវ Chelsea បាន​យល់ព្រម​លើ​កិច្ចព្រមព្រៀង ដើម្បី​ចុះហត្ថលេខា​នាំ​យក​ខ្សែ

អង់គ្លេស ៖ ក្លិប​តោ​ខៀវ Chelsea បាន​យល់ព្រម​លើ​កិច្ចព្រមព្រៀង ដើម្បី​ចុះហត្ថលេខា​នាំ​យក​ខ្សែបម្រើ Moises Caicedo របស់​ក្លិប Brighton & Hove Albion នៅ​ក្នុង​តម្លៃ​កំណត់​ត្រា​របស់​ចក្រភព​អង់គ្លេស ១១៥​លាន​ផោន ដែល​ស្មើនឹង ១៤៥​លាន​ដុល្លារ​អា​មេ​រិ​ក​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន BBC ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ ២០២៣ កន្លង​ទៅ​។

កាលពី​ថ្ងៃ​ទី​១១ ខែសីហា កន្លង​ទៅ ក្លិប​ហង្ស​ក្រហម Liverpool ត្រូវ​បាន​រាយការណ៍​ថា បាន​យល់ព្រម​លើ​កិច្ចព្រមព្រៀង​តម្លៃ ១១១​លាន​ផោន សម្រាប់​ខ្សែបម្រើ​សញ្ជាតិ​អេ​ក្វា​ឌ័​រវ័យ​២១​ឆ្នាំ​រូប​នេះ ប៉ុន្តែ​ចំណាប់អារម្មណ៍​របស់ Caicedo គឺ​ចង់​ចូលរួម​ជាមួយនឹង Chelsea ជាង ហើយ​នៅ​ទីបំផុត ពួក​គេ​បាន​ជោគជ័យ​ជាមួយនឹង​ការ​ដេញថ្លៃ នៅ​ក្នុង​តម្លៃ​បំបែក​កំណត់​ត្រា នៃ​លី​គ​បាល់ទាត់​អង់គ្លេស បន្ទាប់​ពី​មាន​សំណើ​ជា​ច្រើន​ជា​បន្តបន្ទាប់ ដែល​ត្រូវ​បាន​បដិសេធ​ដោយ​ក្លិប Brighton ។

ជាមួយនឹង​តម្លៃ​នេះ មាន​ន័យ​ថា Chelsea នឹង​បំបែក​កំណត់​ត្រា​ផ្ទេរ​របស់​អង់គ្លេស​ចំនួន ២​ដង​នៅ​ក្នុង​ឆ្នាំ ២០២៣ ឬ ការ​បំណែក​កំណត់​ត្រា​ខ្លួនឯង បន្ទាប់​ពី​ការ​នាំ​យក​ខ្សែបម្រើ​សញ្ជាតិ​អា​ហ្ស​ង់​ទី​ន Enzo Fernandez ពី​ក្លិប Benfica កាលពី​ខែមករា ឆ្នាំ​២០២៣ កន្លង​ទៅ នៅ​ក្នុង​តម្លៃ ១០៧​លាន​ផោន ដែល​ជា​តម្លៃ​ការ​ផ្ទេរ​ថ្លៃ​បំផុត​នៅ​អង់គ្លេស​។

Caicedo មិន​បាន​ចូលរួម​ក្រុម​ម្ចាស់ផ្ទះ Brighton សម្រាប់​ការ​ប្រកួត​បើក​រដូវ​កាល​ថ្មី ទល់​នឹង​ក្រុម Luton Town ដែល​ពួក​គេ​ឈ្នះ​លទ្ធផល ៤-១ កាលពី​ថ្ងៃ​សៅរ៍​ឡើយ ដោយ​រូបគេ​ត្រៀមខ្លួន សម្រាប់​ការ​ពិនិត្យ​សុខភាព​ជាមួយនឹង​ក្រុម Chelsea​។

ខ្សែបម្រើ Moises Caicedo បាន​ផ្លាស់​ពី​ក្លិប Independiente del Valle មក​ចូលរួម​ជាមួយ​ក្លិប Brighton កាលពី​ឆ្នាំ ២០២១ ដោយ​បង្ហាញខ្លួន​សរុប​ចំនួន ៥៣​ប្រកួត និង​រក​គ្រាប់​បាល់​បញ្ចូល​ទី​បាន​ចំនួន ២​គ្រាប់​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ