ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាច់ញាតិ​១០នាក់ជិះឡានឆ្លងខេត្ត​មកយកកូនស្រីទៅផ្ទះវិញ ​ក្លាយជាសោកនា.ដកម្មលើផ្លូវ​ជាតិ​លេខ​១

8 ខែ មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ មានករណី​រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ​បុ.ក​ជាមួយ​រថយន្ត​កូរ៉េ​ដឹក​ផ្លែ​ឈើ ដែល​បើក​

ខេត្ត​ព្រៃវែង ៖ មានករណី​រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ​បុ.ក​ជាមួយ​រថយន្ត​កូរ៉េ​ដឹក​ផ្លែ​ឈើ ដែល​បើក​មក​បញ្ច្រាស់ទិស​គ្នា​ ​បង្ក​ទៅជា​សោកនា.ដកម្ម​ដ៏​ធំ​មួយ ដែល​បណ្តាល​ឱ្យ​​មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​សរុប​​ចំនួន​៤​នាក់​បាន​ស្លា.ប់បាត់បង់ជីវិត​ និង​៧​នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់​ស្រាល​។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរ​អោយ​រន្ធ.ត់​ខាងលើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ជិត​១២​យប់​ថ្ងៃ​ទី​១៣ ​សីហា ​ឆ្នាំ​២០២៣ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ខាង​មុខកា​រ៉ា​ស់​សាំង PTT ក្នុងភូមិ​ស្ទឹង​ស្លូត ឃុំ​អ្នក​លឿង ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ​។​

​តាម​ប្រភព​ព​ត៌​មាន​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្តមួយ​គ្រឿងម៉ាក​​ហា​យ​ឡែ​ន​ឌ័​រ​ ពាក់​ស្លាក​លេខ ២AZ-០៦១៤ ជិះ​គ្នា​១០​នាក់​ បាន​ធ្វើ​ដំណើរ​មក​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​យ៉ាង​លឿន ​លុះ​​មក​ដល់​ចំណុច​កើតហេតុ រថយន្ត​បាន​រេ​ចង្កូត​ឆ្លង​ទ្រូង​ថ្នល់​ទៅ​ខាងឆ្វេង បុ.ក​ចំ​ពីមុខ​រថយន្ត​កូរ៉េ​ដឹក​ផ្លែ​ឈើ ដែល​បើក​មក​បញ្ច្រាស់ទិស​គ្នាយ៉ាង​​ពេញទំហឹង បណ្តាល​អោយ​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​វិល​២-៣​ជុំ​ ក្រឡា.ប់​ធ្លាក់​​ចេញពី​​ផ្លូវ និង​មនុស្ស​ក្នុង​រថយន្ត​១០​នាក់ ខ្ទា.ត​ចេញ​មក​ក្រៅ​ដេក​ស្តូកស្តឹង​ពេញ​ផ្លូវ ចំណែក​រថយន្ត​កូរ៉េ​ដឹក​ផ្លែ​ឈើ ក្រឡា.ប់​ផ្ងា​ជើង​នៅ​លើ​ផ្លូវ​។

គ្រោះថ្នាក់​ខាងលើ​នេះ បាន​បណ្តាល​អោយ​ភាគី​ខាង​រថយន្តម៉ាក​​ហា​យ​ឡែ​ន​ឌ័​រ ស្លា.ប់​ចំនួន​៤​នាក់ ក្នុង​នោះ​មាន​ក្មេង​ប្រុស​អាយុ​៨​ខែ​ម្នាក់ និង​របួសធ្ងន់​ស្រាល​៥​នាក់ ចំណែក​ភាគី​រថយន្ត​កូរ៉េ របួសធ្ងន់​២​នាក់​។

​សមត្ថកិច្ច​បាន​បញ្ជាក់​ថា តាម​​ប្រភពពី​សាច់ញាតិ​ខាង​រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ​បាន​​រៀប​រាប់​ឱ្យ​ដឹង​ថា​ ដោយសារ​កូនស្រី​មាន​សង្សា ហើយ​បានរ​ត់ម​កតាម​សង្សា​នៅ​ស្រុក​កៀនស្វាយ ទើប​ឪពុក​ម្តាយ​នាំ​គ្នា​មក​យក​កូន​ត្រឡប់​ទៅ​វិញ តែ​មុនពេល​មកយកកូនស្រី​ គឺ​អ្នកបើកបរ​​រថយន្ត​បាន​ផឹក​នៅផ្ទះ​ឯ​ក្រុង​បា​វិត ខេត្តស្វាយរៀង​ខ្លះ​ហើយ លុះ​ពេល​ទៅ​ដល់​កៀនស្វាយ បាន​ផឹក​ថែម​ទៀត រហូត​ដល់​យប់​ទើប​បើករថយន្ត​ត្រឡប់​ទៅ​បា​វិត​វិញ​ទាំងអស់​គ្នា តែ​ជា​អកុសល​ពេល​មក​ដល់​ចំណុច​កើតហេតុ ក៏​ជួប​គ្រោះថ្នាក់​បែប​នេះ​​តែម្តង ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ