ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធ​.​ត់​! រថយន្ត​២​គ្រឿង​ពន្លះ​គ្នា​ពេញទំហឹង ធ្វើ​ឱ្យ​មនុស្ស​១១​នាក់​រង​គ្រោះ​នៅ​លើ​ផ្លូវជាតិ​លេខ​១

8 ខែ មុន
  • ព្រៃវែង

មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរ​ឱ្យ​រន្ធ​.​ត់​មួយ​បាន​កើតឡើង ដោយសារ​តែ​អ្នកបើកបរ​ងោ​.​ក​មួយភាំង​ធ្វើ​ឱ្យ​រថយន្ត​២​គ្រឿង​ពន្លះ​គ្នា​ពេញទំហឹង បណ្ដាល​ឱ្យ​រថយន្ត​រួញ​ចូល​គ្នា និង​ធ្វើ​ឱ្យ​មនុស្ស​ប្រុស​-​ស្រី​ចំនួន​១១​នាក់

ខេត្តព្រៃវែង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរ​ឱ្យ​រន្ធ​.​ត់​មួយ​បាន​កើតឡើង ដោយសារ​តែ​អ្នកបើកបរ​ងោ​.​ក​មួយភាំង​ធ្វើ​ឱ្យ​រថយន្ត​២​គ្រឿង​ពន្លះ​គ្នា​ពេញទំហឹង បណ្ដាល​ឱ្យ​រថយន្ត​រួញ​ចូល​គ្នា និង​ធ្វើ​ឱ្យ​មនុស្ស​ប្រុស​-​ស្រី​ចំនួន​១១​នាក់​រង​របួសធ្ងន់ និង​ស្រាល​។ ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៦​និង​៣៥​នាទី​ព្រឹក ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២៣ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៨៩-៩០ ស្ថិត​ក្នុងភូមិ​កំពង់ត្របែក ឃុំ​កំពង់ត្របែក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។

យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​ម៉ាក HIGHLANDER មួយ​គ្រឿង ពណ៌​ទឹកមាស ពាក់​ផ្លា​ក​លេខ ភ្នំពេញ​2AK-8914 បើកបរ​ដោយ​ឈ្មោះ ប៊ុ​ន សំ​អូន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​សំបួរ ឃុំ​អង្គ​សរ ស្រុក​មេ​សាង ខេត្តព្រៃវែង ដោយ​បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​។

សមត្ថកិច្ច បានឱ្យ​ដឹង​បន្ត​ថា លុះ​ពេល​បើក​មក​ដល់​ចំណុច​កើតហេតុ ដោយសារ​ស្ថានភាព​ងងុយដេក​ពេក អ្នក​បើករថយន្ត​ក៏​ងោក​មួយភាំង បណ្ដាល​ឱ្យ​រថយន្ត​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ជាមួយ​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​សាំ​យ៉ុ​ង ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ​2AN-5630 បើកបរ​ដោយ​ឈ្មោះ ចឹក សា​មន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ត្បែង ឃុំ​គគី​សោម ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង បណ្ដាល​ឱ្យ​មនុស្ស​ដែល​ជិះ​ក្នុង​រថយន្ត​ទាំង​២​គ្រឿង សរុប​ចំនួន​១១​នាក់ រង​របួសធ្ងន់ និង​ស្រាល រីឯ​រថយន្ត​ទាំង​សងខាង ក៏​រង​ការ​ខូចខាត​យ៉ាងដំណំ​ផង​ដែរ​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ស្រុក​កំពង់ត្របែក ក៏​បាន​ចុះ​មក​ជួយ​អន្តរាគមន៍​ភ្លាម​ៗ ហើយ​ស្ទូច​យក​រថយន្ត​ទាំង​២​គ្រឿង​ចេញពី​ថ្នល់ រួច​ដឹក​យក​ទៅ​រក្សា​ទុក និង​បាន​ហៅ​រថយន្ត​សង្គ្រោះ​មក​ដឹក​យក​ជន​រង​គ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​ផង​ដែរ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ