ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​កងរាជអាវុធហត្ថ​ប្រដេញ​តាម​ចាប់​រថយន្ត​ដឹកឈើ​មួយ​គ្រឿង​ឆ្លងខេត្ត​ទៅ​ក្រចេះ

1 ឆ្នាំ មុន
  • ស្ទឹងត្រែង

រថយន្ត​ល្មើសច្បាប់​មួយ​គ្រឿង ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ប្រដេញ​តាម​បង្ក្រាប​បាន ខណៈ​កំពុង​តែ​ដឹកឈើ​ឆ្លងកាត់​ពី​ស្រុក​សៀម​ប៉ា​ង ឆ្ពោះទៅ​ខេត្តក្រចេះ

ខេត្តស្ទឹងត្រែង ៖ រថយន្ត​ល្មើសច្បាប់​មួយ​គ្រឿង ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ប្រដេញ​តាម​បង្ក្រាប​បាន ខណៈ​កំពុង​តែ​ដឹកឈើ​ឆ្លងកាត់​ពី​ស្រុក​សៀម​ប៉ា​ង ឆ្ពោះទៅ​ខេត្តក្រចេះ កាលពី​វេលា​ម៉ោង​ប្រមាណ​ជា​៥​ទៀប​ភ្លឺ ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២៣ នៅ​លើ​ផ្លូវលំ​មួយ​ខ្សែ ត្រង់​ចំណុច​អូរ​ម្រះ ស្ថិត​ក្នុង​ឃុំ​អូរ​ក្រៀង ស្រុក​អូរ​ក្រៀង​សែន​ជ័យ ខេត្តក្រចេះ​។

បើ​តាម​ប្រភព​ព័ត៌មាន បានអោយ​ដឹង​ថា ការ​ស្ទាក់​ចាប់​រថយន្ត​ដឹកឈើ​ខាងលើ​នេះ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ត្រី អៀង វ៉ា​ន់​ឌី បាន​ពន្លាត​ដែនដី​ពី​ខេត្តស្ទឹងត្រែង ដោយ​សហការ​ជាមួយ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តក្រចេះ ទើប​បង្ក្រាប​បាន​។

ប្រភព​ដដែល​ឲ្យ​ដឹង​ថា រថយន្ត​ខាងលើ គឺជា​រថយន្ត​១​គ្រឿង ក្នុង​ចំណោម​រថយន្ត​ចំនួន​៤​គ្រឿង ដែល​ធ្វើ​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ចេញពី​ស្រុក​សៀម​ប៉ា​ង ឆ្លងកាត់​ដី​ក្រុង​ស្ទឹង​ត្រែង ឆ្ពោះទៅ​កាន់​ខេត្តក្រចេះ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា រថយន្ត​ដែល​ចាប់​បាន​នេះ ជា​ប្រភេទ​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​២N.៤១៤៨ ដឹកឈើ​ប្រភេទ​តា​ត្រាវ ជា​ច្រើន​ដុំ និង​សន្លឹក ហើយ​ក៏​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​បញ្ជូន​មក​កាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង ដើម្បី​បើក​ការ​ស្រាវជ្រាវ​ស្វែងរក​មេ​ឈ្មួញ​ឈើ និង​ចងក្រង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ