ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃនេះ​! រុ​ស្ស៊ី​បា.ញ់​បង្ហោះ​យានអវកាស​របស់​ខ្លួន​ទៅ​កាន់​ភព​ព្រះ​ចន្ទ

8 ខែ មុន

ប្រទេស​រុ​ស្ស៊ី​ ៖ រុ​ស្ស៊ី​បាន​បា.ញ់​បង្ហោះ កាលពី​ថៃ្ង​ទី​១១​ សីហា យានអវកាស​ដំបូង​របស់​ខ្លួន​ទៅ​កាន់​ភព​

ប្រទេស​រុ​ស្ស៊ី​ ៖ រុ​ស្ស៊ី​បាន​បា.ញ់​បង្ហោះ កាលពី​ថៃ្ង​ទី​១១​ សីហា យានអវកាស​ដំបូង​របស់​ខ្លួន​ទៅ​កាន់​ភព​ព្រះ​ចន្ទ ដែល​នោះ​ជា​លើក​ដំបូង​ចាប់តាំងពី​ជិត​៥០​ឆ្នាំ​មក​ហើយ​។ គួររំលឹកថា រុ​ស្ស៊ី​ថា ថ្ងៃ​ទី​១១ សីហា នឹង​បញ្ជូន​យាន​ដំបូង​ទៅ​កាន់​ភព​ព្រះ​ចន្ទ

បេសកកម្ម​នេះ​សំដៅ​បង្ហាញ​ពី​គម្រោង​ថ្មី​ក្នុង​ផ្នែក​អវកាស​រុ​ស្ស៊ី​ ដែល​ជួប​ការ​លំបាក​ចាប់តាំងពី​ច្រើន​ឆ្នាំ​មក​ហើយ និង​ក្នុង​ពេល​នេះ​ត្រូវ​នៅ​ឯកោ​ដោយសារ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។ ការ​បាញ់​បង្ហោះ​យាន​LUNA-25 នេះ ជា​បេសកកម្ម​ទៅ​កាន់​ភព​ព្រះ​ចន្ទ​លើក​ដំបូង​សម្រាប់​ក្រុង​មូ​ស្គូ ចាប់តាំងពី​ឆ្នាំ​១៩៧៦ សម័យ​កាលដែល​សហភាព​សូ​វៀត​ល្បី​មាន​តួនាទី​សំខាន់​ក្នុង​ការ​ស្រាវជ្រាវ​ទី​អវកាស​មក​។

ភាព​ល្បី​នេះ​បាន​ចុះ​ថយ​ទៅ​វិញ​មក​ពី​បញ្ហា​ហិរញ្ញវត្ថុ​និង​រឿងអាស្រូវ​ពុក​រលួយ​។ កាំជ្រួច​SOYOUZ ដែល​បញ្ជូន​យាន​មាន​ទម្ងន់​ជិត​៨០០​គីឡូក្រាម​នោះ ត្រូវ​បាន​បាញ់​ចេញ​នា​វេលា​ម៉ោង​២​និង​១០​នាទី​ម៉ោង​នៅ​ក្រុង​មូ​ស្គូ​ដូច​ការ​គ្រោងទុក ចេញពី​ទីតាំង​បាញ់​បង្ហោះ​VOSTOTCHNY ចុង​បូព៌ារុ​ស្ស៊ី​។ យាន​នោះ​នឹង​ចូល​ដល់​តារាវិថី​ភព​ព្រះ​ចន្ទ ៥​ថ្ងៃក្រោយ​ការ​បាញ់​បង្ហោះ​។ បន្ទាប់​មក​យាន​នេះ​ត្រូវ​ចំណាយពេល​រវាង​ពី​៣​ទៅ​៧​ថ្ងៃ ដើម្បី​ជ្រើសរើស​កន្លែង​ល្អ​មុន​ពេល​ចុះ​ក្នុង​តំបន់​ប៉ូ​ល​ខាងត្បូង​នៃ​ភព​ព្រះ​ចន្ទ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ