ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ី​ថា ថ្ងៃ​ទី​១១​ សីហា​ នឹង​បញ្ជូន​យាន​ដំបូង​ទៅ​កាន់​ភព​ព្រះ​ចន្ទ

8 ខែ មុន

ប្រទេស​រុ​ស្ស៊ី​ ៖ ទីភ្នាក់ងារ​អវកាស​រុ​ស្ស៊ី​ROSCOSMOS ប្រកាស​នា​ថ្ងៃ​ទី​៧ សីហា​ថា រុ​ស្ស៊ី​នឹង​បា.ញ់​បង្ហោះ​

ប្រទេស​រុ​ស្ស៊ី​ ៖ ទីភ្នាក់ងារ​អវកាស​រុ​ស្ស៊ី​ROSCOSMOS ប្រកាស​នា​ថ្ងៃ​ទី​៧ សីហា​ថា រុ​ស្ស៊ី​នឹង​បា.ញ់​បង្ហោះ​នា​ថ្ងៃ​ទី​១១ សីហា យានអវកាសដំបូង​របស់​ខ្លួន​ចាប់តាំងពី​ឆ្នាំ​១៩៧៦​មក ទៅ​កាន់ភព​ព្រះ​ចន្ទ ក្រោយ​​ពី​ប្រទេស​នេះ​ប្រើ​ពេល​អស់​ច្រើន​ទស​វត្ស​មក​ហើយ​ដើម្បី​អនុវត្ត​គម្រោង​នេះ ។

ក្នុង​សេចក្ដី​ប្រកាស​មួយ ROSCOSMOS ថ្លែង​ថា ការ​បាញ់​បង្ហោះ​យាន LUNNA-25 នឹងធ្វើ​នា​ថ្ងៃ​ទី​១១ សីហា វេលា​ម៉ោង​០២​និង​១០​នាទី៥៧​វិនាទី​ម៉ោង​នៅ​ក្រុង​មូ​ស្គូ ។ ការ​បាញ់​បញ្ជូនយាន​នេះ​ធ្វើ​ឡើង ខណៈ​មហាអំណាច​ដទៃ​ៗ​ទៀត ដូច​ជា​អា​មេ​រិ​ក​និង​ចិន​កំពុង​បង្កើន​បេសកកម្ម​របស់​ពួក​គេ​ទៅ​ភព​ព្រះ​ចន្ទ ។ ROSCOSMOSពន្យល់​ថា កាំជ្រួច SOYOUZ ត្រូវ​បាន​ដំឡើង​នៅទីតាំង​បាញ់​បង្ហោះ VOSTOTCHY ចុង​បូព៌ារុ​ស្ស៊ី​ដើម្បី​បញ្ជូន​យាន LUNNA-25 ដែល​នឹង​ទៅ​ចុះនៅ​ជិត​ប៉ូ​ល​ខាងត្បូង​នៃ​ភព​ព្រះ​ចន្ទ​ជាទី​កន្លែងលំបាក​ចុះ ។

យោង​តាម​ការ​គណនា​ទាំងឡាយ​ថា យាន នោះ​ត្រូវ​ហោះហើរ​ចន្លោះ​៤​ថ្ងៃ​កន្លះ​ឬ​៥​ថ្ងៃ​កន្លះ​ទើប​ទៅ​ដល់​ភព​ព្រះ​ចន្ទ ។ ក្នុង​សេចក្ដី​ប្រកាស​ផ្លូវការ​របស់​ខ្លួន ទីភ្នាក់ងារ​អវកាស​រុ​ស្ស៊ី​​គូសបញ្ជាក់ថា ពេល​ទៅ​ដល់​ភព​ព្រះ​ចន្ទ​យាន​នេះ ដែល​មានទម្ងន់​ជិត​៨០០​គីឡូក្រាម នឹង​បំពេញបេសកកម្ម​លើ​ភព​នេះ​រយៈពេល​យ៉ាងតិច​១​ឆ្នាំ ។ យាន​នឹង​ប្រមូល​បណ្ដា​គំរូ​ភព​ព្រះ​ចន្ទ ធ្វើ​វិភាគ​ដី​ភព​នោះ​ហើយ​ធ្វើការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​រយៈពេល​យូរ ។

ការ​បាញ់​បង្ហោះ​យាន​នេះ​ជា​បេសកកម្ម​ដំបូងនៃ​កម្មវិធី​ភព​ព្រះ​ចន្ទ​របស់​រុ​ស្ស៊ី​ ធ្វើ​ឡើង​ក្នុង​ពេល
ដែល​ប្រទេស​នេះ ស្វែងរក​បង្កើត​បណ្ដា​គម្រោង​ផ្ទាល់ខ្លួន និង​ពង្រឹង​កិច្ចសហការ​អវកាស​ជាមួយ​ចិន ខណៈ​កិច្ចសហការ​របស់​ខ្លួន​ជាមួយ​បណ្ដា​មហាអំណាច​អវកាស​លោក​ខាងលិច​បាន​ត្រូវបំផ្លាញ​ចាប់តាំងពី​កងទ័ព​រុ​ស្ស៊ី​​លើក​ចូលលុកលុយ​អ៊ុយ​ក្រែ​ន​មក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ