ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជនសង្ស័យ​៣​នាក់ធ្វើ​សកម្មភាព​ឆ.ក់​កាបូប​ ត្រូវ​បញ្ជូន​ទៅ​តុលាការ​

1 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ មុខសញ្ញា​សង្ស័យ​ចំនួន​៣​នាក់ ពាក់ព័ន្ធ​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​ឆ.ក់​កាបូប​

ខេត្តកំពង់ស្ពឺ​ ៖ មុខសញ្ញា​សង្ស័យ​ចំនួន​៣​នាក់ ពាក់ព័ន្ធ​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​ឆ.ក់​កាបូប​) ត្រូវ​បាន​នគរបាល​ស្រុក​គងពិសី បង្ក្រាប​បាន​ភ្លាម​ៗ ក្រោយ​ពី​ធ្វើ​សកម្មភាព​ឆ.ក់​កាបូប​ប្រជាពលរដ្ឋ ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​បន្ទាប់​ពី​ឃាត់ខ្លួន​ក្នុង​ករណី​ឆ.ក់​កាបូប​តែ​រត់​មិន​រួច​។

នគរបាល​ស្រុក​គងពិសី​បានអោយ​ដឹង​ថា ការ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៦​និង​៥​នាទី​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ ២០២៣ លើ​កំណាត់​ផ្លូវ​លេខ​១២៧ នៅ​មុខ​ស្ថានីយ៍​ប្រេង​មួយ​កន្លែង​ក្នុងភូមិ​ត្បូង​ភ្នំ ឃុំ​វាល ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​ ។

នគរបាល​ស្រុក​គងពិសី​បាន​និយាយ​ឱ្យ​ដឹង​ថា មាន​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​ឆ.ក់​កាបូប​) ដោយ​ជនសង្ស័យ​ចំនួន​៣​នាក់ ជិះ​ម៉ូតូ​វី​ន​នើ​អ៊ិ​ច ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ ភ្នំពេញ 1GT-9054 ធ្វើ​សកម្មភាព​ឆ.ក់​កាបូបដៃ លើ​ជន​រង​គ្រោះ​ឈ្មោះ អេ​ង សំអាង ភេទ​ស្រី អាយុ ៤៣​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ញាតិ ឃុំ​ព្រៃ​ញាតិ ពេល​ដែល​កំពុង​ជិះ​ម៉ូតូ​ម្នាក់ឯង​ចេញពីផ្ទះ ក្រោយ​ពី​កើតហេតុ​ជន​រង​គ្រោះ​បាន​ស្រែ​ឆោឡោ និង​រាយការណ៍​ជូនសមត្ថកិច្ច ពេល​នោះ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​វាល សហការ​ជាមួយ​កម្លាំង​ប្រជា​ការពារ បាន​ស្ទាក់​ឃាត់​ជន​ទាំង​០៣​នាក់ នៅ​ចំណុច​ក្លោ​ង​ទ្វារ​វត្ត​ជ្រៃ​ហូរ​ព្នៅ ភូមិ​ក្រសាំង​ជី​មែ ឃុំ​វាល​។

នគរបាល​ស្រុក​បាន​បញ្ជាក់​ថា ក្រុម​ជនសង្ស័យ​ទាំង​៣​នាក់​ដែល​ឃាត់ខ្លួន​ទី​១-​ឈ្មោះ ម៉េ​ង វុ​ទ្ធី ភេទ​ប្រុស អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​ពោធិ ឃុំ​ខ្វាវ ស្រុក​សំរោង ខេត្តតាកែវ (​អ្នក​ឆ.ក់​) ទី​២-​ឈ្មោះ ផ​ន នី​ត ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ពោធិ ឃុំ​ខ្វាវ ស្រុក​សំរោង ខេត្តតាកែវ (​អ្នក​ឆ.ក់​) និង​ទី​៣-​ឈ្មោះ ឆែប ស​ម្ភ​ស្ស ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ពោធិ ឃុំ​ខ្វាវ ស្រុក​សំរោង ខេត្តតាកែវ (​អ្នក​បើក​ម៉ូតូ​)​។

ក្រោយ​ឃាត់ខ្លួន​ ក្រុម​ជនសង្ស័យ​នគរបាល​បាន​ដកហូត​ម៉ូតូ​សម្រាប់​ជិះ​ធ្វើ​សកម្មភាព​១​គ្រឿង ចំណែក​កាបូប និង​សម្ភារៈ​ក្នុង​កាបូប​(​ទូរស័ព្ទ​ដៃ​)​នគរបាល​បាន ប្រគល់​ជូន​ជន​រង​គ្រោះជា​ម្ចាស់​វិញ​ហើយ​។

បច្ចុប្បន្ន​ ក្រុម​ជនសង្ស័យ​ខាងលើ​នេះ កម្លាំង​ជំនាញ បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ជំនាញ​ខេត្ត​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ