ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលស្រុក​ស្វាយ​ទាបថ្មី ​ចូល​កាន់​តំណែង​

8 ខែ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖ ​នា​ព្រឹក​ថ្ងៃ​ទី​១០​ ខែសីហា ឆ្នាំ​២០២៣​នេះ ឯកឧត្ដម ម៉ែ​ន វិបុល អភិបាល​ខេត្តស្វាយ

ខេត្តស្វាយរៀង​ ៖ ​នា​ព្រឹក​ថ្ងៃ​ទី​១០​ ខែសីហា ឆ្នាំ​២០២៣​នេះ ឯកឧត្ដម ម៉ែ​ន វិបុល អភិបាល​ខេត្តស្វាយរៀង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខ​តំណែង​លោក ជា ហ៊​ន ជា​អភិបាល នៃ​គណៈ​អភិបាលស្រុក​ស្វាយ​ទាប ជំនួស​លោក ម៉ែ​ន រ៉ា​ន់ ដែល​ត្រូវ​ដល់​អាយុ​ចូល​និវត្តន៍​ស្រប​តាម​ច្បាប់​កំណត់​របស់​ក្រសួងមហាផ្ទៃ ។

អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះ​មាន ឯកឧត្តម លោក​ជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម លោក​ជំទាវ អភិបាលរង​ខេត្ត លោក​ប្រធាន​មន្ទីរ​-​អង្គភាព​មួយ​ចំនួន​ក្នុង​ខេត្ត តំណាង​កងកម្លាំង​ទាំង​បី លោក លោកស្រី​ប្រធាន និង​សមាជិក​ក្រុមប្រឹក្សា​ស្រុក គណៈ​អភិបាលស្រុក ប្រធាន​ការិយាល័យ មន្ត្រីរាជការ​ចំណុះ​សាលាស្រុក និង​អាជ្ញាធរ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​។

មាន​ប្រសាសន៍​ទៅ​កាន់​ពិធី​នេះ ឯកឧត្ដម​អភិបាលខេត្ត បាន​សម្តែង​នូវ​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រុមប្រឹក្សា​ស្រុ​ក គណៈ​អភិបាលស្រុក មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ ជា​ពិសេស​លោក ម៉ែ​ន សា​រ៉ា​ន់ ដែល​នៅ​ក្នុង​អាណត្តិ នៃ​ការ​ដឹកនាំ​ជា​អភិបាលស្រុក​កន្លង​មក​បាន​ខិតខំ​ប្រឹងប្រែង​យក​អស់កម្លាំង​កាយ​ចិត្ត បំពេញ​តួនាទី​ភារកិច្ច​ដឹកនាំ​ស្រុក​ប្រកបដោយ​ការ​សាមគ្គីភាព​ក្នុង​ជួរ​គណៈ​អភិបាលស្រុក និង​មន្ត្រីរាជការ​ទាំងអស់​សម្រេច​បាន​នូវ​លទ្ធផល​ល្អ​ប្រសើរ​ទាំង​ការ​ផ្ដល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ និង​ការ​ថែរក្សា​បាន​នូវ​សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​សាធារណៈ រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម និង​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​។

ឯកឧត្ដម​អភិបាលខេត្ត​បាន​ផ្ដាំផ្ញើ​នូវ​កិច្ចការ​សំខាន់​ៗ​មួយ​ចំនួន​ដូច​ខាងក្រោម ៖
១-​ត្រូវ​ពង្រឹង​ការ​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង និង​ពង្រឹង​របៀបរបប​ធ្វើ​ការងារ ដោយ​ត្រូវ​ចៀស​ឲ្យ​បាន​នូវ​ទំនាស់​ផលប្រយោជន៍ និង​ទំនាស់​ដែល​កើត​ចេញពី​ការ​ប្រើ​អំណាច​មិន​ត្រឹមត្រូវ​។
២-​ត្រូវ​បង្កើន​ការ​សហការ​ក្នុង​ការ​ថែរក្សា​ពង្រឹង​សន្តិសុខ ស្ថិរភាព​នយោបាយ សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ ការ​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នានា ជា​ពិសេស​បទល្មើស​គ្រឿងញៀន ចោរកម្ម និង​ល្បែងស៊ីសង​ជា​ដើ​ម​។
៣-​គណៈ​អភិបាលស្រុក ត្រូវ​រៀបចំ​ធ្វើការ​បែងចែក​តួនាទី ភារកិច្ច និង​ការ​ទទួលខុសត្រូវ​ក្នុង​ជួរ​គណៈ​អភិបាលស្រុក​ឲ្យ​បាន​ច្បាស់លាស់​។

៤-​ត្រូវ​ខិតខំ​ពង្រឹង​ការ​អនុវត្ត​ការងារ​របស់​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ​ស្រុក និង​ផ្ដល់​ការ​គាំទ្រ​ដល់​យន្តការ​ច្រក​ចេញចូល​តែ​មួយ​នៅ​រដ្ឋបាល​ឃុំ ឲ្យ​មានដំណើរ​ការ​ល្អ ដើម្បី​លើកកម្ពស់​ការ​ផ្ដល់​សេវា​រដ្ឋបាល​ជូន ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ប្រកប ដោយ​អភិបាលកិច្ច​ល្អ ស្រប​តាម​បែបបទ និង​នីតិវិធី នៃ​ការ​ផ្ដល់​សេវា​តាម​រចនាសម្ព័ន្ធ និង​មុខងារ​ថ្មី​។

៥-​ត្រូវ​យកចិត្តទុកដាក់​គ្រប់គ្រង និង​ណែនាំ​ស្មៀន​សង្កាត់​ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋបាល​ស្រុក ឲ្យ​អនុវត្ត​បាន​ត្រឹមត្រូវ​តាម​តួនាទី ភារកិច្ច​របស់​ខ្លួន​ឲ្យ​បាន​ល្អ​ជូន​ប្រជាពលរដ្ឋ​។
៦-​រដ្ឋបាល​ស្រុក​ត្រូវ​បន្ត​ជំរុញ និង​លើកកម្ពស់​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ លើ វិស័យ​អាទិភាព​នានា​ជាមួយ​ស្រុក​ជាប់​ព្រំដែន នៃ​ប្រទេស​ជិតខាង ឲ្យ​បាន​ល្អ​ប្រសើរ ។

៧-​រដ្ឋបាល​ស្រុក​ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់ ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​របស់​ប្រជាពលរដ្ឋ​ដែល​បាន​លើក​ឡើង​នៅ​ក្នុង​អង្គ​វេទិកាសាធារណៈ ជា​ពិសេស​ទំនាស់​ដីធ្លី ត្រូវ​ខិតខំ​ព្យាយាម អត់ធ្មត់ ដើម្បី​ដោះស្រាយ​ប្រកបដោយ​តម្លាភាព យុត្តិធម៌ និង​សន្តិវិធី ដោយ​ឈរ​លើ​គោលការណ៍​បង្រួម​ទំនាស់ ពង្រីក​ការ​ដោះស្រាយ ជាមួយ​និង​ការ​ខិតខំ ទប់ស្កាត់​កុំ​ឲ្យ​មាន​ទំនាស់​ថ្មី​គ្រប់​ប្រភេទ​កើតឡើង​ឲ្យ​មាន​ប្រសិទ្ធភាព​។

៨-​រដ្ឋបាល​ស្រុក​ត្រូវ​បន្ត​ជំរុញ និង​លើកកម្ពស់​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​អាទិភាព​នានា​ជាមួយ​ស្រុក​ជាប់​ព្រំដែន នៃ​ប្រទេស​ជិតខាង ឲ្យ​បាន​ល្អ​ប្រសើរ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ