ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហា​ជន​អាហ្សង់ទីន​ផ្ទុះ​កំ.ហឹ.ង​យ៉ាង​ខ្លាំង​ចំពោះ​ការ​ស.ម្លា.ប់​កុមារី​អាយុ​១១​ឆ្នាំ​ដោយ​អំពើ​ឃោ.រឃៅ

1 ឆ្នាំ មុន

កុមារី​ជនជាតិ​អាហ្សង់​ទីន​អាយុ​​​១១​ឆ្នាំ​បាន​ស្លាប់​ទាំង​វ័យ​ក្មេង​​ដោយ​អំពើ​ហិង្សា​ បន្ទាប់​នាង​ត្រូវ​បាន​ចោរ​ស្ទាក់​ប្លន់​យក​កាបូប​ស្ពាយ​ពី​ក្រោយ​ខ្នង​​​ និង​វាយ​ដំ​ច្រំ​ធាក់​យ៉ាង​ធ្ងន់​ធ្ងរ​នៅ​ពេល​នាង​ធ្វើ​ដំណើរ​ទៅ​សាលា​រៀន​។ ព្រឹត្តិ​ការណ៍​នេះ​ធ្វើ​ឱ្យ​មហា​ជន​មាន​អារម្មណ៍​ខឹង​សម្បារ​យ៉ាង​ខ្លាំង​ ព្រោះវា​ជា​សញ្ញា​បង្ហាញ​ពី​ការ​កើន​ឡើង​​​នៃ​​​អំពើ​​​ឧក្រិដ្ឋ​​​កម្ម​​ ​និង​បទ​ល្មើស​ជា​ច្រើន​​ករណី​​។ នេះ​ជា​រដូវ​កាល​ឃោសនា​បោះ​ឆ្នោត​។ ប៉ុន្តែ​ក្រោយ​ហេតុ​ការណ៍​នេះ​​ ​អ្នក​នយោបាយ​ក៏​​​សម្រេច​​​ផ្អាក​​​យុទ្ធ​នា​ការ​របស់​ខ្លួន​។​ ​ប្រទេស​អាហ្សង់​ទីន​នឹង​​​រៀប​ចំ​ការ​បោះ​ឆ្នោត​​បឋម​​នៅ​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ។​​…

កុមារី​ជនជាតិ​អាហ្សង់​ទីន​អាយុ​​​១១​ឆ្នាំ​បាន​ស្លាប់​ទាំង​វ័យ​ក្មេង​​ដោយ​អំពើ​ហិង្សា​ បន្ទាប់​នាង​ត្រូវ​បាន​ចោរ​ស្ទាក់​ប្លន់​យក​កាបូប​ស្ពាយ​ពី​ក្រោយ​ខ្នង​​​ និង​វាយ​ដំ​ច្រំ​ធាក់​យ៉ាង​ធ្ងន់​ធ្ងរ​នៅ​ពេល​នាង​ធ្វើ​ដំណើរ​ទៅ​សាលា​រៀន​។ ព្រឹត្តិ​ការណ៍​នេះ​ធ្វើ​ឱ្យ​មហា​ជន​មាន​អារម្មណ៍​ខឹង​សម្បារ​យ៉ាង​ខ្លាំង​ ព្រោះវា​ជា​សញ្ញា​បង្ហាញ​ពី​ការ​កើន​ឡើង​​​នៃ​​​អំពើ​​​ឧក្រិដ្ឋ​​​កម្ម​​ ​និង​បទ​ល្មើស​ជា​ច្រើន​​ករណី​​។ នេះ​ជា​រដូវ​កាល​ឃោសនា​បោះ​ឆ្នោត​។ ប៉ុន្តែ​ក្រោយ​ហេតុ​ការណ៍​នេះ​​ ​អ្នក​នយោបាយ​ក៏​​​សម្រេច​​​ផ្អាក​​​យុទ្ធ​នា​ការ​របស់​ខ្លួន​។​

​ប្រទេស​អាហ្សង់​ទីន​នឹង​​​រៀប​ចំ​ការ​បោះ​ឆ្នោត​​បឋម​​នៅ​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ។​​ ពោល​គឺ​មុន​ការ​បោះ​ឆ្នោត​ជ្រើស​​​ប្រធានាធិ​ប​តី​​នា​ថ្ងៃ​ទី​២២ ខែ​តុលា​​។ អ្វី​ដែល​ជា​ក្ដី​កង្វល់​​របស់​ពលរដ្ឋ​ម្ចាស់​ឆ្នោត​គឺ​បញ្ហា​សេដ្ឋកិច្ច​ធ្លាក់​ចុះ​​, បញ្ហា​អតិផរណា​ហក់​ឡើង​ខ្ពស់​ និង​បញ្ហា​អសន្តិសុខ​កើត​ឡើង​ពេញ​ផ្ទៃ​ប្រទេស​ ដោយ​សារ​មនុស្ស​អត់អី​ស៊ី​។​ ម៉្លោះ​ហើយ​ ពួក​គេ​ដើរ​លួច​ ដើរ​ឆក់​ ដើរ​ប្លន់ ដើម្បី​រស់​។

សាក្សី​ដែល​បាន​ឃើញ​ហេតុ​ការណ៍​ឃោរ​ឃៅ​ចំពោះ​កុមារី​រង​គ្រោះ​ខាង​លើ​នេះ​បាន​រៀប​រាប់ថា​ «​​នាង​ម៉ូរេណា ដូមីងហ្គេស​ (Morena Dominguez)​​​​ដើរ​ទៅ​​​​រៀន​​សុខ​ៗ​ ស្រាប់​តែ​ពួក​ចោរជិះ​ម៉ូតូ​ឌុប​គ្នា​មក​កៀក​នឹង​កុមារី​នោះ ហើយ​វាយ​នាង​ខ្លាំង​ៗ​ និង​​ឆក់​យក​​កាបូប​ស្ពាយ​»​។ ​​​នេះ​ជា​វិធី​ដ៏​ពេញ​និយម​ដែល​ក្រុម​ចោរ​​នៅ​ប្រទេស​អាហ្សង់​ទីន​​តែង​តែ​អនុវត្ត​​​នៅ​ក្នុង​​ការ​​ប្លន់ ឬ​ឆក់​​។​

ក្រោយ​មក​ កុមារី​នេះ​ត្រូវ​គេ​ដឹក​យក​ទៅ​មន្ទីរ​ពេទ្យ​។ ប៉ុន្តែ​​មិន​យូរ​ប៉ុន្មាន នាង​ក៏​បាន​លា​ចាក​លោក​នេះ​ទៅ​។ លោក​ហ្សាវីយេ ម៉ារ៉ូនី (Javier Maroni) ជា​នាយក​មជ្ឈ​មណ្ឌល​ថែ​ទាំ​សុខ​ភាព​​ដែល​ទទួល​រ៉ាប់​រង​ព្យាបាល​​របួស​របស់​កុមារី​នោះ​។ លោក​ថ្លែង​ថា​កុមារី​ត្រូវ​បាន​គេ​ដឹក​មក​ទី​នេះ​នៅ​ក្នុង​ស្ថានភាព​ហួស​ពេល​ទៅ​ហើយ​ដោយ​សារ​មុខ​របួស​ធ្ងន់​ធ្ងរ, ក្បាល​​រង​ការ​វាយ​សំពង​​យ៉ាង​ខ្លាំង​​។ គ្រូ​ពេទ្យ​ព្យាយាម​កែ​សម្រួល​សង្វាក់​បេះ​ដូង​​​មក​ប្រក្រតី​វិញ​។ ប៉ុន្តែ​នាង​បាន​ស្លាប់​នៅ​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់​។

​វីឌីអូ​ឃ្លីប​ដែ​ល​ទាញ​ចេញ​ពី​កាមេរ៉ា​សុវត្ថិ​ភាព​ត្រូវ​គេ​​យក​ទៅ​ចាក់​ផ្សាយ​យ៉ាង​គគ្រឹក​គគ្រេង​នៅ​តាម​កញ្ចក់​ទូរ​ទស្សន៍​នានា​ទូទាំង​ប្រទេស​អាហ្សង់​ទីន​។ ​​ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​ទីក្រុង​ឡានូស (Lanús)​ ​ដែល​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​រដ្ឋ​ធានី​​បេណូស​ អាយរ៉េស (Buenos Aires) ជា​ទី​កន្លែង​ដែល​មនុស្ស​កំពុង​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​​យ៉ាង​ខ្លាំង​ក្លា​ដើ​ម្បី​​ទាម​ទារ​រក​យុត្តិ​ធម៌​​។​

សាក្សី​និយាយ​ថា​រឿង​នេះ​មាន​ភាព​មិន​ប្រក្រតី​ជា​ច្រើន​។ ឧទាហរណ៍ ឡាន​ពេទ​ ឬ​រថយន្ត​គិលាន​សង្គ្រោះ​ ទោះ​បី​គេ​ទាក់​ទង​តាមទូរស័ព្ទ​ជា​យូរ​យារ​ណាស់​មក​ហើយ​ក្ដី ប៉ុន្តែ​ទម្រាំ​ឡាន​ធ្វើ​ដំណើរ​ទៅ​​ដល់​កន្លែង​កើត​ហេតុ​ត្រូវ​ប្រើ​ពេល​រហូត​ដល់​​៤០​នាទី​​។ លទ្ធផល​ធ្វើ​កោសល្យ​​វិច័យ​​បង្ហាញ​ថា​កុមារី​​រូប​នោះ​​ស្លាប់​​ដោយ​សារ​កម្លាំង​វាយ​សំពង​មួយ​ទំហឹង​ចំ​ពោះ​របស់​នាង​ ដែល​បណ្ដាល​ឱ្យ​​គ្រាំ​ក្នុង​ និង​ហូរ​ឈាម​នៅ​ក្នុង​សរីរៈ​រាង​កាយ​របស់​នាង​។ នេះ​បើ​យោង​តាម​សេច​ក្ដី​សន្និ​ដ្ឋាន​របស់​​រដ្ឋ​អាជ្ញា៕​​

ប្រភព៖ AFP
https://www.ndtv.com/world-news/deadly-attack-on-11-year-old-shocks-argentina-poll-campaign-suspended-4285956

កុមារី​រង​គ្រោះ​ឈ្មោះម៉ូរេណា ដូមីងហ្គេស​ (Morena Dominguez)
មនុស្ស​ហែ​បាតុកម្ម​ទាម​ទារ​យុត្តិធម៌​
មនុស្ស​ហែ​បាតុកម្ម​ទាម​ទារ​យុត្តិធម៌​
កុមារី​រង​គ្រោះ​ឈ្មោះ​ម៉ូរេណា ដូមីងហ្គេស​ (Morena Dominguez)
បុរស​ជា​ជន​សង្ស័យ​ទាំង​២​រូប​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​
បុរស​ជា​ជន​សង្ស័យ​ទាំង​២​រូប​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ