ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្ដា​រូបភាព​នៃ​ទឹកជំនន់​នៅ​ន័​​រ​វែ​ស​ពិតជា​គួរ​ឱ្យរន្ធ.ត់​

2 ឆ្នាំ មុន

ប្រទេស​ន័​រ​វែ​ស ៖ បណ្ដា​រូបភាព​នៃ​ទឹកជំនន់​នៅ​ប្រទេស​ន័​រ​វែ​ស​ពិតជា​គួរ​ឲ្យ​ព្រឺព្រួច​។ កាលពី​ថ្ងៃ​ទី​៩​

ប្រទេស​ន័​រ​វែ​ស ៖ បណ្ដា​រូបភាព​នៃ​ទឹកជំនន់​នៅ​ប្រទេស​ន័​រ​វែ​ស​ពិតជា​គួរ​ឲ្យ​ព្រឺព្រួច​។ កាលពី​ថ្ងៃ​ទី​៩​សីហា​អាជ្ញាធរ​ប្រទេស​នេះ​គូសបញ្ជាក់​ថា មនុស្ស​ច្រើន​ពាន់​នាក់​បាន​ត្រូវ​ជម្លៀស​ចេញ ចំណែក​មជ្ឈមណ្ឌល​អគ្គិសនី​មួយ ត្រូវ​ទឹក​លិច​ក្រោយ​ជំនន់​ដ៏​ធំ​មក​។

ជាមួយ​ការ​បោកបក់​នៃ​ព្យុះ​ឈ្មោះ​HANS ចាប់តាំងពី​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ ន័​រ​វែ​ស​និង​ស៊ុ​យ​អែ​ត ប្រឈម​មុខ​នឹង​ភ្លៀង​ធ្លាក់​ខ្លាំង​បណ្ដាល​ឲ្យ​មាន​ទឹកជំនន់​និង​ការ​បាក់​ដី​។ លោក​AUD HOVE ប្រមុខ​តំបន់​INNLANDET ដែល​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ​នៅ​ភាគ​ខាងត្បូង​ប្រទេស ដោយ​ទឹកជំនន់​និង​ការ​បាក់​ដី​និយាយ​ថា យើង​កំពុង​ជួប​វិបត្តិ​កម្រិត​ជាតិ​មួយ​។ ផ្លូវថ្នល់​ចំនួន​១១៥​រង​ការ​ប៉ះពាល់​ដោយ​ភ្លៀង​ធ្លាក់​ដ៏​ខ្លាំង​នេះ​។ លោក​បាន​អំពាវនាវ​រក​ជំនួយ​។ ឧទ្ធម្ភាគចក្រ​៧​គ្រឿង​កំពុង​រួមចំណែក​ក្នុង​ការ​ជម្លៀស​មនុស្ស​ចេញ ខណៈ​ការ​ខូចខាត​ពិតជា​ធំធេង​។

រដ្ឋាភិបាល​ន័​រ​វែ​ស​លើក​ឡើង​ថា សភាពការណ៍​ពិតជា​លំបាក​ខ្លាំង​ក្នុង​ផ្នែក​ដ៏​ធំ​របស់​ប្រទេស​។

មជ្ឈមណ្ឌល​វា​រី​អគ្គិសនី​BRASKEREIDFOSS ស្ថិត​នៅ​ទន្លេ​GLOMMA ជា​ទន្លេ​វែង​បំផុត​របស់​ប្រទេស ត្រូវ​ទឹក​ជន់​លិច ក្រោយ​បរាជ័យ​ក្នុង​ការ​បើកទ្វារ​ទឹក​។ ការ​ផ្គត់ផ្គង់​អគ្គិសនី​ដោយ​មជ្ឈមណ្ឌល​នេះ​ត្រូវ​ដាច់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ