ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​បុរស​ម្នាក់ ក្រោយ​គំរាម​អតីត​គូស្នេហ៍ ថា​ចែកចាយ​រូបភាព និង​វី​ដេ​អូ​រួមដំណេក​ជាមួយ​នាង

8 ខែ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់ ថតរូប​ភាព និង​វី​ដេ​អូ​អាក្រា.ត​កា.យ ក្រោយ​រួមដំណេក​ជាមួយ​គូស្នេហ៍ ហើយ​គំរាម​ចែកចាយ​រូបភាព​អា.សអាភា.ស​របស់​នារី​ជន​រង​គ្រោះ​ថែម​ទៀត នៅ​លើ​បណ្ដាញ​សង្គម ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន បញ្ជូន​ទៅ​កាន់​តុលាការ​។…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់ ថតរូប​ភាព និង​វី​ដេ​អូ​អាក្រា.ត​កា.យ ក្រោយ​រួមដំណេក​ជាមួយ​គូស្នេហ៍ ហើយ​គំរាម​ចែកចាយ​រូបភាព​អា.សអាភា.ស​របស់​នារី​ជន​រង​គ្រោះ​ថែម​ទៀត នៅ​លើ​បណ្ដាញ​សង្គម ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន បញ្ជូន​ទៅ​កាន់​តុលាការ​។

យោង​តាម​របាយការណ៍​របស់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បា​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០២៣ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ឃាត់ខ្លួន​បុគ្គល​មួយ​រូប​ពាក់ព័ន្ធ​នឹង​ការ​គំរាម​នារី​ដែល​ជា​អតីត​គូស្នេហ៍​ចាស់​របស់​ខ្លួន ថា នឹង​ចែកចាយ​រូបភាព វី​ដេ​អូ​អាក្រា.ត​កាយ ដែល​ខ្លួន​ធ្លាប់​បាន​ថត ក្នុង​កំឡុង​ពេល​រួមដំណេក ជាមួយ​គ្នា ។

ប្រ​តិ​បត្ត​ការ​ឃាត់ខ្លួន​ជនសង្ស័យ​រូប​នេះ ក្រោម​កិច្ច​សម្របសម្រួល​ពី​លោក សេង ហៀ​ង ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​បាន​ចុះ​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ភ្លាម​ៗ ក្រោយ​ពី​ជនសង្ស័យ​រូប​នេះ បាន​គំរាមកំហែង​ជន​រង​គ្រោះជា​ច្រើន​លើក ច្រើន​សារ ថា នឹង​បង្ហោះ​ចែកចាយ​រូបភាព វី​ដេ​អូ​អាក្រា.ត​កាយ​របស់​ជន​រង​គ្រោះ តាម​បណ្តាញ​សង្គម​នានា ប្រសិនបើ​ជន​រង​គ្រោះ មិន​អនុវត្ត​តាម​បញ្ជា​របស់​ខ្លួន​ទេ ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី ។

ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ក៏​សូម​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ សូម​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ចំពោះ​ការ​និយម​ថតរូប​ភាព វី​ដេ​អូ បែប​មនោសញ្ចេតនា ស្រើបស្រាល ជាមួយ​ដៃគូ​ស្នេហា ដែល​ទ​ង្វើ​រ​នេះ ជា​ការ​ដាក់ខ្លួន ចូល​ទៅ​ក្នុង​ហានិភ័យ​ខ្ពស់ និង​ប៉ះពាល់​ដល់​កិត្តិយស សេចក្តី​ថ្លូ​រ យ៉ាងធ្ងន់ធ្ងរ ប្រសិនបើ​រូបភាព​ទាំងនោះ ត្រូវ​បាន​បែកធ្លាយ ដោយ​អ​ចេតនា ឬ​ដោយសារ​ការ​ប៉ុនប៉ង​អាក្រក់​ពី​គូភាគី​ណាមួយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ