ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

FBI បា.ញ់​សម្លា.ប់បុរស​ម្នាក់​គំរា.ម​ធ្វើឃា.ត​លោកចូ ​បៃ​ដិ​ន​

2 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ បុរស​ម្នាក់​ដែល​អាជ្ញាធរ​អា​មេ​រិ​ក​តាមដាន​ចាប់តាំងពី​ច្រើន​ខែ​មក​ហើយ

សហរដ្ឋអាមេរិក ៖ បុរស​ម្នាក់​ដែល​អាជ្ញាធរ​អា​មេ​រិ​ក​តាមដាន​ចាប់តាំងពី​ច្រើន​ខែ​មក​ហើយ ដោយសារ​បញ្ចេញ​ការ​គំរា.ម​ប្រឆាំង លោក​ចូ​បៃ​ដិ​ន ត្រូវ​ប៉ូលិស​សហព័ន្ធ​FBI បា.ញ់​សម្លា.ប់​កាលពី​ថ្ងៃ​ទី​៩​ សីហា​ នៅ​រដ្ឋ​អ៊ូ​តា​ហ៍ ​នា​ប៉ុន្មាន​ម៉ោង​មុន​ទស្សនកិច្ច​របស់​ប្រធានាធិបតី​រូប​នោះ​ក្នុង​រដ្ឋ​នា​ភាគ​ខាងលិច​ប្រទេស​នេះ​។

FBI​គូសបញ្ជាក់​ថា ជនសង្ស័យ​ម្នាក់​ត្រូវ​បា.ញ់​សម្លា.ប់​នា​ព្រឹក​ថ្ងៃ​ទី​៩​ សីហា ពេល​អាជ្ញាធរ​ប៉ុនប៉ង​ចាប់ខ្លួន​គេ​នៅ​PROVO ភាគ​ខាងត្បូង​ទីក្រុង​SALT LAKE CITY​។ ការ​ស៊ើប​អង្កេត​មួយ​កំពុង​ធ្វើ តែ​គេ​មិន​បាន​ផ្ដល់​ភាព​លម្អិត​ទេ​។ បុរស​នោះ​ត្រូវ​បាន​គេ​ដឹង​ថា​មានឈ្មោះ​CRAIG ROBERTSON ជា​ឈ្មោះ​ដែល​គេ​ឃើញ​ក្នុង​ពាក្យបណ្ដឹង​របស់​រដ្ឋ​អាជ្ញា​សហព័ន្ធ​នៅ​រដ្ឋ​អ៊ូ​តា​ហ៍​។

តាម​ពាក្យបណ្ដឹង​នេះ​ថា បុរស​អាយុប្រមាណ​ជា​៧០​ឆ្នាំ​នោះ ត្រូវ​បាន​គេ​ចាត់ទុកជា​មនុស្ស​គាំទ្រ​លោក​ដូ​ណា​ល់​ត្រាំ​ផ្កាប់មុខ ដែល​ធ្លាប់​គំរា.ម​លោក​បៃ​ដិ​ន​ជា​ច្រើន​លើក តាម​សារ​ក្នុង​បណ្ដាញ​សង្គម​។ អនុ​ប្រធានាធិបតី​លោកស្រី​កា​ម៉ា​ឡា​ហារី​ស រដ្ឋមន្ត្រី​យុត្តិធម៌​លោក​MERRICK GARLAND និង​រដ្ឋ​អាជ្ញា​លោក​ALVIN BRAGG ដែល​ជា​អ្នកត្រួតពិនិត្យ​ការ​ស៊ើប​អង្កេត​ឈាន​ទៅ​ដល់​ការ​ចោទប្រកាន់​លោក​ត្រាំ​នៅ​ក្រុង​ញូ​វ​យ៉​ក ក៏​រង​ការ​គំរា.មកំហែង​រួម​ទាំង​ភ្នាក់ងារ​FBI​។

ក្នុង​សារ​តាម​បណ្ដាញ​សង្គម​មួយ​ជន​នេះ​សរសេរ​ថា ពេលវេលា​មក​ដល់​ហើយ​សម្រាប់​ការ​ធ្វើឃា.ត​ប្រធានាធិបតី​ឬ​មនុស្ស​២​នាក់​ទៀត​។ ការ​សម្លា.ប់​មុនគេ​គឺ​លោក​ចូ​បៃ​ដិ​ន​ បន្ទាប់​មក​លោកស្រី​កា​មេ​ឡា​។ ចំណែក​សារ​មួយទៀត​សរសេរ​ថា ខ្ញុំ​ដឹង​ថា​លោក​បៃ​ដិ​ន​មក​កាន់​រដ្ឋ​អ៊ូ​តា​ហ៍​។ ខ្ញុំ​ជូត​កាំភ្លើ.ង​M24​ទុក​ឲ្យ​ស្រេច​ចាំ​ស្វាគមន៍​ប្រធានាធិបតី​។ បុរស​នេះ​ក៏​ចេញផ្សាយ​រូបថត​កាំភ្លើ.ង​ជា​ច្រើន​ដើម​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ