ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​ផ្តន្ទាទោស​ឈ្មួញ​គ្រឿង​ញៀ​.​ន​២​នាក់​ដាក់​ពន្ធនាគារ ម្នាក់​២៨​ឆ្នាំ ម្នាក់​ទៀត​២៦​ឆ្នាំ

8 ខែ មុន
  • ភ្នំពេញ

ឈ្មួញ​គ្រឿង​ញៀ​.​ន​២​នាក់ កាលពី​ព្រឹក​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០២៣ ត្រូវ​បាន​លោកស្រី ឈុ​ន ដា​វី ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រកាស​​​សាលក្រម​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ម្នាក់

រាជធានី​ភ្នំពេញ ៖ ឈ្មួញ​គ្រឿង​ញៀ​.​ន​២​នាក់ កាលពី​ព្រឹក​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០២៣ ត្រូវ​បាន​លោកស្រី ឈុ​ន ដា​វី ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រកាស​សាលក្រម​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ម្នាក់​២៨​ឆ្នាំ និង​ម្នាក់​ទៀត​២៦​ឆ្នាំ ព្រមទាំង​ពិន័យ​ជា​ប្រាក់​ចូល​ថវិការ​រដ្ឋ​សរុប​ចំនួន​១១០​លាន​រៀល​ផង​ដែរ​។

សាលក្រម​បាន​ផ្តន្ទាទោស​លើ​ជនជាប់ចោទ​រួម​មាន ៖ ១- ឈ្មោះ ម៉ា​ន់ វ​ន្ត័ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ដាក់​ពន្ធនាគារ​កំណត់​២៨​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចូល​ថវិការ​រដ្ឋ​ចំនួន​៧០​លាន​រៀល និង​២-​ឈ្មោះ ប៊ុ​ន ហៀ​ង ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ដាក់​ពន្ធនាគារ​កំណត់​២៦​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចូល​ថវិការ​រដ្ឋ​ចំនួន​៤០​លាន​រៀល​។ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​.​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀ​.​ន​ជិត​២​គីឡូក្រាម ដែល​ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២២​កន្លង​ទៅ​។ ហើយ​សាលក្រម​បាន​ទុក​សិទ្ធិ​ឲ្យ​ប្តឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់ បើសិនជា​ភាគី​ណាមួយ​មិន​សុខចិត្ត​ចំពោះ​ការ​កាត់ក្តី​នេះ​។

សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២២ វេលា​ម៉ោង​១៣​និង​១០​នាទី​រសៀល កម្លាំង​ជំនាញ​(​ក​៥) នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀ​.​ន ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ សាន សុ​ទ្ធី​, លោក​ឧត្តមសេនីយ៍ត្រី មាស ហត​, លោក​វរសេនីយ៍ឯក ឈូក គា នាយករង​មន្ទីរ និង​លោក​វរសេនីយ៍ទោ ស៊ី ម៉ារ​ត្ន័ នាយ​រង​ការិយាល័យ​ទី​៥ មានការ​ចូលរួម​ពី​កម្លាំង​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក្រោម​កា​រស​ម្រ​ល​សម្រួល​ពី​លោក អ៊ុ សុ​ភក្តិ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ស៊ើបអង្កេត​បង្ក្រាប​ករណី​រក្សា​ទុក និង​ជួញដូរ​គ្រឿង​ញៀ​.​ន​ចំនួន​២​គោលដៅ​ផ្សេង​គ្នា និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​។

ពាក់ព័ន្ធ​បង្ក្រាប​ខាងលើ​នេះ គោលដៅ​ទី​១- នៅ​ចំណុច​បណ្តោយ​ផ្លូវ R៦ (​បឹង​កក់​) ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ រួម​នឹង​ថ្នាំ​ញៀ​.​ន​ប្រមាណ​១០០​ក្រាម​។ ចំណែក​គោលដៅ​ទី​២- នៅ​ចំណុច​បណ្តោយ​ផ្លូវ​លេខ​២៦១ ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួល​គោក រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត រួម​នឹង​ថ្នាំ​ញៀ​.​ន​១​កញ្ចប់​ធំ​តែ​ម្ត​ដ​។ ជនសង្ស័យ​​ទាំង​២​នាក់ ម្នាក់​មានឈ្មោះ ម៉ា​ន់ វ​ន្ត័ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ ប៊ុ​ន ហៀ​ង ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ​។ ចំណែក​វត្ថុ​តាង​ដែល​សមត្ថកិច្ច​ចាប់​យក សរុប​ជា​រួម​មាន ៖ សារធាតុ​ញៀ​.​ន​ប្រភេទ កេ​តា​មីន (KETAMINE) ទម្ងន់​សុទ្ធ​១​គីឡូ ៨៤១.៩០​ក្រាម ស្មើនឹង​ជិត​២​គីឡូក្រាម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ