ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កង​យោធា​ធ្វើ​រដ្ឋប្រហារ​តែងតាំង​នាយក​រដ្ឋមន្ត្រី​នីហ្សេថ្មី​

8 ខែ មុន

ប្រទេស​នី​ហ្សេ ៖ កង​យោធា​ដែល​ធ្វើ​រដ្ឋប្រហារ​នៅ​នី​ហ្សេ ប្រកាស​កាលពី​យប់​ថ្ងៃ​ទី​៧​សីហា ពី​ការ​តែង​

ប្រទេស​នី​ហ្សេ ៖ កង​យោធា​ដែល​ធ្វើ​រដ្ឋប្រហារ​នៅ​នី​ហ្សេ ប្រកាស​កាលពី​យប់​ថ្ងៃ​ទី​៧​សីហា ពី​ការ​តែង​តាំង​នាយក​រដ្ឋមន្ត្រី​១​រូប គឹ​លោក​អា​លី​មហា​ម៉ា​ន​ឡា​មីន​ហ្សេ​អ៊ី​ន​។ ជាមួយ​ការ​ជូនដំណឹង​នេះ​ធ្វើ​ឡើង​តាម​រយៈ​សេចក្ដី​ប្រកាស​មួយ​អាន​តាម​ទូរទស្សន៍​ជាតិ ពួក​យោធា​ធ្វើ​រដ្ឋប្រហារ​នៅ​បន្ត​ផ្គើន​ចំពោះ​សហគមន៍​អន្តរជាតិ ដែល​ស្វែងរក​ជា​និច្ច​មធ្យោបាយ​ស្ដារ​ឡើង​វិញ​របៀបរបប​តាម​រដ្ឋធម្មនុញ្ញ ក្នុង​ប្រទេស​នៅ​តំបន់​សា​ហែល​អាហ្វ្រិក​នេះ​។

ពួក​យោធា​នៅ​បាន​តែងតាំង​វរសេនីយទោ​ហា​ប៊ី​ប៊ូ​អាស់​ស៊ូ​ម៉ា​ន ជា​មេ​បញ្ជាការ​កង​អង្គរក្ស​ប្រធា​នាធិបតី​។ លោក​អា​លី​មហា​ម៉ា​ន​ឡា​មីន​ហ្សេ​អ៊ី​​ន​ក្លាយជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ ក្នុង​ឆ្នាំ​២០០២ ដែល​ប្រធា​នាធិបតី​ពេល​នោះ​ចង់​ឲ្យ​លោក​ជួយ​ស្ដារ​ឡើង​វិញ​សភាពការណ៍​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ដែល​ច្រ​បូក​​ច្របល់​។

ការ​តែងតាំង​នាយក​រដ្ឋមន្ត្រី​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ផុត​ឱសានវាទ​របស់​សហគមន៍​សេដ្ឋកិច្ច​បណ្ដា​រដ្ឋ​អាហ្វ្រិក​ខាងលិច​CEDEOA ដែល​ទាមទារ​ឲ្យ​ប្រធានាធិបតី លោក​ម៉ូ​ហា​មេ​ដ​បា​ហ្សូ​ម​ចូល​កាន់​តំណែង​វិញ​ ។ នឹង​មាន​កិច្ចប្រជុំ​សំខាន់​មួយ​របស់​CEDEOA នា​ថ្ងៃ​ទី​១០​ សីហា នៅ​នី​ហ្ស​រី​យ៉ា ក្រោយ​អង្គការ​នេះ​គំរា.ម​ធ្វើ​អន្តរាគមន៍​យោធា​មួយ ដែល​តាម​មើលទៅ​មិន​អាច​ទៅ​រួច​ឡើយ​ក្នុង​ពេល​ភ្លាម​ៗ ខណៈ​មានការ​ខ្វែងគំនិត​គ្នា​ក្នុង​ចំណោម​បណ្ដា​ដៃគូ​លោក​ខាងលិច​និង​អាហ្វ្រិក​របស់​នី​ហ្សេ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ