លោកហ្សេឡេនស្គី ត្រូវស្ត្រីម្នាក់ប៉ងវា.យប្រហារ
សង្គ្រាមអ៊ុយក្រែន ៖ ភ្នាក់ងារសន្តិសុខអ៊ុយក្រែន SBU និយាយកាលពីថ្ងៃទី៧ សីហា ថាបានចាប់ខ្លួន
សង្គ្រាមអ៊ុយក្រែន ៖ ភ្នាក់ងារសន្តិសុខអ៊ុយក្រែន SBU និយាយកាលពីថ្ងៃទី៧ សីហា ថាបានចាប់ខ្លួន
សង្គ្រាមអ៊ុយក្រែន ៖ ភ្នាក់ងារសន្តិសុខអ៊ុយក្រែន SBU និយាយកាលពីថ្ងៃទី៧ សីហា ថាបានចាប់ខ្លួននារីម្នាក់ ដែលទទួលការចោទប្រកាន់ពីបទជួយរុស្ស៊ី រៀបចំការវាយប្រហារមួយប្រឆាំងប្រធានាធិបតី លោកវ៉ូឡូឌីមៀរ ហ្សេឡេនស្គី ពេលលោកចុះទៅបំពេញទស្សនកិច្ចនៅទីក្រុងមីកូឡៃអ៊ីវ ភាគខាងត្បូងប្រទេស ។
ក្នុងសេចក្ដីប្រកាសមួយ SBU ថ្លែងថា បានចាប់ខ្លួននារីម្នាក់ ជាអ្នកផ្ដល់ព័ត៌មានដល់ភ្នាក់ងារ
សម្ងាត់រុស្ស៊ី ដែលប្រមូលព័ត៌មានស៊ើបការណ៍ពីទស្សនកិច្ច គ្រោងធ្វើដោយប្រធានាធិបតីក្នុង
តំបន់មីកូឡៃអ៊ីជិតខ្សែរណសិរ្ស សម្រាប់ការវាយប្រហារតាមអាកាស ។
តាមប្រភពដដែលនោះថា នារីរូបនេះដែលធ្វើការក្នុងហាងមួយនៅមូលដ្ឋាយោធាមួយកន្លែង
ប៉ុនប៉ងផ្ដល់ព័ត៌មានពីពេលម៉ោងនិងបញ្ជីទីតាំងព្រមទាំងផ្លូវធ្វើដំណើររបស់ប្រធានាធិបតីក្នុង
តំបន់ ។ លោកហ្សេឡេស្គីគូសបញ្ចាក់កាលពីថ្ងៃទី៧ សីហា តាមសារតេឡេក្រាមមួយថា លោកបាន
ទទួលព័ត៌មានពីការប៉ុនប៉ងវាយប្រហារនេះដោយស្នើបង្កើនការតស៊ូប្រឆាំងពួកក្បត់នៅអ៊ុយ
ក្រែន ។
តាម SBU ថានារីរូបនោះស្វែងរកជាពិសេសឲ្យទទួលបានព័ត៌មានពីទីតាំងប្រព័ន្ធសង្គ្រាម
អេឡិចត្រូនិក និងបណ្ដាទីតាំងឃ្លាំងគ្រាប់អ៊ុយក្រែន ហើយត្រូវចាប់ខ្លួនពេលកំពុងប្រព្រឹត្តបទ
ល្មើសជាក់ស្ដែង ៕
ចែករំលែកព័តមាននេះ