ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​ចេញ​របស់​ចិន​ធ្លាក់​ចុះ​ខ្លាំង​បំផុត​មិន​ធ្លាប់​មាន ក្នុង​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយនេះ​

8 ខែ មុន

ចិន ៖ ការ​នាំ​ចូល និង​ការ​នាំ​ចេញ​របស់​ប្រទេស​ចិន បាន​ធ្លាក់​ចុះ​ខ្លាំង​ជាង​ការ​រំពឹង​ទុក​កាលពី​ខែ​

ចិន ៖ ការ​នាំ​ចូល និង​ការ​នាំ​ចេញ​របស់​ប្រទេស​ចិន បាន​ធ្លាក់​ចុះ​ខ្លាំង​ជាង​ការ​រំពឹង​ទុក​កាលពី​ខែ​មុន ដោយសារ​តែ​តម្រូវការ​សកល​ធ្លាក់​ចុះ បាន​គំរា.មកំហែង​ដល់​ការ​ងើបឡើង​វិញ នៃ​ប្រទេស​សេដ្ឋកិច្ច​ធំ​ទី​២ របស់​ពិភពលោក​មួយ​នេះ​។

តួលេខ​ផ្លូវការ​បង្ហាញ​ថា ការ​នាំ​ចេញ​បាន​ធ្លាក់​ចុះ ១៤.៥% នៅ​ក្នុង​ខែកក្កដា បើ​ធៀប​នឹង​ឆ្នាំ​មុន ខណៈ​ដែល​ការ​នាំ​ចូល​ធ្លាក់​ចុះ ១២.៤%​។ តួលេខ​ពាណិជ្ជកម្ម​ដ៏​អាក្រក់​នេះ បន្ថែម​ការ​ព្រួយបារម្ភ​ថា កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​ចិន អាច​ធ្លាក់​ចុះ​បន្ថែម​ទៀត​នៅ​ឆ្នាំ​នេះ ហើយនឹង​បង្កើន​សម្ពាធ​លើ​ទីក្រុង​ប៉េ​កាំ​ង ដើម្បី​ជួយ​ជំរុញ​ការ​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញ ក្រោយ​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩​។ សេដ្ឋកិច្ច​របស់​ប្រទេស​ចិន បាន​កើនឡើង​ត្រឹមតែ ៣% ប៉ុណ្ណោះ​កាលពី​ឆ្នាំ​មុន​។

អត្រា​អ្នក​គ្មាន​ការងារ​ធ្វើ​នៅ​ក្នុង​ចំណោម​យុវជន​របស់​ប្រទេស​ចិន កើន​លើស​ពី ២០% នៅ​ក្នុង​ខែឧសភា​កន្លង​ទៅ ហើយ​វិបត្តិ​នៅ​ក្នុង​វិស័យ​លំនៅ​ដ្ឋា​ន ក៏​បាន​ធ្វើ​ឱ្យ​បាត់បង់​ទំនុកចិត្ត​យ៉ាង​ខ្លាំង​ផង​ដែរ​។ កំណើនសេដ្ឋកិច្ច​ទន់ខ្សោយ​នៅ​ក្រៅប្រទេស ក៏​បាន​កាត់​បន្ថយ​តម្រូវការ​បរទេស​សម្រាប់​ទំនិញ​របស់​ចិន ខណៈ​ភាព​តានតឹង​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​រវាង​ចិន និង​សហរដ្ឋអាមេរិក រួម​នឹង​ប្រទេស​ដទៃ​ទៀត បាន​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​បន្ថែម​ទៀត ដល់​សកម្មភាព​ពាណិជ្ជកម្ម ដោយ​ជំរុញ​ឱ្យ​ក្រុមហ៊ុន​អន្តរជាតិ​ផ្លាស់​ប្តូរ​ការ​វិនិយោគ​ចេញពី​ប្រទេស​ចិន​។

ខែកក្កដា គឺជា​ខែ​ទី​៣​ជាប់​ៗ​គ្នា ដែល​ការ​នាំ​ចេញ​របស់​ប្រទេស​ចិន​ទៅ​ក្រៅប្រទេស​បាន​ធ្លាក់​ចុះ ដែល​ជា​ការ​ធ្លាក់​ចុះ​ខ្លាំង​បំផុត​ចាប់តាំងពី​ខែកុម្ភៈ ឆ្នាំ ២០២០​។ ការ​នាំ​ចេញ​ទៅ​កាន់​សហរដ្ឋអាមេរិក ដែល​ជា​អ្នកទិញ​ដ៏​ធំ​បំផុត​របស់​ចិន បាន​ធ្លាក់​ចុះ​ដល់ ២៣.១% ខណៈ​ដែល​ការ​នាំ​ចេញ​ទៅ​សហភាព​អឺរ៉ុប​តិច​ជាង ២០.៦%​។

លោកស្រី Louise Loo អ្នកជំនាញ​មក​ពី​ក្រុមហ៊ុន Oxford Economics បាន​ព្រមាន​ថា សម្ពាធ​លើ​ពាណិជ្ជកម្ម​បរទេស​នឹង​បន្ត​អូស​បន្លាយ ដោយសារ​តែ​ការ​ចំណាយ​លើ​ការ​ខ្ចីប្រាក់​ខ្ពស់ និង​ការ​កើនឡើង​ថ្លៃ​ចំណាយ​នៃ​ការ​រស់នៅ បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សកម្មភាព​សេដ្ឋកិច្ច នៅ​ក្នុង​ផ្នែក​ផ្សេង​ទៀត​នៃ​ពិភពលោក ដែល​បំផ្លាញ​ដល់​តម្រូវការ​ទំនិញ​។

ដោយឡែក លោក Steve Clayton ប្រធាន​មូលនិធិ​សមធម៌​សម្រាប់​ក្រុមហ៊ុន​វិនិយោគ Hargreaves Lansdown បាន​លើក​ឡើង​ថា ជំហរ​របស់​ប្រទេស​ចិន គឺជា​អ្នក​នាំ​ចូល​ដ៏​សំខាន់ ក៏​មាន​ន័យ​ថា ដំណើរការ​ពាណិជ្ជកម្ម​ធ្លាក់​ចុះ​របស់​ខ្លួន ទំនងជា​មាន​ឥទ្ធិពល​លើ​សេដ្ឋកិច្ច​ពិភពលោក​ផង​ដែរ​។

ធនាគារកណ្តាល​របស់​ប្រទេស​ចិន បាន​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ នៅ​ក្នុង​គោលបំណង​ជំរុញ​សេដ្ឋកិច្ច ហើយ​និយតករ​ប្រទេស​នេះ ក៏​បាន​បន្ធូរបន្ថយ​ការ​ត្រួតពិនិត្យ​លើ​វិស័យ​សំខាន់​ៗ​ដូច​ជា ឧស្សាហកម្ម​បច្ចេកវិទ្យា​ជាដើម​។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ មន្ត្រី​ចិន​បាន​កំពុង​ដាក់​ចេញ​វិធានការ​ធំ​ៗ​ជា​ច្រើន ដើម្បី​ជំរុញ​សេដ្ឋកិច្ច​ប្រទេស​៕ (​ប្រភព​ពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ