រាជធានីភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានបញ្ជួនឧកញ៉ាប្រធានក្រុមហ៊ុនពិភពដីមាស និងគូរកនទៅកាន់តុលាការ ពាក់ព័ន្ធករណី.អំពើឆបោ.ក មានស្ថានទម្ងន់ទោស (ក្រុមមានការចាត់តាំង) លើទឹកប្រាក់ប្រមាណ ៣៨៧.២០០ ដុល្លារអាមេរិក ដែលប្រព្រឹត្តនៅចំណុចក្រុមហ៊ុនពិភពដីមាស អិនវេសមិន ឯ.ក ស្ថិតនៅភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្នុងឆ្នាំ២០២១ ២០២២ និងឆ្នាំ២០២៣ ពីបទញុះញង់ឲ្យប្រព្រឹត្តអំពើប្រឆាំងនឹងអ្នករាជការសាធារណៈ, បទ.ប្រឆាំងនឹងអ្នករាជការសាធារណៈ «វា.យសមត្ថកិច្ច បណ្តាលឲ្យរងរបួស» និងសម្អាតប្រាក់ ប្រព្រឹត្តនៅចំណុចក្រុមហ៊ុន «ពិភពដីមាស អិនវេសមិន ឯ.ក» ស្ថិតក្នុងភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣។

ជនសង្ស័យមានចំនួន១៤នាក់ខាងលើនេះ រួមមាន ៖ ១- ឈ្មោះ ហ៊ី គឹមហុង ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរជាប្រធានក្រុមប្រឹក្សាភិបាល និងជាម្ចាស់ក្រុមហ៊ុនពិភពដីមាស ស្នាក់នៅផ្ទះលេខ៥១ដេ ផ្លូវបេតុង ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ២- ឈ្មោះ លី សុវណ្ណារ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ (សន្តិសុខ)។ ៣- ឈ្មោះ ណុប សម្បត្តិ ភេទប្រុស អាយុ៣៤ឆ្នាំ (សន្តិសុខ)។ ៤- ឈ្មោះ ស្រ៊ាង ស្រុង ភេទប្រុស អាយុ៣៥ ឆ្នាំ (សន្តិសុខ)។ ៥- ឈ្មោះ ឈន់ ពៅ ភេទប្រុស អាយុ៣៣ឆ្នាំ (សន្តិសុខ)។ ៦- ឈ្មោះ ឈឹម សុភា ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរអ្នកបើកបររថយន្ត និងសន្តិសុខក្រុមហ៊ុន។ ៧- ឈ្មោះ អន សំអូន ភេទប្រុស អាយុ២២ឆ្នាំ (សន្តិសុខ)។ ៨- ឈ្មោះ កែ វិច្ឆិកា ភេទប្រុស អាយុ២៤ឆ្នាំ (សន្តិសុខ)។ ៩- ឈ្មោះ ម៉ិច សុធារ៉ា ភេទប្រុស អាយុ២៦ឆ្នាំ (សន្តិសុខ)។ ១០- ឈ្មោះ ស៊ុន កូម៉ាន់ដូ ភេទប្រុស អាយុ២៣ឆ្នាំ (សន្តិសុខ)។ ១១- ឈ្មោះ ភន ផាន់ណា ភេទប្រុស អាយុ២៦ឆ្នាំ (សន្តិសុខ)។ ១២- ឈ្មោះ ប៊ុត រី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជំនួយការផ្នែកទីផ្សារ។ ១៣- ឈ្មោះ តាន់ ថានាង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរបុគ្គលិកផ្នែកពិធីការ។ ១៤- ឈ្មោះ ធឿន សុខរិទ្ធ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរបុគ្គលិកផ្នែកទីផ្សារ។

ក្រុមជនសង្ស័យខាងលើនេះ ជាប់ពាក់ព័ន្ធលើពាក្យបណ្តឹងរបស់ឈ្មោះ ង៉ែត រតនា ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ និងពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ១៨គ្រួសារថែមទៀត។

សំណុំរឿងខាងលើ ត្រូវបានសមត្ថកិច្ចដាក់ជូនទៅស្ថាប័យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញហើយ តែនៅរសៀលថ្ងៃដដែលនេះ ឯកឧត្តមព្រះរាអាជ្ញាអមសាលាដំបូង មិនទាន់បានចាត់ទៅព្រះរាជអាជ្ញារងណាឲ្យបើកការស៊ើបសួរនៅឡើយទេ ហើយអាចឲ្យសមត្ថកិច្ចនាំទៅឃាត់ទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញវិញ ថ្ងៃស្អែកទើបចាប់ផ្តើមបើកការស៊ើបសួរ។

តែទោះជាយ៉ាងណាក្តី កាលពីព្រឹកថ្ងៃទី៨ ខែសីហា នេះដែរ មានប្រជាពលរដ្ឋប្រមាណរាប់រយនាក់មកពីតាមបណ្តាខេត្ត និងរាជធានីភ្នំពេញ ខ្លះមានឱបឯកសារ និងពាក្យបណ្តឹងនៅក្នុងដៃ បានប្រមូលផ្តុំគ្នានៅមុខសាលាដំបូងរាជធានីភ្នំពេញ ក្នុងគោលបំណងយកពាក្យបណ្តឹងទៅដាក់ជូនស្ថាប័នអយ្យការ ដើម្បីប្តឹងលើបុគ្គលឧកញ៉ា ហ៊ី គឹមហុង ប្រធានក្រុមហ៊ុន ពិភពដីមាស ដែលបានឆបោ.កពួកគាត់។ ហើយពាក្យបណ្តឹងទាំងនោះ ត្រូវបានមន្ត្រីសាលាដំបូងទទួលយក ដើម្បីចាត់ការតាមនីតិវិធី។ ក្រោយពេលដាក់ពាក្យបណ្តឹងរួចហើយ ប្រជាពលរដ្ឋប្រមាណជា២០០នាក់មកពីតាមបណ្តាខេត្ត ក៏នាំគ្នាវិលទៅស្រុកវិញ ដោយរង់ចាំស្ថាប័នអយ្យការកោះហៅមកធ្វើបំភ្លឺនៅពេលក្រោយ។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី៩ ខែសីហា នេះ សមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នឹងបាននាំខ្លួនឧកញ៉ា ប្រធានក្រុមហ៊ុន ពិភពដីមាស ព្រមទាំងគូរកនទៅកាន់សាលាដំបូង ដើម្បីបើកការស៊ើបសួរជាផ្លូវការហើយ ដែលសំណុំរឿងនេះ គឺបានស្ថិតនៅលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
គួររំលឹកថា ៖ ឃាត់ខ្លួនឧកញ៉ា ហ៊ី គឹមហុង អគ្គនាយកក្រុមហ៊ុនពិភពដីមាស និងកងអង្គរក្ស១៣នាក់ ពាក់ព័ន្ធប្រើហិ.ង្សាមកលើសមត្ថកិច្ច ៕









ចែករំលែកព័តមាននេះ