ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្ង.ន់​ក​! ន័​រ​វែ​ស​ពិន័យ​ក្រុមហ៊ុន Meta ជិត​១០​ម៉ឺន​ដុល្លារ​ក្នុង​១​ថ្ងៃ ជុំវិញ​ការ​បំពា.ន​សិទ្ធិ​ឯកជន

8 ខែ មុន

ន័​រ​វែ​ស ៖ អាជ្ញាធរ​ការពារ​ទិន្នន័យ​របស់​ប្រទេស​ន័​រវេ​ស កាលពី​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២៣ បាន​

ន័​រ​វែ​ស ៖ អាជ្ញាធរ​ការពារ​ទិន្នន័យ​របស់​ប្រទេស​ន័​រវេ​ស កាលពី​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២៣ បាន​ប្រកាស​ថា ក្រុមហ៊ុន Meta ដែល​ជា​ក្រុមហ៊ុនមេ​របស់​បណ្តាញ​សង្គម​យក្ស Facebook នឹង​ប្រឈម​មុខ​នឹង​ការ​ផាកពិន័យ​យ៉ាងធ្ងន់ធ្ងរ ចំពោះ​ការ​អនុវត្ត​របស់​ខ្លួន លើ​ការ​ផ្សាយពាណិជ្ជកម្ម​ដែល​បំពា.ន​លើ​ភាព​ឯកជន​របស់​អ្នក​ប្រើប្រាស់​។

និយតករ​ន័​រវេ​ស Datatilsynet បាន​អះអាង​ថា «​ការ​ផ្សាយពាណិជ្ជកម្ម​តាម​អាកប្បកិរិយា​» គឺជា​គំរូ​ទីផ្សារ​ទូទៅ ដែល​ព័ត៌មាន​គណនី​អ្នក​ប្រើប្រាស់ (Profile) ត្រូវ​បាន​ប្រមូល​ដូច​ជា ទីតាំង​ជាក់ស្តែង​របស់​ពួក​គេ ក្នុង​ចំណោម​ទិន្នន័យ​ផ្សេង​ទៀត ដោយ​គ្មាន​ការ​យល់ព្រម គឺជា​ទ​ង្វើ​ខុសច្បាប់​។ ដោយសារ​តែ​បែប​នេះ​ហើយ Datatilsynet បាន​សម្រេច​ដាក់​ការ​ហាមឃាត់​បណ្តោះអាសន្ន នៃ​ការ​អនុវត្ត​ការ​ផ្សាយពាណិជ្ជកម្ម​បែប​នេះ លើ​បណ្តាញ​សង្គម Facebook និង Instagram ។

និយតករ​ន័​រវេ​សបាន​បញ្ជាក់​ថា អំឡុង​ពេល​នៃ​ការ​ហាមឃាត់ ដែល​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០២៣ ក្រុមហ៊ុន Meta ប្រឈម​នឹង​ការ​ផាកពិន័យ​រហូត​ដល់​១​លាន​ក្រូ​ន័​រ​ន័​រវេ​ស ដែល​ស្មើនឹង ៩៨,៥០០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ថ្ងៃ ការ​ហាមប្រាម​នឹង​មាន​រយៈពេល​៣​ខែ ឬ​រហូត​ដល់​ក្រុមហ៊ុន​អាច​បង្ហាញ​ថា ខ្លួន​គោរព​តាម​ច្បាប់​។

លោក Tobias Judin ប្រធាន​នាយកដ្ឋាន​អន្តរជាតិ នៃ​អាជ្ញាធរ​ការពារ​ទិន្នន័យ​ន័​រវេ​ស បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែ​ការណ៍​មួយ​ថា ការ​សម្រេចចិត្ត​នេះ មិន​បាន​ហាមឃាត់ Facebook ឬ Instagram នៅ​ក្នុង​ប្រទេស​ន័​រវេ​ស​នោះ​ទេ​។ គោលបំណង គឺ​ដើម្បី​ធានា​ថា ប្រជាជន​ន័​រវេ​ស​អាច​ប្រើប្រាស់​សេវាកម្ម​ទាំងនេះ ប្រកបដោយ​សុវត្ថិភាព ហើយ​សិទ្ធិ​របស់​ពួក​គេ​ត្រូវ​បានការ​ពារ​»​។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ ដែល​បាន​ផ្ញើ​ទៅ​កាន់​សារព័ត៌មាន Associated Press (AP) កាលពី​ថ្ងៃ​ទី​០៧ ខែសីហា កន្លង​ទៅ ក្រុមហ៊ុន Meta បាន​បញ្ជាក់​ថា ក្រុមហ៊ុន​នឹង​ពិនិត្យ​មើល​ការ​សម្រេចចិត្ត​របស់ Datatilsynet ហើយ​បាន​បន្ថែម​ថា គ្មាន​ផល​ប៉ះពាល់​ភ្លាម​ៗ​ណាមួយ ចំពោះ​សេវាកម្ម​របស់​ខ្លួន​នោះ​ទេ​។

នេះ​មិនមែន​ជា​លើក​ទី​១​ឡើយ ដែល​ក្រុមហ៊ុន Meta ទទួល​ត្រូវ​រង​ការ​ពិន័យ​ជុំវិញ​ឯកជន​ភាព​ទិន្នន័យ​អ្នក​ប្រើប្រាស់​។ ជា​ឧទាហរណ៍ នៅ​ក្នុង​ខែឧសភា​កន្លង​ទៅ យ​តករ​សហភាព​អឺរ៉ុប (EU) បាន​ផាកពិន័យ​ក្រុមហ៊ុន Meta ទឹកប្រាក់​ចំនួន ១.៣​ពាន់​លាន​ដុល្លារ ចំពោះ​ការ​បំពាន​ច្បាប់ឯកជន​ភាព​របស់ EU ដោយ​ការ​ផ្ទេរ​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​អ្នក​ប្រើប្រាស់ Facebook ទៅ​កាន់​ម៉ាស៊ីន​មេ នៅ​សហ​រដ្ឋអាមេរិក​។ ហើយ​ជាក់ស្តែង បណ្តាញ​បណ្តាញ​សង្គម​ថ្មី «Threads» មិន​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​នៅ​សហភាព​អឺរ៉ុប​នោះ​ទេ ដោយសារ​តែ​មាន​កង្វល់​អំពី​ឯកជន​ភាព​៕ (​ប្រភព​ពី AP)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ