ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់​ទាំងអស់​បាន​ពី​ការ​ប្រកួត​វា.យ​ក្នុង​ទ្រុង Zuck Vs Musk នឹង​ផ្តល់​ទៅ​អង្គការ​សប្បុរសធម៌

8 ខែ មុន

សហរដ្ឋអាមេរិក ៖ លោក Elon Musk បាន​ប្រកាស​នៅ​ក្នុង​ការ​បង្ហោះ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ថា

សហរដ្ឋអាមេរិក ៖ លោក Elon Musk បាន​ប្រកាស​នៅ​ក្នុង​ការ​បង្ហោះ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ថា ការ​ប្រកួត​វាយ​ក្នុង​ទ្រុង​ជាមួយនឹង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Meta លោក Mark Zuckerberg នឹង​ត្រូវ​បាន​ផ្សាយ​បន្ត​ផ្ទាល់​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម X ដែល​ពី​មុន​ត្រូវ​បាន​គេ​ស្គាល់​ថា Twitter ។

កំពូល​មហាសេដ្ឋី​បច្ចេកវិទ្យា​របស់​សហរដ្ឋអាមេរិក​ទាំង​ពីរ​រូប​នេះ បាន​ប៉ះ​ពាក្យ​សម្តី​គ្នា និង​ថែម​ទាំង​បបួល​គ្នា​ឡើង​សង្វៀន​ប្រកួត​ក្នុង​ទ្រុង តាម​បែប​ក្បាច់គុន​ចម្រុះ MMA នៅ​ទីក្រុង​ឡាស​វេ​ហ្គា​ស (Las Vegas) សហរដ្ឋអាមេរិក ចាប់តាំងពី​ខែមិថុនា​មក​ម្ល៉េះ​។ ប៉ុន្តែ​ទោះ​យ៉ាងណា លោក Elon Musk ដែល​ជា​ស្ថាបនិក នាយក​ប្រតិបត្តិ និង​ជា​ប្រធាន​ផ្នែក​បច្ចេកវិទ្យា​នៃ SpaceX ក្រុមហ៊ុន Tesla, Inc. រួម​នឹង​ក្រុមហ៊ុន Twitter បាន​បញ្ជាក់​នៅ​ក្នុង​ការ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម X កាលពី​ថ្ងៃ​ទី​០៦ ខែសីហា កន្លង​ទៅ ថា «​ការ​ប្រកួត Zuck v Musk នឹង​ត្រូវ​បាន​ផ្សាយ​បន្ត​ផ្ទាល់​នៅ​លើ​បណ្តាញ​សង្គម X ហើយ​ប្រាក់​ចំណូល​ទាំងអស់​បាន​មក​ពី​ការ​ប្រកួត​នេះ នឹង​បរិច្ចាគ​ទៅ​អង្គការ​សប្បុរសធម៌​សម្រាប់​អតីត​យុទ្ធ​ជន​»​។ ប៉ុន្តែ​ទោះ​យ៉ាងណា មហាសេដ្ឋី​វ័យ​៥២​ឆ្នាំ​រូប​នេះ មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម រួម​នឹង​កាលបរិច្ឆេទ​ផ្លូវការ នៃ​ការ​ប្រកួត​នេះ នៅឡើយ​នោះ​ទេ​។

នៅ​ក្នុង​ថ្ងៃ​ជាមួយ​គ្នា​នោះ លោក Elon Musk ក៏​បាន​បង្ហោះ​សារ​បញ្ជាក់​ថា គាត់​កំពុង​តែ​ធ្វើការ​ហ្វឹកហាត់​លើក​ទម្ងន់​ពេញ​មួយ​ថ្ងៃ ដើម្បី​ត្រៀម​សម្រាប់​ការ​ប្រកួត​ទល់​នឹង​លោក Mark Zuckerberg​។ ស្រប​ពេល​ដែល​លោក Mark Zuckerberg ធ្លាប់​ឆ្លងកាត់​ការ​ហ្វឹកហាត់ និង​ប្រកួត​កីឡា​ជឺ​ជិត​ស៊ូ (jiu-jitsu) បាន​ឆ្លើយ​តប​នៅ​ក្នុង​ការ​បង្ហោះ​លើ​បណ្តាញ​សង្គម Threads ថា «​ខ្ញុំ​ត្រៀមខ្លួន​រួចរាល់​ហើយ​ថ្ងៃនេះ​។ ខ្ញុំ​បាន​ស្នើ​យក​ថ្ងៃ​ទី​២៦ ខែសីហា នៅ​ពេល​ដែល​គាត់​បាន​បបួល​ខ្ញុំ​ឡើង​សង្វៀន​ប្រកួត​លើក​ដំបូង ប៉ុន្តែ​គាត់​នៅ​មិន​ទាន់​បាន​ឆ្លើយ​តប​នៅឡើយ​ទេ​។ ខ្ញុំ​ស្រឡាញ់​កីឡា​នេះ ហើយនឹង​បន្ត​ប្រកួតប្រជែង​ជាមួយ​អ្នក​ដែល​ហ្វឹកហាត់ មិន​ថា​មានរឿង​អ្វី​កើតឡើង​នៅ​ទី​នេះ​ទេ​»៕ (​ដកស្រង់​ចេញពី Reuters និង BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ