ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថភ្លើង១ខ្សែជួបគ្រោះអកុសល ស្លា.ប់ និង​របួស​ជាង​​៧០​នាក់

8 ខែ មុន

ប្រទេស​ប៉ា​គី​ស្ថាន ៖ រដ្ឋមន្ត្រី​ផ្លូវដែក​ប៉ា​គី​ស្ថាន​រៀបរាប់​ថា មនុស្ស​យ៉ាងតិច​២៨​នាក់​ស្លា.ប់​និង​៤៥​

ប្រទេស​ប៉ា​គី​ស្ថាន ៖ រដ្ឋមន្ត្រី​ផ្លូវដែក​ប៉ា​គី​ស្ថាន​រៀបរាប់​ថា មនុស្ស​យ៉ាងតិច​២៨​នាក់​ស្លា.ប់​និង​៤៥​នាក់​ទៀត​រង​របួស ក្នុង​គ្រោះថ្នាក់​រថភ្លើង​ក្រឡា.ប់​ចេញពី​ផ្លូវដែក កាលពី​ថ្ងៃ​ទី​៦ សីហា នៅ​ភាគ​ខាងត្បូង​ប៉ា​គី​ស្ថាន ។ នេះ​បើ​តាម​សេចក្ដីរាយ​ណ៍​របស់ AFP ។

រដ្ឋមន្ត្រី​ផ្លូវដែក​លោក​ខា​វ៉ា​ហ្សា​សា​អា​ដ​រ៉ា​ហ្វិ​កថ្លែង​ទៅ​កាន់​បណ្ដា​អ្នកកាសែត​ថា តាម​បណ្ដា​ព័​ត៌មាន​​ដែល​យើង​ទទួល​បាន​នា​ពេល​នេះ​ថា អ្នកដំណើរ​យ៉ាងតិច​២៨​នាក់​ស្លា.ប់​និង​ច្រើន​នាក់​ទៀត​រង​របួស​ក្នុង​គ្រោះថ្នាក់​ផ្លូវដែក​នេះ ។ លោកបញ្ជាក់​ថា​ មនុស្ស​យ៉ាងតិច​១០០០​នាក់​ជិះ​ក្នុង​រថភ្លើង HAZARA EXPRESS ដែល​ក្រឡា.ប់​ចេញពី​ផ្លូវដែក​នេះ ។ លោក​ថា​វា​ពិតជា​គ្រោះថ្នាក់​ធ្ងន់ធ្ងរបំផុត​មួយ ។ បណ្ដា​ក្រុម​ជួយ​សង្គ្រោះ​បន្ត​បញ្ជូន​មក ។ ទូរថភ្លើង​ដល់​ទៅ​៨​បាន​ក្រឡា.ប់​ធ្លាក់​ពី​ផ្លូវដែក ។

គ្រោះថ្នាក់​នោះ​កើត​មាននៅ​ជិត​ស្ថានីយរថភ្លើង​សាហា​រ៉ា ក្នុង​ទីក្រុង​ណា​វ៉ាប​សា​ហ៍​ខេត្ត​ស៊ី​ន ។
នេះ​បើ​តាម​បណ្ដា​សារព័ត៌មាន​ក្នុងស្រុក ។ រថភ្លើងHAZARA EXPRESS ធ្វើ​ដំណើរ​ពី​ទីក្រុង​កា​រ៉ា​ជី​ទៅ​កាន់​ក្រុង​អាប់​បុត​តា​បា​ដ ដោយ​ទូរថភ្លើង​៨បាន​ក្រឡា.ប់​ធ្លាក់​ចេញពី​ផ្លូវដែក ។ ដោយ​ដកស្រង់
សម្ដី​បណ្ដា​អ្នក​ទទួលខុសត្រូវ​ផ្លូវដែក​របស់​ប្រទេស​ទូរទស្សន៍​រដ្ឋ​ដំបូង​រៀបរាប់​ពី​មនុស្ស​ស្លា.ប់​១៥​នាក់ និង​៤០​នាក់​រង​របួស ។

រូបភាព​ចេញផ្សាយ​ដោយ​បណ្ដា​សារព័ត៌មាន​ក្នុងស្រុក បង្ហាញ​មនុស្ស​ច្រើន​សិប​នាក់​នៅ​កន្លែង​កើត​មាន​គ្រោះថ្នាក់​នេះ ដោយ​មួយ​ចំនួន​បាន​ខិតខំ​វា.យ​បំបែក​កញ្ចក់​បង្អួច​រថភ្លើង ជួយ​ពួក​អ្នក
ដំណើរ​ឲ្យ​ចេញ​រួច​ពី​ក្នុង​ទូរថភ្លើង ។

គ្រោះថ្នាក់​រថភ្លើង​តែង​កើត​មាន​រឿយ​ៗ​ក្នុងប្រទេស​នេះ ដែល​ទទួល​មរតក​ផ្លូវ​រថភ្លើង​ច្រើន
ពាន់​​គីឡូម៉ែត្រ​ពី​អាណានិគម​អង់គ្លេស ។ ផ្លូវ​រថភ្លើង​ទាំងនេះ​ហាក់​មិន​ទទួល​បានការ​ថែរក្សា
ដោយ​​ខ្ជាប់ខ្ជួន​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ