ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Arsenal ផ្តួល Man City កៅឆាយ​ពាន​មួយ មុន​បើក​រដូវ​កាល​ថ្មី

8 ខែ មុន

អង់គ្លេស ៖ ក្រុម​កាំភ្លើង​ធំ Arsenal បាន​បង្ហាញ​ភាព​ខ្លាំង​របស់​ខ្លួន ក្រោយ​ផ្តួល​ក្រុម​មេឃ​ខៀវ

អង់គ្លេស ៖ ក្រុម​កាំភ្លើង​ធំ Arsenal បាន​បង្ហាញ​ភាព​ខ្លាំង​របស់​ខ្លួន ក្រោយ​ផ្តួល​ក្រុម​មេឃ​ខៀវ Manchester City ដោយ​ការ​ទាត់​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្តី​ដោយ​លទ្ធផល ៤-១ ក្រោយ​បញ្ចប់​ការ​ប្រកួត​៩០​នាទី បាន​ត្រឹម​ស្មើគ្នា ១-១ ដើម្បី​ឈ្នះ​ពានរង្វាន់ Community Shield មុន​ពេល​រដូវ​កាល​ថ្មី ២០២៣-២៤ នៃ​ក្រប​ខណ្ឌ​លី​គ​កំពូល​អង់គ្លេស Premier League ចាប់ផ្តើម​នៅ​ពេល​ឆាប់​ៗ​ដ៏​ខ្មី​ខាង​មុខ​នេះ​។

តាម​រយៈ​ជ័យ​ជ​ម្ន​នេះ Arsenal ក្រោម​ការ​ដឹកនាំ​របស់​លោក Mikel Arteta ហាក់​កំពុង​បង្ហាញ​សាច់ដុំ​របស់​ខ្លួន សម្រាប់​ការ​ប្រជែង​តំណែង​ជើងឯក​ក្រប​ខណ្ឌ Premier League នៅ​រដូវ​កាល​ថ្មី​នេះ បន្ទាប់​ពី​ខកចិត្ត​យ៉ាង​ខ្លាំង​ទីបំផុត កាលពី​រដូវ​កាល​មុន ដែល​ស្ទើរ​ក្លាយជា​ម្ចាស់​ជើងឯក​ទៅ​ហើយ ប៉ុន្តែ​បែរជា​របូត​ឱកាស​មាស​នេះ នៅ​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​ទៅ​ក្រុម Man City ក្រោម​ការ​ដឹកនាំ​របស់​លោក Pep Guardiola ទៅ​វិញ​។

គួរ​បញ្ជាក់​ថា ក្រប​ខណ្ឌ English Premier League រដូវ​កាល ២០២៣-២៤ នឹង​ចាប់ផ្តើម​ដំណើរការ​ប្រកួត​របស់​ខ្លួន​ពី​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២៣ នឹង​បញ្ចប់​ទៅ​នៅ​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២៤ ដោយ​មាន​២០​ក្រុម​ធ្វើការ​ប្រកួតប្រជែង​គ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ