ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

World Cup នារី ៖ ស៊ុ​យ​អែ​ត​ទម្លាក់​ជើងឯក​៤​សម័យកាល អា​មេ​រិ​ក ត្រឹម​វគ្គ​១៦​ក្រុម

8 ខែ មុន

អូស្ត្រាលី ៖ ក្រុមបាល់ទាត់​នារី​សហរដ្ឋអាមេរិក ធ្លាក់​ចេញពី​ព្រឹត្តិការណ៍ FIFA World Cup នារី​ឆ្នាំ

អូស្ត្រាលី ៖ ក្រុមបាល់ទាត់​នារី​សហរដ្ឋអាមេរិក ធ្លាក់​ចេញពី​ព្រឹត្តិការណ៍ FIFA World Cup នារី​ឆ្នាំ ២០២៣ នៅ​ត្រឹម​វគ្គ​១៦​ក្រុម​ចុង​ក្រោយ កាលពី​ថ្ងៃ​ទី​០៦ ខែសីហា ឆ្នាំ​២០២៣ បន្ទាប់​ពី​ចាញ់​ក្រុម​នារី​ស៊ុ​យ​អែ​ត​យ៉ាង​ភ្ញាក់ផ្អើល​ជាទី​បំផុត នៅ​ក្នុង​ការ​ទាត់​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្តី​ដោយ​លទ្ធផល ៥-៤ ក្រោយ​បញ្ចប់​ការ​ប្រកួត ១២០​នាទី គ្មាន​គ្រាប់​ស៊ុត​បញ្ចូល​ទី​គ្នា​។

នៅ​ក្នុង​ជំនួប​ធ្វើ​ឡើង​នៅ​ឯ​កីឡដ្ឋាន Melbourne Rectangular ប្រទេស​អូស្ត្រាលី ក្រុម​ការពារ​តំណែង​ជើងឯក​អា​មេ​រិ​ក បាន​គ្រប់គ្រង​ការ​ប្រកួត​ភាគច្រើន ១២០​នាទី ប៉ុន្តែ​មិន​អាច​សម្រេច​គ្រាប់​បាល់​បញ្ចូល​ទី​បាន​ឡើយ ដោយ​ការពារ​សំណាញ់​ទី​ជាប់​ដោយ​អ្នកចាំទី Zecira Musovic ដែល​សង្គ្រោះ​ការ​ស៊ុត​ពី​សហរដ្ឋអាមេរិក​រហូត​ដល់ ១១​ដង​ឯណោះ​។

ជាមួយនឹង​លទ្ធផល​នេះ ក្រុម​នារី​ស៊ុ​យ​អែ​ត​បាន​បញ្ចប់​ដំណើរ​ឈ្នះ​ជើងឯក FIFA Women’s World Cup ជា​លើក​ទី​៥ របស់​សហរដ្ឋអាមេរិក ដែល​បច្ចុប្បន្ន​កំពុង​ឈរ​នៅ​ក្នុង​នាម​ក្រុម​ឈ្នះ​ជើងឯក​ពានរង្វាន់​បាល់ទាត់​នារី​ធំ​បំផុត​របស់​ពិភពលោក​មួយ​នេះ ក្រោយ​ឈ្នះ​៤​លើក នៅ​ក្នុង​ឆ្នាំ ១៩៩១, ១៩៩៩, ២០១៥ និង ២០១៩​។

ចាប់តាំងពី​បង្កើត​ឡើង​ដំបូង​នៅ​ឆ្នាំ ១៩៩១ រហូត​មក​ទល់​ពេល​នេះ ស៊ុ​យ​អែ​ត​មិន​ធ្លាប់​ឈ្នះ​ជើងឯក​ម្តងណា​ឡើយ ប៉ុន្តែ​កំណត់​ត្រា​ល្អ​បំផុត​របស់​ពួក​គេ គឺ​ព្រឹ​ត្ត​ការណ៍​នៅ​ឆ្នាំ ២០០៣ នៅ​សហរដ្ឋអាមេរិក ដោយ​បញ្ចប់​ទៅ​ក្នុង​នាម​ក្រុម​រងជើង​ឯក ក្រោយ​ចាញ់​អា​ល្លឺ​ម៉​ង់ ដោយ​លទ្ធផល ២-១​។

ជាមួយនឹង​ជ័យជម្នះ​នេះ ក្រុម​នារី​ស៊ុ​យ​អែ​ត បន្ត​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ ដោយ​ត្រូវ​ប៉ះ​ជើង​ខ្លាំង​មក​ពី​អាស៊ី ជប៉ុន នៅ​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២៣ ឆាប់​ខាង​មុខ​នេះ នៅ​ឯ​កីឡដ្ឋាន Eden Park ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​អូក​ឡិន (Auckland) ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ