ក្រុមហ៊ុនផលិតម៉ាស៊ីនយន្តហោះអ៊ុយក្រែន ត្រូវរុស្ស៊ីវា.យប្រហារ
សង្គ្រាមអ៊ុយក្រែន ៖ ច្រើនម៉ោងក្រោយពីអ៊ុយក្រែនវា.យប្រហារនាវាដឹកប្រេងរុស្ស៊ីដោយដ្រូននៅ
សង្គ្រាមអ៊ុយក្រែន ៖ ច្រើនម៉ោងក្រោយពីអ៊ុយក្រែនវា.យប្រហារនាវាដឹកប្រេងរុស្ស៊ីដោយដ្រូននៅ
សង្គ្រាមអ៊ុយក្រែន ៖ ច្រើនម៉ោងក្រោយពីអ៊ុយក្រែនវា.យប្រហារនាវាដឹកប្រេងរុស្ស៊ីដោយដ្រូននៅសមុទ្រខ្មៅ នាយប់ថ្ងៃទី៥ សីហា រុស្ស៊ីបានវា.យប្រហារសងសឹក ដោយមីស៊ីលមកលើបណ្ដាអគារក្រុមហ៊ុនផលិតម៉ាស៊ីនយន្តហោះអ៊ុយក្រែន MOTOR SICH ជាសហគ្រាសយុទ្ធសាស្ត្រសំខាន់មួយ។
ក្នុងសារប្រចាំថ្ងៃប្រធានាធិបតីអ៊ុយក្រែនលោកវ៉ូឡូឌីមៀរហ្សេឡេស្គីថ្លែងថា ការវាយប្រហារដោយមីសីុលថ្មីមួយទៀត ត្រូវបានរុស្ស៊ីធ្វើប្រឆាំងប្រទេសយើង។ គ្រាប់មីស៊ីលបានប៉ះក្រុមហ៊ុនMOTOR SICH និងតំបន់ខ្មែលនីតស្គីរបស់យើង ។ រដ្ឋអ៊ុយក្រែនបានគ្រប់គ្រង លើក្រុមហ៊ុនផលិតម៉ាស៊ីន សម្រាប់យន្តហោះនិងឧទ្ធម្ភាគចក្រនោះ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ រួមជាមួយក្រុមហ៊ុនដទៃៗទៀត ដែលមានសារសំខាន់ខាងយុទ្ធសាស្ត្រ ដើម្បីជួយទ្រទ្រង់ដល់សង្គ្រាម។ ទីតាំងរបស់ក្រុមហ៊ុននេះស្ថិតនៅហ្សាប៉ូរីហ្ស៊ីយ៉ាជាតំបន់កាន់កាប់មួយផ្នែកដោយកងទ័ពរុស្ស៊ី។ ពុំទាន់មានសេចក្ដីរាយការណ៍ពីជនរងគ្រោះឬពីការខូចខាតនៅឡើយទេ។
ចំណែកទីក្រុងខ្មែលនីតស្គីនាភាគខាងលិចអ៊ុយក្រែន ស្ថិតនៅចម្ងាយច្រើនរយគីឡូម៉ែត្រ ពិខ្សែរណសិរ្ស តែងរងការវា.យប្រហារជាញឹកញាប់ពីសំណាក់កងទ័ពរុស្ស៊ី ព្រោះទី់នោះមានព្រលានយន្តហោះយោធាសំខាន់មួយរបស់អ៊ុយក្រែន៕
ចែករំលែកព័តមាននេះ