អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថានត្រូវចាប់ខ្លួន និងកាត់ទោសពីបទពុករលួយ
ប្រទេសប៉ាគីស្ថាន ៖ អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថានលោកអ៊ីមរ៉ានខាន់ បានត្រូវចាប់ខ្លួនកាលពីថ្ងៃទី
ប្រទេសប៉ាគីស្ថាន ៖ អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថានលោកអ៊ីមរ៉ានខាន់ បានត្រូវចាប់ខ្លួនកាលពីថ្ងៃទី
ប្រទេសប៉ាគីស្ថាន ៖ អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោកអ៊ីមរ៉ានខាន់ បានត្រូវចាប់ខ្លួនកាលពីថ្ងៃទី៥ សីហា ក្រោយការកាត់ទោសលោកពីបទពុករលួយ។
អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថានរូបនេះទទួលការកាត់ទោស ដាក់ពន្ធនាគារ៣ឆ្នាំទាក់ទិននឹងការទទួលកាដូ ពេលលោកនៅជានាយករដ្ឋមន្ត្រី។ ចៅក្រមលោកហ៊ូម៉ាយុនឌីឡាវ៉ា ប្រកាសតាមទូរទស្សន៍រដ្ឋថា ការប្រព្រឹត្តអំពើពុករលួយរបស់លោកអ៊ីមរ៉ានខាន់ត្រូវបានលាតត្រដាង។ ការចាប់ខ្លួនលោកត្រូវបានអះអាងដោយអ្នកនៅជុំវិញនាយករដ្ឋមន្ត្រីបច្ចុប្បន្នលោកSHEHBAZ SHARIF ។
លោកអ៊ីមរ៉ានខាន់ ជានាយករដ្ឋមន្ត្រីប៉ាគីស្ថានរហូតដល់ខែមេសាឆ្នាំ២០២២នោះពុំមានវត្តមានក្នុងសវនាការកាត់ទោសលោកឡើយ តែបន្ទាប់ពីនេះលោកត្រូវបានប៉ូលិសចាប់ខ្លួនភ្លាមៗនៅផ្ទះលោក ក្នុងទីក្រុងឡាហ៊និងនាំខ្លួនលោកទៅកាន់រដ្ឋធានី។ មេធាវីលោកម្នាក់អះអាងថា នឹងធ្វើការតវ៉ាទៅសាលាឧទ្ធរណ៍ចំពោះការកាត់ទោសនេះ ៕
ចែករំលែកព័តមាននេះ