ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពាក់កណ្តាល​ឆ្នាំ​នេះ​! ភ្ញៀវ​ទេសចរ​បរទេស​ទៅ​លេង​ឡាវ​ច្រើន​លើស​ការ​រំពឹង​ទុក

8 ខែ មុន

ឡាវ ៖ រដ្ឋាភិបាល​ប្រទេស​ឡាវ បាន​រាយការណ៍​ថា ប្រទេស​ឡាវ​បាន​ស្វាគមន៍​ការ​កើនឡើង​គួរ​ឱ្យ​

ឡាវ ៖ រដ្ឋាភិបាល​ប្រទេស​ឡាវ បាន​រាយការណ៍​ថា ប្រទេស​ឡាវ​បាន​ស្វាគមន៍​ការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់ នៃ​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស ដោយ​មាន​ជាង ១.៦​លាន​នាក់ បាន​មក​ទស្សនា​ប្រទេស​នេះ នៅ​ក្នុង​រយៈពេល​៦​ខែ​ដំបូង នៃ​ឆ្នាំ​នេះ​។ នេះ​បើ​យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ី​ន ហួ ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០២៣ កន្លង​ទៅ​។

ជាមួយនឹង​ព័ត៌មាន​ចុង​ក្រោយ​ពី​ការិយាល័យ​ទីផ្សារ​ទេសចរណ៍ ក្រោម​ក្រសួង​ព័ត៌មាន វប្ប​ធ​ម៍ និង​ទេសចរណ៍​ឡាវ នៅ​ក្នុង​ខែសីហា បាន​បង្ហាញ​ថា រហូត​មក​ដល់​ពេល​នេះ ប្រទេស​ឡាវ​ទទួល​បាន​ភ្ញៀវ​ទេសចរ​មក​ពី​ប្រទេស​ថៃ​ច្រើន​ជាងគេ ដែល​មាន​ចំនួន ៦៦៨,៥៩៥​នាក់ មក​ពី​ប្រទេស​វៀតណាម​មាន​ចំនួន ៣៩៨,៩៣៧​នាក់ និង​មក​ពី​ប្រទេស​ចិន​មាន​ចំនួន ៣១៧,៦០៤​នាក់​។

ចំនួន​ភ្ញៀវ​ទេសចរ ដែល​បាន​មក​លេង​ប្រទេស​ឡាវ​ក្នុង​ឆមាស​ទី​១ នៃ​ឆ្នាំ​នេះ បាន​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់ បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា កាលពី​ឆ្នាំ​មុន នៅ​ពេល​ដែល​មាន​ជនបរទេស​ត្រឹមតែ ៤២,១៩៧​នាក់​ប៉ុណ្ណោះ ដែល​បាន​មក​លេង​ប្រទេស​ឡាវ​ជាមួយនឹង​ទិដ្ឋាការ​ទេសចរណ៍​។

ផ្លូវដែក​ចិន​-​ឡាវ ដែល​ត្រូវ​បាន​បើក​ឱ្យ​ដំណើរការ​ជា​ផ្លូវការ កាលពី​ថ្ងៃ​ទី​០៣ ខែធ្នូ ឆ្នាំ ២០២១ គឺជា​កត្តា​ដ៏​សំខាន់​មួយ ដែល​បង្កើន​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​មក​ទស្សនា​ប្រទេស​ឡាវ ហើយ​តាម​ការ​ព្យាករណ៍​ដោយ​រដ្ឋាភិបាល​ឡាវ ចំនួន​ភ្ញៀវ​ទេសចរ​ចិន​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​ឡាវ នៅ​ឆ្នាំ​នេះ មាន​ប្រហែល ៣៦៨,០០០​នាក់ ដែល​កើនឡើង ២១% បើ​ធៀប​នឹង​ឆ្នាំ​មុន​។

នៅ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង ដើម្បី​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ឡាវ​មាន​ភាព​រស់​រវើក ខណៈ​ដែល​រដ្ឋាភិបាល​ប្រទេស​នេះ បាន​កំណត់​គោលដៅ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស យ៉ាង​ហោច​ណាស់ ១.៤​លាន​នាក់​មក​ទស្សនា​នៅ​ឆ្នាំ​នេះ​។ លើស​ពី​នេះ រដ្ឋាភិបាល​ឡាវ​កំពុង​រៀបចំ​ការងារ​សម្រាប់​គម្រោង​មានឈ្មោះ​ថា «​ឆ្នាំ​នៃ​ការ​ទៅ​លេង​ប្រទេស​ឡាវ ២០២៤» ជាមួយ​គោលបំណង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​យ៉ាង​ហោច​ណាស់ ៤.៦​លាន​នាក់​នៅ​ឆ្នាំ​ក្រោយ​។ ហើយ​ប្រសិនបើ​ជោគជ័យ វា​នឹង​បង្កើត​ប្រាក់​ចំណូល​ដល់​ប្រទេស​រហូត​ដល់ ៧១២​លាន​ដុល្លារ​អា​មេ​រិ​ក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ