ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយ​ក្រែ​ន​វា.យប្រហារ​នាវា​ដឹក​ប្រេង​រុ​ស្ស៊ី​​នៅ​សមុទ្រ​ខ្មៅ

8 ខែ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ តាម​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​AFP​ថា ចាប់តាំងពី​រុ​ស្ស៊ី​កាត់​ផ្ដាច់​កិច្ចព្រមព្រៀង

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ តាម​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​AFP​ថា ចាប់តាំងពី​រុ​ស្ស៊ី​កាត់​ផ្ដាច់​កិច្ចព្រមព្រៀង ស្ដី​ពី​ការ​នាំ​ចេញ​គ្រាប់​ធញ្ញជាតិ​ពី​ពាក់កណ្ដាល​ខែកក្កដា​មក ការ​វាយប្រហារ​មានការ​កើនឡើង​ក្នុង​សមុទ្រ​ខ្មៅ​។

កាលពី​ថ្ងៃ​ទី​៤​សីហា​អ៊ុយ​ក្រែ​ន​បាន​ធ្វើការ​វា.យប្រហារ លើ​តំបន់​រុ​ស្ស៊ី​ណូ​វ៉ូ​រ៉ូ​សស៊ី​អ៊ី​​ស្ក៍​ នា​ឆ្នេរសមុទ្រ​ខាងកើត​។ បណ្ដា​នាវា​ដ្រូ​ន បញ្ជា​ពី​ចម្ងាយ​និង​ផ្ទុក​គ្រឿងផ្ទុះ បាន​វា.យប្រហារ​មូលដ្ឋាន​យោធា​មួយ​និង​ទីតាំង​ប្រេង​សំខាន់​មួយ​។ ចំណែក​នាវា​ដឹក​ប្រេង​រុ​ស្ស៊ី​១​គ្រឿង​រង​ការ​វាយប្រហារ​កាលពី​ថ្ងៃ​ទី​៥​សីហា​។

ប្រភព​ភ្នាក់ងារ​សន្តិសុខ​អ៊ុយ​ក្រែ​ន​មួយគូ​សបញ្ជាក់​នា​ថ្ងៃ​ទី​៥​ សីហា​ ប្រាប់​ AFP​ ថា នា​ពេល​យប់​ភ្នាក់ងារ​សន្តិសុខ​អ៊ុយ​ក្រែ​ន បាន​វា.យប្រហារ​នាវា​SIG ជានា​វា​ដឹក​ប្រេង​សំខាន់​មួយ​របស់​កង​នាវាចរណ៍​រុ​ស្ស៊ី​។

ចំណែក​នាវាចម្បាំង​រុ​ស្ស៊ី​​១​គ្រឿង​ទៀត រង​ការ​វាយប្រហារ​ដោយ​ដ្រូ​ន​១​គ្រឿង របស់​អ៊ុយ​ក្រែ​ន ក្នុង​មូលដ្ឋាន​មួយ​នៅ​សមុទ្រ​ខ្មៅ​។ នោះ​ជា​ប្រភេទ​នាវា​ដាក់​ទ័ព ដែល​មាន​៩​គ្រឿងក្នុង​សមុទ្រ​ខ្មៅ​ដោយ​រ៉ាប់រង ការ​ដឹក​ទ័ព​រវាង​រុ​ស្ស៊ី និង​តំបន់​គ្រី​មេ​ដែល​រុ​ស្ស៊ី​​បញ្ចូល​ជា​ឧ​ប​សម្ព័ន្ធ ពេល​ស្ពាន​គ្រី​មេ​រង​ការ​វាយប្រហារ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ