ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ចប្រជុំជាមួយលោកគ្រូ-អ្នកគ្រូ និងបងប្អូន​អ្នក​លក់​នំចំណីក្នុងសាលា​

1 ឆ្នាំ មុន
  • ព្រះសីហនុ

ស្រុក​ព្រៃ​នប់ ៖ ដើម្បី​សុខភាព​យុវជន​យើង​គ្រប់​គ្នា កាលពី​រសៀល​ថ្ងៃ​ទី ០៤ សីហា ២០២៣ គណៈនាយក​វិទ្យាល័យ​ហ៊ុន សែន វាល​រេញ…

ស្រុក​ព្រៃ​នប់ ៖ ដើម្បី​សុខភាព​យុវជន​យើង​គ្រប់​គ្នា កាលពី​រសៀល​ថ្ងៃ​ទី ០៤ សីហា ២០២៣ គណៈនាយក​វិទ្យាល័យ​ហ៊ុន សែន វាល​រេញ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ដឹកនាំ​ដោយ លោក​ងៀ​ម ស៊ី​ដា​រា នាយក​វិទ្យាល័យ​បាន​ប្រជុំ​ពិភាក្សា​នៅ​ក្នុង​សាល​ប្រជុំ​វិទ្យាល័យ ជាមួយ​លោកគ្រូ អ្នកគ្រូ បងប្អូន​ជា​អ្នកលក់​ក្នុង​សាលា ដោយ​បាន​ណែនាំ​ធ្វើការ​ប្រមូល​នំ ភេសជ្ជៈ​គ្រប់​ប្រភេទ យក​មក​បង្ហាញ​គ្នា និង​កំណត់​ថា នំ និង​ភេ​សជ្ជៈ​ណា​អនុញ្ញាត និង​មិន​អនុញ្ញាត​អោយ​លក់​ក្នុង​សាលា​អោយ​សម​ស្រប​ទៅ​និង​សេចក្តីណែនាំ​របស់​ក្រសួង​អប់រំ យុវជន​និង​កីឡា ។

យ៉ាងណា អ្វី​ដែល​សំខាន់​គណៈ​នាយ​នៅ​បន្ត​លើកទឹកចិត្ត​អោយ លោកគ្រូ អ្នកគ្រូ លក់​នំ​ខ្មែរ​របស់​យើង​ដូច​ជា​នំត្នោត នំអន្សមដូង អន្សមចេក និង​នំ​ផ្សេង​ៗ​ទៀត​ដែល​ជា​របស់​ខ្មែរ​យើង ដើម្បី​លើក​តម្លៃ​នំ​ខ្មែរ​យើង​ផង ។

ជាមួយ​គ្នា​នោះ លោកនាយក​ក៏​បាន​ដាក់​គោល​ការ​រួម​មួយ​ដល់​លោកគ្រូ អ្នកគ្រូ បងប្អូន​ជា​អ្នកលក់​ក្នុង​សាលា ចាប់ពី​នេះ​តទៅ បើ​តូប​ណា​លក់​ខុស​គោលការណ៍​នៃ​កិច្ចប្រជុំ គណៈកម្មការ​សុខភាព​របស់​សាលា និង​ចុះ​ផ្អាក​ការ​លក់ដូរ​ក្នុង​សាលា​តែ​ម្តង ។ លោកនាយក​បាន​បន្ថែម​ថា សាលា​ធ្វើ​នេះ​ស្រប​ទៅ​និង​សេចក្តីណែនាំ​របស់​ក្រសួង​អប់រំ យុវជន​និង​កីឡា ដើម្បី​សុខភាព​យុវជន​យើង​ជា​រួម ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ