ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ចាប់ខ្លួន​ទាហាន​២​នាក់​ធ្វើ​ចារកម្ម​ឱ្យ​ចិន

2 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ក្រសួងយុត្តិធម៌​អា​មេ​រិ​ក​រាយការណ៍​នា​ថ្ងៃ​ទី​៣​ សីហា​ថា ទាហាន​ម៉ា​រី​ន​អា​មេ​រិ​ក​២​

សហរដ្ឋអាមេរិក ៖ ក្រសួងយុត្តិធម៌​អា​មេ​រិ​ក​រាយការណ៍​នា​ថ្ងៃ​ទី​៣​ សីហា ម្សិលមិញ​​ថា ទាហាន​ម៉ា​រី​ន​អា​មេ​រិ​ក​២​នាក់ ដែល​ធ្វើការ​នៅ​កាលី​ហ្វ័​រ​នី​ញ៉ា​ជាប់​សង្ស័យ​ថា បញ្ជូន​បណ្ដា​ព័ត៌មានស៊ើ​ប​ការណ៍​រសើប​ដល់​ចិន​។

តាម​សេចក្ដី​ប្រកាស​មួយ​ក្រសួង​នោះ​និយាយ​ថា បុរស​ទាំង​២​នាក់​ត្រូវ​បាន​ចាប់ខ្លួន​នា​ពេល​ថ្មី​ៗ​នេះ និង​ទទួល​ការ​ចោទប្រកាន់ ពី​បទ​បញ្ជូន​ដល់​ចារបុរស​ចិន បណ្ដា​រូបភាព​វី​ដេ​អូ​និង​ឯកសារ​នានា​ស្ដី​ពី​បណ្ដា​ទិន្នន័យ​រសើប​ស្ដី​ពី​កងទ័ព​អា​មេ​រិ​ក ។ សេចក្ដី​ប្រកាស​បន្ត​ថា ការ​ចាប់ខ្លួន​ទាហាន​ទាំង​២​នាក់​នេះ បង្ហាញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​មិន​ឈប់​ឈរ​របស់​ចិន​ដើម្បី​បំផ្លាញ​លទ្ធិ​ប​ជា​ធិ​ប​តេ​យ្យ​របស់​យើង​ហើយ​គំរា.ម​ដល់​បណ្ដា​អ្នក​ដែល​ការពារ​។ នេះ​ជា​ការ​លើក​ឡើង​របស់​លោកស្រី​SUZANNE TURNER នាយិកា​រង​នៃ​ការិយាល័យ​ប្រឆាំង​ចារកម្ម របស់​ប៉ូលិស​សហព័ន្ធ​FBI​។ លោកស្រី​អះអាង​ថា​ព័ត៌មាន​ដែល​បញ្ចេញ​ទៅ​ទាំងឡាយ​អាច​ប៉ះពាល់់​ធ្ងន់ធ្ងរ ដល់​សន្តិសុខ​ជាតិ​អា​មេ​រិ​ក​។

ជនសង្ស័យ​ម្នាក់​ឈ្មោះ​JINCHOA WEI​អាយុ​២២​ឆ្នាំ ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២​សីហា​នៅ​មូលដ្ឋាន​នាវា​ចរណ៍​សាន់​ឌី​យេ​ហ្គោ​កន្លែង​ដែល​គេ​ធ្វើការ​។ គេ​ជា​អ្នកកាន់ការ​ងារ​ខាង​ម៉ា​ស៊ី​​ន​លើ​នាវា​វាយលុក​USS ESSEX​ជាប់​សង្ស័យ​សហការ ជាមួយ​ចារបុរស​ចិន​ម្នាក់ ដោយ​ទទួល​ប្រាក់​ច្រើន​ពាន់​ដុល្លារ ជា​ថ្នូរ​នឹង​ការ​ផ្ដល់​ព័ត៌មាន​រសើប​នានា ដែល​រូបគេ​អាច​មានទោស​ជាប់គុក​អស់​មួយ​ជិ​វិត​។ ជន​ទី​២​ជា​នាវិក​ឈ្មោះ​WENHENG ZHAO ដែល​ធ្វើការ​នៅ​មូលដ្ឋាន​នាវាចរណ៍​តំបន់​VENTURA ភាគ​ខាងជើង​ក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស​។

ទាហាន​អាយុ​២៦​ឆ្នាំ​រូប​នេះ​សង្ស័យ​ថា បញ្ជូន​បណ្ដា​ព័ត៌មាន​រសើប​ដល់​ចារកម្ម​ចិន ដែល​តាមដាន​ក្នុង​វិស័យសេដ្ឋកិច្ច​តាម​សមុទ្រ​រវាង​ខែសីហា​ឆ្នាំ​២០២១​និង​ខែឧសភា​ឆ្នាំ​២០២៣​។ ជន​នោះ​ទទួល​ប្រាក់​ជិត​១៥.០០០​ដុល្លារ​ជា​ថ្នូរ​នឹង​ព័ត៌មាន​លម្អិត​ស្ដី​ពី​សមយុទ្ធ​យោធា​ធំ​របស់​កង​ម៉ា​រី​ន​អា​មេ​រិ​ក​នៅ​អា​ស៊ី​​ប៉ា​ស៊ី​ហ្វិ​ក​និង​បញ្ជូន​បណ្ដា​រូបភាព​នៃ​ទីតាំង​រ៉ា​ដា​នៅ​មូលដ្ឋាន​យោធា​អា​មេ​រិ​កលើ​កោះ​អូ​គី​ណា​វ៉ា​ជ​ប៉ុ់​ន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ