ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​យោធា​ធ្វើ​រដ្ឋប្រហារ​នៅ​នី​ហ្សេ​ប្រកាស​ពី​ការ​បញ្ចប់​តំណែង​ឯកអគ្គរដ្ឋទូត​​ខ្លួន​ប្រចាំ​ប្រទេស​បារាំង ​និង​​៣ប្រទេស​ទៀត​

2 ឆ្នាំ មុន

ប្រទេស​នី​ហ្សេ ៖ ពួក​យោធា​ធ្វើ​រដ្ឋប្រហារ​នៅ​នី​ហ្សេ​ប្រកាស​នា​យប់​ថ្ងៃ​ទី​៣​ សីហា ពី​ការ​បញ្ចប់​តំណែង​

ប្រទេស​នី​ហ្សេ ៖ ពួក​យោធា​ធ្វើ​រដ្ឋប្រហារ​នៅ​នី​ហ្សេ​ប្រកាស​នា​យប់​ថ្ងៃ​ទី​៣​ សីហា ពី​ការ​បញ្ចប់​តំណែង​ឯកអគ្គរដ្ឋទូត​នី​ហ្សេ​ប្រចាំ​ប្រទេស​បារាំង សហរដ្ឋអាមេរិក នី​ហ្សេ​រី​យ៉ា​និង​តូ​ហ្គោ​។ សេចក្ដី​ប្រកាស​នោះ​ធ្វើ​ឡើង​តាម​ទូរទស្សន៍​ជាតិ ក្នុង​ពេល​កំពុង​មានការ​គាបសង្កត់​កាន់តែ​ខ្លាំង ឲ្យ​ស្ដារ​របៀបរៀបរយ​តាម​រដ្ឋ​ធម្ម​នុ​ញ្ញ​​វិញ​ក្នុង​ប្រទេស​នេះ​។

នាយទាហាន​ចូលរួម​ធ្វើ្វ​រដ្ឋប្រហារ​ម្នាក់ ថ្លែង​ថា យើង​បាន​បញ្ចប់​តំណែង​ឯកអគ្គរដ្ឋទូត​ប្រចាំ​ប្រទេស​បារាំង នី​ហ្សេ​រី​យ៉ា តូ​ហ្គោ​និង​សហរដ្ឋអាមេរិក​។ មុន​នេះ​បណ្ដា​មេ​រដ្ឋប្រហារ​ផ្ដួលរំលំ​ប្រធានាធិបតី លោក​MOHAMED BAZOUM ប្រកាស​បរិហារ​កិច្ចព្រមព្រៀង​យោធា​ជា​ច្រើន ដែល​ចុះហត្ថលេខា​ជាមួយ​បារាំង ជា​អតីត​អាណានិគម​លើ​នី​ហ្សេ ទាក់ទិន​ជា​ពិសេស ការ​បោះទ័ព​បារាំង​និង​លក្ខន្តិកៈ​យោធា ដែល​មាន​វត្តមាន​ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​តស៊ូ​ប្រឆាំង​ពួក​ជី​ហា​ដ​។

ពួក​អ្នក​ធ្វើ​រដ្ឋប្រហារ​ក៏​ព្រមាន​ផង​ដែរ​ថា​ពួក​គេ​នឹង​តបត​វិញ​ភ្លាម​ៗ ចំពោះ​ការ​ឈ្លានពាន​ឬ​ការ​ប៉ុនប៉ង​ឈ្លានពាន​ប្រឆាំង​ប្រទេស​ពួក​គេ​របស់​សហគមន៍​សេដ្ឋកិច្ច​បណ្ដា​រដ្ឋ​អាហ្វ្រិក​ខាងលិច ខណៈ​សល់​ពេល​តែ​៣​ថ្ងៃ​ទៀត ដល់​ការ​ផុតកំណត់​ឱសានវាទ​របស់​អង្គការ​នេះ ឲ្យ​ពួក​អ្នក​ធ្វើ​រដ្ឋប្រហារ​ស្ដារ​ឡើង​វិញ​របៀបរបប​តាម​រដ្ឋធម្មនុញ្ញ​។

បារាំង​បាន​ប្រកាស​រួច​ហើយពី​ការ​បញ្ចប់់​ប្រតិបត្តិការ​ជម្លៀស​ជនជាតិ​ខ្លួន​និង​ជនបរទេស​មួយ​ចំនួន​ចេញពី​នី​ហ្សេ ក្រោយ​ការ​ធ្វើ​មាតុភូមិនិវត្តន៍​មនុស្ស​ប្រមាណ​ជាង​១០០០​នាក់​តាម​យន្តហោះ​។ ចំណែក​សហរដ្ឋអាមេរិក​វិញ បាន​ជួល​យន្តហោះ​មួយ​គ្រឿង ទៅ​ដឹក​បុ​គ្ក​លិ​ក​ស្ថានទូត​ខ្លួន​មិន​សំខាន់​ព្រមទាំង​ពលរដ្ឋ​អា​មេ​រិ​ក​ដែល​ចង់​ចាកចេញ ទៅ​កាន់​ប្រទេស​ខ្លួន​វិ​ញ្​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ