ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​​គាស់​តូប​ក្នុង​ផ្សារ​ព្រៃវែង​ចាស់ កំពុងធ្វើ​​​ឱ្យ​ក្រុម​អាជីវករ​​​ព្រួយ​បារម្ភ​ខ្លាំង​

8 ខែ មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ តូប​លក់​គ្រឿងទេស​មួយ​កន្លែង​នៅ​ក្នុង​ផ្សារ​ព្រៃវែង​ចាស់ ត្រូវ​បាន​ក្រុម​ចោរលួច​ចូល​គាស់​​ទម្លុះទម្លាយ​​ និង​ប្រមូល​យក​បារី​អស់​រាប់រយ​សុង និង​គ្រឿង​កំប៉ុង​ជា​ច្រើន​កេស ​ ដែល​សកម្ម​ភាព​លួច​គាស់​តូប​ក្នុង​ផ្សារ​នេះ បាន​កើតឡើង​នៅ​ក្នុង​យប់​ថ្ងៃ​ទី​៣​ សីហា…

ខេត្ត​ព្រៃវែង ៖ តូប​លក់​គ្រឿងទេស​មួយ​កន្លែង​នៅ​ក្នុង​ផ្សារ​ព្រៃវែង​ចាស់ ត្រូវ​បាន​ក្រុម​ចោរលួច​ចូល​គាស់​​ទម្លុះទម្លាយ​​ និង​ប្រមូល​យក​បារី​អស់​រាប់រយ​សុង និង​គ្រឿង​កំប៉ុង​ជា​ច្រើន​កេស ​ ដែល​សកម្ម​ភាព​លួច​គាស់​តូប​ក្នុង​ផ្សារ​នេះ បាន​កើតឡើង​នៅ​ក្នុង​យប់​ថ្ងៃ​ទី​៣​ សីហា នៅ​ក្នុង​ផ្សារ​ព្រៃវែង​ចាស់ ​ស្ថិត​ក្នុងភូមិ​លេខ​៣ សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង​ ។

តូប​ដែល​ត្រូវ​ចោរលួច​គាស់ គឺជា​តូប​លក់​ឥ​វ៉ា​ន់​ចាប់ហួយ ដែល​ម្ចាស់​មានឈ្មោះ ប៊ុត គង់ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​លេខ​៥ សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង​ ។

តាម​របាយការណ៍​របស់​សមត្ថកិច្ច គេ​មិន​បានដឹង​ថា ក្រុម​ចោរ​បាន​ចូល​ធ្វើ​សកម្មភាព​គាស់​តូប​របស់​អាជីវករ​តាំងពី​ម៉ោង​ប៉ុន្មាន​នោះ​ទេ គឺ​រហូត​ដល់​ព្រឹក​ឡើង​ថ្ងៃ​ទី​៤ ​សីហា នេះ នៅ​ពេល​ដែល​ម្ចាស់​តូ​​បចូល​មក​បើក​តូប​លក់​ដូច​ធម្មតា ក៏​ស្រាប់តែ​ឃើញ​តូប​របស់​ខ្លួន ត្រូវ​គាស់​ធ្លុះធ្លាយ​អស់​ទៅ​ហើយ និង​បាត់​របស់​អស់​ជា​ច្រើន ទើប​ប្តឹង​មក​ខាង​សមត្ថកិច្ច​ភ្លាម​ៗ​តែ​ម្តង​។

តាម​ការ​បញ្ជាក់​របស់​ម្ចាស់​តូប ទំនិញ​ក្នុង​តូប​ដែល​បាត់​រួម​មាន
១/ បារី​ហ្វី​ន ៥០ សុង
២/ បារី​សេក ៥០ សុង
៣/ បារី​អ៊ី​ស​សេ ៥០ សុង
៤/ បារី​ម៉ៃ​សេ​វេន ៥០ សុង
៥/ ត្រីខ ១កេស១០ យូរ
៦/ ដោះ​គោ​ឆៅ ១កេស ដែលសរុបគិតជា​ទឹកប្រាក់​អស់ចំនួន ៧.៨៩៨.០០០​រៀល ។

ដោយឡែក ​វត្ថុ​តាង​ដែល​ក្រុម​ចោរ​បាន​បន្សល់​ទុក​នៅ​កន្លែង​កើតហេតុ​រួម​មាន​:
១/ កូនកាំបិត​ជិត​ផ្លែ​ឈើ ០១
២/ តា​កាប់​មុខស្រួច​តូច ០១
៣/ ដង​រណា​សម្រាប់​អា​មាស ០១
៤/ ដែក​ឆាត​តូច ០១
៥/ ពិល​បំភ្លឺ​តូច ០១
៦/ មេសោ​ពណ៌​ខ្មៅ ០១
៧/ សំបក​កំប៉ុង​ត្រីខ​រូប​ស្រី​បី​នាក់០២ កំប៉ុង ។

បច្ចុប្បន្ន ​កម្លាំង​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ទៅ​តាម​ជំនាញ ប៉ុន្តែ​នៅ​មិន​ទាន់​មាន​ពន្លឺ​អ្វី ដែល​អាច​ឈាន​ទៅ​រក​ចាប់​ក្រុម​ចោរ​បាន​នៅឡើយ​ទេ​។

​ព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ