ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

World Cup នារី ៖ អា​ល្លឺ​ម៉​ង់​ហាលអាវ​ត្រឹម​វគ្គ​ចែក​ពូ​ល​លើក​ដំបូង ក្រោយ​មិន​អាច​ឈ្នះ​កូរ៉េ​ខាងត្បូង

8 ខែ មុន

អូស្ត្រាលី ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​នារី អា​ល្លឺ​ម៉​ង់ បាន​ជ្រុះ​ចេញពី​ព្រឹត្តិការណ៍ FIFA Women’s

អូស្ត្រាលី ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​នារី អា​ល្លឺ​ម៉​ង់ បាន​ជ្រុះ​ចេញពី​ព្រឹត្តិការណ៍ FIFA Women’s World Cup ឆ្នាំ ២០២៣ យ៉ាង​ភ្ញាក់ផ្អើល​ជាទី​បំផុត នៅ​ត្រឹម​វគ្គ​ចែក​ពូ​ល ក្រោយ​បាន​ត្រឹម​ស្មើ​លទ្ធផល ១-១ ទល់​នឹង​ក្រុម​នារី​កូរ៉េ​ខាងត្បូង នៅ​ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​នៃ​ពូ​ល H នៅ​ឯ​កីឡដ្ឋាន Lang Park ប្រទេស​អូស្ត្រាលី កាលពី​ថ្ងៃ​ទី​០៣ ខែសីហា ឆ្នាំ ២០២៣ កន្លង​ទៅ​។

តាម​រយៈ​លទ្ធផល​ស្មើគ្នា​នេះ អា​ល្លឺ​ម៉​ង់ ម្ចាស់​ជើងឯក​២​សម័យកាល ដែល​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ក្រុម​ខ្លាំង​ប្រជែង​ជើងឯក​ជាមួយនឹង​សហរដ្ឋអាមេរិក​នៅ​ឆ្នាំ​នេះ បាន​ហាលអាវ​ជាមួយនឹង​កូរ៉េ​ខាងត្បូង​ត្រឹម​វគ្គ​ចែក​ពូ​ល ខណៈ​ដែល​កូ​ឡុំ​ប៊ី​ដឹក​ដៃ​ម៉ា​រ៉ុ​ក បន្ត​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​។

នេះ​គឺជា​លើក​ដំបូង​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ហើយ ដែល​ក្រុម​នារី​អា​ល្លឺ​ម៉​ង់ ដែល​ជា​ប្រទេស​ជាប់​ចំណាត់ថ្នាក់​លេខ ២ លើ​ពិភពលោក បាន​បរាជ័យ​ក្នុង​ការ​ឈាន​ទៅ​ដល់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ នៃ​ព្រឹត្តិការណ៍ FIFA Women’s World Cup​។

លទ្ធផល​ការ​ប្រកួត​ចុង​ក្រោយ​ក្នុង​ពូ​ល H ៖
-​កូរ៉េ​ខាងត្បូង ១-១ អា​ល្លឺ​ម៉​ង់
-​ម៉ា​រ៉ុ​ក ១-០ កូ​ឡុំ​ប៊ី

ក្រុម​ត្រូវ​ប៉ះ​គ្នា នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ៖
-០៥/០៨/២៣ ស្វី​ស ប៉ះ អេ​ស្ប៉ា​ញ ម៉ោង ១២´:០០​នាទី​រសៀល (​ម៉ោង​នៅ​កម្ពុជា​)
-០៥/០៨/២៣ ជប៉ុន ប៉ះ ន័​រ​វែ​ស ម៉ោង ០៣´:០០​នាទី​រសៀល
-០៦/០៨/២៣ ហូ​ឡង់ ប៉ះ អាហ្វ្រិក​ខាងត្បូង ម៉ោង ០៩´:០០​នាទី​ព្រឹក
-០៦/០៨/២៣ ស៊ុ​យ​អែ​ត ប៉ះ សហរដ្ឋអាមេរិក ម៉ោង ០៤:០០​នាទី​រសៀល

-០៧/០៨/២៣ អង់គ្លេស ប៉ះ នី​ហ្សេ​រី​យ៉ា ម៉ោង ០២´:៣០​នាទី​រសៀល
-០៧/០៨/២៣ ម្ចាស់ផ្ទះ​អូស្ត្រាលី ប៉ះ ដា​ណឺ​ម៉ាក ម៉ោង ០៥´:៣០​នាទី​រសៀល
-០៨/០៨/២៣ កូ​ឡុំ​ប៊ី ប៉ះ ចា​ម៉ៃ​កា ម៉ោង ០៣´:០០​នាទី​រសៀល
-០៨/០៨/២៣ បារាំង ប៉ះ ម៉ា​រ៉ុ​ក ម៉ោង ០៦:០០​នាទី​ល្ងាច​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ