ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូល​និធិ​ស្ត្រី​សម្តេច​រស្មី​សោភ័ណ​ចែក​អំណោយ​ដល់​កុមារ​១៣៥នាក់

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ មូល​និធិ​ស្ត្រី​សម្តេច​រស្មី​សោភ័ណ ដែល​មាន​ទីតាំង​នៅ​ជាប់​ក្រសួង​ឧស្សាហ​កម្ម រ៉ែ និង​ថាមពល បាន​រៀបចំ​ពិធី​ចែក​អំណោយ​ដល់​កុមារ​​ក្រីក្រ​បំផុត​ចំនួន​១៣៥​នាក់។ ពិធី​ចែក​អំណោយ​នេះ​​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​១០ ឧសភា នៅ​ទីស្នាក់​ការ​មូល​និធិ​ ក្រោម​អធិ​បតី​ភាព​ព្រះ​អង្គ​ម្ចាស់​ក្សត្រី នរោត្តម ម៉ារី ទីប្រឹក្សា​​អម​ព្រះ​រាជ​ខុទ្ទ​កាល័យ​ព្រះ​មហា​ក្សត្រ

រាជ​ធានី​ភ្នំពេញ ៖ មូល​និធិ​ស្ត្រី​សម្តេច​រស្មី​សោភ័ណ ដែល​មាន​ទីតាំង​នៅ​ជាប់​ក្រសួង​ឧស្សាហ​កម្ម រ៉ែ និង​ថាមពល បាន​រៀបចំ​ពិធី​ចែក​អំណោយ​ដល់​កុមារ​​ក្រីក្រ​បំផុត​ចំនួន​១៣៥​នាក់។ ពិធី​ចែក​អំណោយ​នេះ​​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​១០ ឧសភា នៅ​ទីស្នាក់​ការ​មូល​និធិ​ ក្រោម​អធិ​បតី​ភាព​ព្រះ​អង្គ​ម្ចាស់​ក្សត្រី នរោត្តម ម៉ារី ទីប្រឹក្សា​​អម​ព្រះ​រាជ​ខុទ្ទ​កាល័យ​ព្រះ​មហា​ក្សត្រ។

​កុមារ​ម្នាក់​ៗ​ទទួល​បាន​អាវ​ភ្លៀង​១ ប៊ិច​ ខ្មៅដៃ ទឹក​សណ្តែក ទឹក​សុទ្ធ នំ​ធុង​ម្នាក់​១កញ្ចប់ និង​ប្រាក់​៧​ម៉ឺន​រៀល។ មូល​និធិ​ស្ត្រី​សម្តេច​រស្មី​សោភ័ណ គឺ​ជា​អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល​មួយ​ដែល​ធ្វើ​ការ​ផ្តោត​ទៅ​លើ​​ការ​ជួយ​ចិញ្ចឹម​ដល់​ស្ត្រី និង​កុមារ​ដែល​មាន​គ្រួសារ​ក្រីក្រ​បំផុត​មិន​មាន​លទ្ធ​ភាព​ទៅ​សាលា​រៀន​បាន។ មូល​និធិ​ស្ត្រី​សម្តេច​រស្មី​សោភ័ណ​ជួយ​ឧបត្ថម្ភ​​កុមារ​រហូត​ដល់​បញ្ចប់​បឋម​សិក្សា​ដោយ​ផ្គត់​ផ្គង់​​​ដូច​ជាសៀវ​ភៅ ប៊ិច ខោអាវ សាប៊ូ ស្បែក​ជើង និង​ថវិកា​ប្រចាំ​ខែ​ម្នាក់​ៗ​​១០​ដុល្លារ។

មូល​និធិ​ស្ត្រី​សម្តេច​រស្មី​សោភ័ណ​មាន​គម្រោង​ចំនួន​៤​ដែល​បាន​និង​កំពុង​អនុ​វត្ត​នា​ពេល​បច្ចុ​ប្បន្ន គឺ​ទី១-​ផ្តោត​ទៅ​លើ​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ជួយ​ស្ត្រី និង​កុមារ​ឱ្យ​បាន​ចូល​សាលា​រៀន, ទី២-​ផ្តល់​ជំនាញ​វិជ្ជា​ជីវិៈ​តម្បាញ​ដល់​ស្ត្រី​ដែល​ប្រកប​ការ​ងារ​តម្បាញ​ ដើម្បី​ឱ្យ​​មាន​ជំនាញ​វិជ្ជា​ជីវៈ​ពិត​ប្រាកដ, ទី៣-​ចែក​រទេះ​ជន​ពិការ​ដល់​ជន​ពិការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​រហូត​មក​ទល់​នឹង​ពេល​នេះ គឺ​មាន​រទេះ​ជន​ពិការ​ចំនួន​២.២០០​រទេះ​ហើយ​ដែល​បាន​ផ្តល់​ដល់​ដៃ​ជន​ពិការ​ក្នុង​ប្រទេស​កម្ពុជា និង​ទី៤-​កម្ម​វិធី​កែ​ច្នៃ​សូត្រ​ខ្មែរ​ឱ្យ​ក្លាយ​ជា​ផលិត​ផល​មាន​​គុណ​ភាព​តាម​ស្តង់ដា​ ទំនើប​ទាន់​សម័យ ដើម្បី​​ប្រកួត​ប្រជែង​នៅ​ក្នុង​ទីផ្សារ​អន្តរ​ជាតិ៕