ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ហាញមុខ​ជនសង្ស័យ​៣​នាក់ ដែល​ធា​.​ក់​ប្ល​.​ន់​យក​ម៉ូតូ​អ្នកដំណើរ​តាម​ផ្លូវ​យ៉ាង​សកម្ម

8 ខែ មុន

កម្លាំង​អាវុធហត្ថ​ខណ្ឌដង្កោ បាន​ធ្វើការ​បង្ហាញមុខ​ករណី​ឃាត់​ជនសង្ស័យ​ចំនួន​៣​នាក់ ពាក់ព័ន្ធ​នឹង​ករណី​ធា​.​ក់​ប្ល​.​ន់​យក​ម៉ូតូ​ក្នុង​មូលដ្ឋាន​ខណ្ឌដង្កោ កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០២៣ ស្ថិត​នៅ​ក្នុង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ

រាជធានី​ភ្នំពេញ ៖ កម្លាំង​អាវុធហត្ថ​ខណ្ឌដង្កោ បាន​ធ្វើការ​បង្ហាញមុខ​ករណី​ឃាត់​ជនសង្ស័យ​ចំនួន​៣​នាក់ ពាក់ព័ន្ធ​នឹង​ករណី​ធា​.​ក់​ប្ល​.​ន់​យក​ម៉ូតូ​ក្នុង​មូលដ្ឋាន​ខណ្ឌដង្កោ កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០២៣ ស្ថិត​នៅ​ក្នុង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដង្កោ​។

ជនសង្ស័យ​ដែល​កម្លាំង​ឃាត់ខ្លួន​ខាងលើ​នេះ រួម​មាន ៖​ទី​១- ឈ្មោះ ញ៉ែ​ម រ័​ត្ន​មុន្នី (​ហៅ​អា​មុន្នី​) ឃាត់ខ្លួន​។ ទី​២- ឈ្មោះ ហួរ គឹ​ម​ហុង (​ហៅ​អា​ហុង​) ឃាត់ខ្លួន​។ ៣- ឈ្មោះ ម៉ី ចាន់​នុ​ត (​ហៅ​អា​ប្រុស​) ឃាត់ខ្លួន​។ ៤- ឈ្មោះ ពន្លក (​រត់គេច​ខ្លួន​) និង​៥- ឈ្មោះ ផុង (​រត់គេច​ខ្លួន​)​។ ចំណែក​វត្ថុ​តាង​ដែល​ដកហូត​វិញ រួម​មាន ៖ ១- ម៉ូតូ​ម៉ាក HONDA C125 ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ និង​ឯកសារ​។ ២- ម៉ូតូ​ម៉ាក SUZUKI NEX ពណ៌​ក្រហម​លាយ​.​ស ពាក់​ស្លាក​លេខ កំពង់ស្ពឺ​1P-4062 (​គ្មាន​ឯកសារ​)​។ ៣- សារធាតុ​ញៀ​.​ន​ចំនួន​១​កញ្ចប់​តូច និង​៤- ម៉ូតូ​ចំនួន​០១​គ្រឿង ម៉ាក​Viva ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1AL-3092 (​គ្មាន​ឯ​សារ​) ។

យោង​តាម​កម្លាំង​អាវុធហត្ថ​ខណ្ឌដង្កោ ដោយ​មានការ​បញ្ជា​ផ្ទាល់​ពី​លោក​វរសេនីយ៍ឯក ស សុ​ភ័​ណ្ឌ មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដង្កោ បានអោយ​ដឹង​ថា មុន​នឹង​កម្លាំង​អាវុធហត្ថ​បាន​ធ្វើការ​ឃាត់​ជនសង្ស័យ​បាន​ចំនួន​៣​នាក់​ជា​បន្តបន្ទាប់​នេះ គឺ​នៅ​វេលា​ម៉ោង​២​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០២៣ បាន​ធ្វើការ​ល្បាត​ពួនស្ទាក់​នៅ​ក្នុង​មូលដ្ឋាន ដើម្បី​ការពារ​សុវត្ថិភាព​ជូន​ប្រជាពល​រដ្ឋ​តាម​បណ្ដោយ​ផ្លូវ សណ្តរ​ស្ទឹង​ព្រែក​ត្នោត ស្ថិត​ក្នុងភូមិ​ព្រែក​ប្រណាក់ សង្កាត់​ជើងឯក ខណ្ឌដង្កោ ហើយ​ក៏​ប្រទះ​ឃើញ​បុរស​ម្នាក់​ឈ្មោះ មុន្នី ជិះ​ម៉ូតូ​ម៉ា​កវី​វ៉ា ពណ៌​ខ្មៅ ក្នុងភូមិ​។

សមត្ថកិច្ច​បន្ត​ថា ដោយ​មានការ​សង្ស័យ កម្លាំង​អាវុធហត្ថ​ក៏​បាន​ធ្វើការ​ដេញ​តាម​ឃាត់ខ្លួន​សួរនាំ និង​រក​ឯកសារ​ពាក់ព័ន្ធ ក៏​ស្រាប់តែ​ជនសង្ស័យ​រូប​នោះ​បាន​ផ្តួល​ម៉ូតូ​ចោល រួច​រត់គេច​ខ្លួន​តែ​ម្តង តែ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ដេញ​តាម​ធ្វើការ​ឃាត់ខ្លួន​បាន និង​ឆែកឆេរ​រក​ឃើញ ក្រាម​ពណ៌​ស​ថ្លា​ចំនួន​១​កញ្ចប់​តូច ដោយ​សង្ស័យ​ថា ជា​សារធាតុ​ញៀ​.​ន ទើប​នាំ​បុរស​រូប​នោះ​យក​ទៅ​ធ្វើការ​សួ​នាំ​នៅ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដង្កោ​តែ​ម្តង ។

ពាក់ព័ន្ធ​ក្នុង​ការ​សាកសួរ​ទៅ​តាម​ជំនាញ​របស់​អាវុធហត្ថ​ខណ្ឌដង្កោ​នេះ រហូត​ដល់​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃខែ​ឆ្នាំ​ដដែល ទើប​ឈាន​ទៅ​ដល់​ការ​ឆែកឆេរ​ផ្ទះ​របស់​ជនសង្ស័យ ដោយ​មានការ​សម្របសម្រួល​អនុញ្ញាត​ពី​លោក សេង ម៉េ​ង​ស្រ៊ុ​ន ព្រះរាជអាជ្ញា​រង​ប្រចាំ​ខណ្ឌដង្កោ ដែល​មាន​ទីតាំង​ចំណុច​ផ្លូវ​បេតុង ស្ថិត​ក្នុងភូមិ​បា​គូ សង្កាត់​ដង្កោ ខណ្ឌដង្កោ​។ ដោយ​ដកហូត​វត្ថុ​តាង រួម​មាន ៖ ១- ម៉ូតូ​ម៉ាក HONDA C125 ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ និង​ឯកសារ និង​២- ម៉ូតូ​ម៉ាក SUZUKI NEX ពណ៌​ក្រហម​លាយ​.​ស ពាក់​ស្លាក​លេខ កំពង់ស្ពឺ​1P-4062 (​គ្មាន​ឯកសារ​) និង​មនុស្ស​២​នាក់​ទៀត យក​ទៅ​ធ្វើការ​សាកសួរ​បន្ត​។

ហើយ​ជនសង្ស័យ​ទាំង​អស់នោះ​បាន​សារភាព​ថា «​ពួក​គេ​ធ្លាប់​ពាក់ព័ន្ធ​ធ្វើ​សកម្មភាព​ធា​.​ក់​ប្ល​.​ន់​យក​ម៉ូតូ​អ្នកដំណើរ​តាម​ផ្លូវ​នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌដង្កោ ជា​ច្រើន​លើក​មក​ហើយ នៅ​ពេល​ធ្វើ​សកម្មភាព​ពួក​គេ​មាន​គ្នា​ចំនួន​៥​នាក់​ឯណោះ ចំណែក​បក្សពួក​២​នាក់​ទៀត​ឥឡូវ​កំពុង​តែ​រត់គេច​ខ្លួន​។

ក្រោយ​ពេល​កើតហេតុ បន្ទាប់​ពី​ធ្វើការ​សាកសួរ​រួច​ហើយ កម្លាំង​អាវុធហត្ថ​ខណ្ឌដង្កោ បាន​បញ្ជូន​ជនសង្ស័យ រួម​ទាំង​វត្ថុ​តាង​ទាំងអស់​ទៅ​ផ្នែក​ជំនាញ នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ជា​បន្ត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ