ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ហា​ផ្ទួន​ៗ! ប្រពន្ធ​មាន​ប្រុស​ថ្មី និង​រឿង​ឪពុក​ទៀត បុរស​សន្តិសុខ​ម្នាក់​​យំ​ផ្អើល​ស្ពាន​​ជ្រោយចង្វារ

8 ខែ មុន

បុរស​ជា​សន្តិសុខ​ឯកជន​ម្នាក់ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​មក​រក​លោ​.​ត​ទឹក​នៅ​ស្ពាន​ជ្រោយចង្វារ ដោយសារ​តែ​ឈ្លោះ​គ្នា​ជាមួយ​ប្រពន្ធ​រឿង​មាន​ប្រុស​ថ្មី និង​មាន​បញ្ហា​ក្នុង​គ្រួសារ​ទៀត ប៉ុន្តែ​ត្រូវ​បាន​ប្រជា​ការពារ​ខណ្ឌដូនពេញ ជួយ​ទាន់

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ជា​សន្តិសុខ​ឯកជន​ម្នាក់ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​មក​រក​លោ​.​ត​ទឹក​នៅ​ស្ពាន​ជ្រោយចង្វារ ដោយសារ​តែ​ឈ្លោះ​គ្នា​ជាមួយ​ប្រពន្ធ​រឿង​មាន​ប្រុស​ថ្មី និង​មាន​បញ្ហា​ក្នុង​គ្រួសារ​ទៀត ប៉ុន្តែ​ត្រូវ​បាន​ប្រជា​ការពារ​ខណ្ឌដូនពេញ ជួយ​ទាន់ រួច​នាំ​យក​ចុះ​មក​ក្រោម​វិញ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​យប់ ថ្ងៃ​ទី​០៣ ខែសីហា ឆ្នាំ​២០២៣ នៅ​លើ​ស្ពាន​ជ្រោយចង្វារ​ចាស់ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​។

សេចក្តីរាយការណ៍​បន្ត​ថា បុរស​ខាងលើ​រូប​នេះ​នេះ​មានឈ្មោះ ឯក ឧត្ដម អាយុ​២៦​ឆ្នាំ មុខរបរ​ជា​សន្តិសុខ​ឯកជន ស្នាក់​នៅ​បន្ទប់​ជួល​ម្ដុំ​ទឹកថ្លា ខណ្ឌ​សែន​សុខ នឹង​មានស្រុក​កំណើត​នៅ​ខេត្តព្រៃវែង​។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​បងប្អូន​ប្រជាពលរដ្ឋ បាន​បាន​ប្រាប់​អោយ​ដឹង​ថា គាត់​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ZOOMmer ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ​1DH.6304 ជិះ​ឡើង​ទៅ​លើ​ស្ពាន​ជ្រោយចង្វារ ហើយ​អង្គុយ​យំ និង​រក​លោ​.​ត​ទឹក​ទៀត ដោយ​ឃើញ​បែប​នេះ គាត់​ក៏​ប្រាប់​ទៅ​ប្រជា​ការពារ​ខណ្ឌដូនពេញ អោយទៅ​មើល​បុរស​ខាងលើ​ផង​ដែរ​។ ក្រោយ​ពី​កម្លាំង​ទៅ​ដល់​ឃើញ​បុរស​ខាង​លើ យំ និង​បម្រុង​រក​លោ​.​ត​មែន ទើប​ពួក​គាត់​នាំ​គ្នា​ចាប់​យក​ក្រោម រួម​នាំ​មក​ដាក់​នៅ​គោលដៅ​ចរាចរណ៍​គួ​ច​កាណុង ដើម្បី​អោយ​សមត្ថកិច្ច​ជួយ​មើល ខ្លាច​បុរស​រូប​នោះ​ឡើង​ទៅ​ម្ដងទៀត​។

ក្រោយ​ពី​យក​មក​ដល់​ក្រោម បុរស​ខាងលើ​នេះ​បាន​យំ​រៀបរាប់​ប្រាប់​អំពី​ដំណើរ​ដើមទង​ដែល​នាំ​ឱ្យ​ខ្លួន​មក​លោ​.​ត​ទឹក​នេះ​ថា ដោយសារ​តែ​ឈ្លោះ​គ្នា​ជា​ប្រពន្ធ​រឿង​មាន​ប្រុស​ថ្មី និង​បញ្ហា​ក្នុង​គ្រួសារ ព្រោះតែ​ឪពុក​លែង​ទទួលស្គាល់ ព្រមទាំង​រឿងរ៉ាវ​ជីវិត​ផង​នោះ ទើប​គិត​ខ្លី​មក​រក​លោ​.​ត​ទឹក ដើម្បី​បញ្ច​.​ប់​ជី​វិ​.​ត​តែ​ម្ដង​ទៅ​។

បច្ចុប្បន្ន បុរស​ខាងលើ​បាន​ត្រឡប់​ទៅ​វិញ​ហើយ ដោយសារ​តែ​មានការ​និយាយ​លួងលោម​ពី សមត្ថកិច្ច និង​ប្រជា​ការពារ ទើប​បុរស​រូប​នេះ​ឈប់​យំ ហើយ​ក៏​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​វិញ​បាត់​ទៅ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ