ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា​.ប់​ម្នាក់​ និង​របួស​រាប់​សិប​នាក់​ដោយ​សារ​ជន​ដៃ​ដល់​​ដេញ​ចាក់ និង​ជិះ​ឡាន​កៀរ​មនុស្ស​នៅ​កូរ៉េ​ខាង​ត្បូង

1 ឆ្នាំ មុន

ជន​សង្ស័យ​ម្នាក់​បាន​យក​កាំបិត​ដេញ​ចាក់​មនុស្ស​ បណ្ដាល​ឱ្យ​​រង​របួស​៩នាក់ និង​បើក​ឡាន​ដេញ​បុក​មនុស្ស​៤នាក់​ទៀត​បណ្ដាល​ឱ្យ​រង​របួស​ដូច​គ្នា​​​នៅ​ទី​ក្រុង​សឹងណាម (Seongnam) ជិត​ទី​ក្រុង​សេអ៊ូល​ ប្រទេស​កូរ៉េ​ខាង​ត្បូង​។ នេះ​បើ​យោង​តាម​ការ​អះអាង​របស់​សមត្ថកិច្ច​។ មនុស្ស​យ៉ាង​តិច​ម្នាក់​បាន​ស្លាប់​​ដោយ​សារ​មុខ​របួស​ដែល​ចាក់​នឹង​កាំបិត​​មាន​សភាព​ធ្ងន់​ធ្ងរ​ពេក​។​ ក្រោយ​មក​ សមត្ថ​កិច្ច​​​ចាប់​ខ្លួន​ជន​សង្ស័យ​ម្នាក់​។​…

ជន​សង្ស័យ​ម្នាក់​បាន​យក​កាំបិត​ដេញ​ចាក់​មនុស្ស​ បណ្ដាល​ឱ្យ​​រង​របួស​៩នាក់ និង​បើក​ឡាន​ដេញ​បុក​មនុស្ស​៤នាក់​ទៀត​បណ្ដាល​ឱ្យ​រង​របួស​ដូច​គ្នា​​​នៅ​ទី​ក្រុង​សឹងណាម (Seongnam) ជិត​ទី​ក្រុង​សេអ៊ូល​ ប្រទេស​កូរ៉េ​ខាង​ត្បូង​។ នេះ​បើ​យោង​តាម​ការ​អះអាង​របស់​សមត្ថកិច្ច​។ មនុស្ស​យ៉ាង​តិច​ម្នាក់​បាន​ស្លាប់​​ដោយ​សារ​មុខ​របួស​ដែល​ចាក់​នឹង​កាំបិត​​មាន​សភាព​ធ្ងន់​ធ្ងរ​ពេក​។​

ក្រោយ​មក​ សមត្ថ​កិច្ច​​​ចាប់​ខ្លួន​ជន​សង្ស័យ​ម្នាក់​។​ ហេតុ​ការណ៍​នេះ កើត​ឡើង​នៅ​ស្ថានីយ​រថ​ភ្លើង​ស៊ូហ៊ីយន់ (Seohyeon) ដែល​ស្ថិតនៅចម្ងាយ​ម្ភៃ​គីឡូម៉ែត្រ​ពី​ទី​ក្រុង​សេអ៊ូល​ និង​​ជា​តំបន់​ដែល​មាន​អគារ​លក់​ទំនិញ​ដ៏​ធំ​ ​មាន​​ហាង​លក់​ដូរ និង​ផ្ទះ​របស់​អ្នក​ស្រុក​។​ ​សមត្ថ​កិច្ច​អះអាង​ថា​ជន​រង​គ្រោះ​១២​នាក់​ត្រូវ​គេ​ដឹក​យក​ទៅ​ព្យាបាល​មុខ​របួស​នៅ​មន្ទីរ​ពេទ្យ​​។ តាម​រយៈ​រូប​ថត​មួយ​ចំនួន​​,​ គេ​ឃើញ​ថា​កម្រាល​ឥដ្ឋ​ប្រឡាក់​ដយ​តំណក់​​​ឈាម​ និង​ឃើញ​ឧទ្ធម្ភាគ​ចក្រ​​​១​គ្រឿង​​​​នៅ​ក្បែរ​ទីតាំង​កើត​ហេតុ​។

សូម​រម្លឹក​ថា​​កាល​ពី​ថ្ងៃ​ទី​២១ ខែ​កក្កដា ក៏​មាន​ហេតុ​ការណ៍​ដេញ​ចាក់​មនុស្ស​ស្រដៀង​គ្នា​នឹង​ហេតុ​ការណ៍នេះដែរ​។ ​ហេតុ​ការណ៍​​​នោះ​កើត​ឡើង​នៅ​ទី​ក្រុង​សេអ៊ូល បណ្ដាល​ឱ្យ​មនុស្ស​ម្នាក់​ស្លាប់​ និង​៣​នាក់​រង​របួស​។ ​សឹងណាមជា​ទី​ក្រុង​រណប​ និងជា​ចំណុច​ប្រសព្វ​នៃ​ទី​ក្រុង​សេអ៊ូល និង​សង្កាត់​ប៊ុនដាង (Bundang)។ ទីនេះ​ធ្លាប់​មាន​សុវត្ថិ​ភាព​​ល្អ​ណាស់​សម្រាប់​អ្នក​ដំណើរ​តាម​យាន​ជំនិះ ឬ​អ្នក​ដំណើរ​ថ្មើរ​ជើង​។

ប៉ុន្តែ​បន្ទាប់​ពី​មាន​ហេតុ​ការណ៍​ចាក់​មនុស្ស​ស្រស់​ៗ​ចំនួន​២​ដង​ត្រឹម​តែរយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ​ធ្វើ​ឱ្យ​មនុស្ស​សម្ដែង​ការ​ព្រួយ​បារម្ភ​នៅ​លើ​បណ្ដាញ​សង្គម​។ អ្នក​ខ្លះ​សរ​សេរ​នៅ​លើ​បណ្ដាញ​ទ្វីត​ថឺ​ថា​​ករណី​ចាក់​មនុស្ស​នៅ​ក្បែរ​ស្ថានីយ​រថ​ភ្លើង​នៃ​ទី​ក្រុ​ង​សឹង​ណាម​នោះ គួរ​ឱ្យ​ភ័យ​ខ្លាច​ខ្លាំង​មែន​ទែន​។​ ពួក​គេ​ដាក់​ជា​សំណួរ​ថា​តើ​ឱ្យ​យើង​​ធ្វើ​ដំណើរ​ទៅ​ណា​ម្ដង​ៗ​មាន​អារម្មណ៍​ស្រណុក​ខ្លួន​យ៉ាង​ម៉េច​នឹង​កើត​​បើ​​​ហេតុ​ការណ៍​បែប​ហ្នឹង​បាន​​កើត​ឡើង​រួច​ទៅ​ហើយ​​?

ប្រភព៖ Channel News Asia
https://www.channelnewsasia.com/asia/seoul-stabbing-south-korea-thirteen-3675351

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ